នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ គណៈកម្មាធិការប្រជាជនខេត្ត An Giang វៀតណាម បានសម្របសម្រួលជាមួយរដ្ឋបាលខេត្តកណ្ដាលរៀបចំពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ផ្លូវទឹកវៀតណាម (Vinh Xuong) វិញសឿង និងបញ្ចូលតែមួយជាមួយច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក វិញ សឿងរបស់វៀតណាមទៅជាច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក និងផ្លូវទឹកក្អមសំណ-វិញសឿង នៃប្រទេសទាំងពីរ ។
![]() |
![]() |
![]() |
លោក ណុប តារា អភិបាលរងខេត្តកណ្តាល ថ្លែងក្នុងពិធី |
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យដំណើរការនេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានសម្ដែងនូវការអបអរសាទរ និងកោតសរសើរដល់រដ្ឋបាលខេត្ត An Giang ប្រទេសវៀតណាម ដែលបានខិតខំស្នើសុំរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមបង្កើតច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ផ្លូវទឹក វិញសឿង ដើម្បីឱ្យស្របទៅនឹងច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ក្នុងស្រុកលើកដែក ខេត្តកណ្តាលរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីឆ្នាំ២០០១កន្លងមក។

លោក Nguyen Thanh Binh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះបណ្ដាអាជ្ញាធរសមត្ថកិច្ច មន្ទីរ-អង្គភាពពាក់ព័ន្ធទាំងអស់របស់ខេត្តកណ្តាលនិងខេត្ត An Giang ដែលកន្លងមកបានខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនក្នុងក្របខ័ណ្ឌសហប្រតិបត្តិការខេត្តជាប់ព្រំដែនដែលទទួលបានលទ្ធផលយ៉ាងល្អ។
ជាពិសេសក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងបានរួមសហការគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ធ្វើឱ្យសភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនប្រទេសទាំងពីរមានភាពល្អប្រសើរគួរជាទីមោទនៈ។ សូមឱ្យចំណងមិត្តភាព សាមគ្គីភាព សហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ជាពិសេសរវាងខេត្តកណ្តាល និងខេត្ត An Giang រឹងមាំ ស្ថិតស្ថេរ យូរអង្វែងតទៅ៕
មតិពីមិត្តអ្នកអាន