យុគសម័យ - ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ អង្គការក្រៅរដ្ឋាភិបាលបរទេសបានរៀបចំ និងអនុវត្តកម្មវិធី និងគម្រោងដ៏មានអត្ថន័យជាច្រើន នៅវៀតណាម ដោយផ្តោតលើស្ត្រី កុមារ ជនពិការ... ការគាំទ្រនេះមិនត្រឹមតែផ្តល់សេចក្តីសប្បាយរីករាយ លើកកម្ពស់ជីវភាពរស់នៅ ថែមទាំងវាបានជួយអ្នកទាំងនោះទទួលបានទំនុកចិត្ត ភាពក្លាហាន និងអនាគតភ្លឺស្វាង។
អង្គការ CARE International នៅប្រទេសវៀតណាម ជួយទទួលប្រាក់កម្ចី លើកកំពស់ជីវភាពរស់នៅ
![]() |
| ដោយសារប្រាក់កម្ចី ការលំបាករបស់គ្រួសារ លោកស្រី Vong ត្រូវបានដោះស្រាយ ជីវិតកាន់តែល្អប្រសើរបន្តិចម្តងៗ |
ទស្សនាប្រព័ន្ធកសិដ្ឋានចិញ្ចឹមជ្រូក តាមស្តង់ដារ Vietgap របស់គ្រួសារលោកស្រី Pham Thi Vong ឃុំ Gia Hiep ស្រុក Di Linh ខេត្ត Lam Dong។ មនុស្សជាច្រើននឹងភ្ញាក់ផ្អើលជាមួយនឹងទ្រព្យសម្បត្តិរបស់លោកស្រីរូបនេះ រួមមានៈ ជ្រូកមេចំនួន ២០ ក្បាល ជ្រូកចិញ្ចឹមយកសាច់ជាង ៣០០ ក្បាល ដើមទុរេន ១០០ ដើម ដើមចេក ២០០ ដើម ចិញ្ចឹមមាន់ និងទា... មានមនុស្សតិចណាស់ដែលស្មានថា កាលពីប៉ុន្មានឆ្នាំមុន ១ ឆ្នាំមុន (មិថុនា ឆ្នាំ២០២១) គ្រួសាររបស់លោកស្រីស្ទើរតែក្ស័យធនដោយសារតែឥទ្ធិពលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក។
នៅឆ្នាំនោះ សត្វជ្រូកជាង ៤០០ ក្បាលត្រូវបានបំផ្លាញ ដោយបាត់បង់ប្រាក់ជាង ១ ពាន់លានដុង។ ក្នុងរយៈពេលមួយខែ ប្រាក់សន្សំទាំងអស់របស់គ្រួសារលោកស្រីត្រូវបានបំបាត់។ ក្នុងអំឡុងពេលដ៏លំបាក លោកស្រី Vong បានទទួលការគាំទ្រពីគំរូសន្សំ និងឥណទាន នៅតាមភូមិគ្រប់គ្រងស្វ័យប្រវត្តិ (VSLA) នៃគម្រោង “ការបំបែក៖ ការលើកកម្ពស់ហិរញ្ញវត្ថុសម្រាប់ស្ត្រីជនជាតិភាគតិច” បានរៀបចំដោយអង្គការ CARE អន្តរជាតិនៅវៀតណាម សហការជាមួយបណ្តាអង្គភាពអនុវត្ត។
លោកស្រី Vong ទទួលបានប្រាក់កម្ចីចំនួន ៨.០០០.០០០ ដុង ដើម្បីទិញពូជក្រួចចំនួន ៥.០០០ ពូជ ដើម្បីចិញ្ចឹមពង និងជីកំប៉ុសលាមកសត្វក្រួចសម្រាប់ដាក់ជីទុរេន និងដើមចេក។ បន្ទាប់ពីអនុវត្តបានជាងកន្លះឆ្នាំមក ពេលនេះនាងមានចំណូលពីសត្វក្រួចសម្រាប់ចិញ្ចឹមជីវិតប្រចាំខែ ជួយសម្រួលដល់ជីវិតរបស់នាង។
លោកស្រី Vong បានចែករំលែកថា៖ «ដោយអង្គការ CARE អន្តរជាតិ នៅប្រទេសវៀតណាម និងបានចូលរួមក្នុងទម្រង់រូបភាព VSLA ខ្ញុំបានទទួលប្រាក់កម្ចី ដើម្បីផ្លាស់ប្តូរគំរូផលិតកម្ម ភាពលំបាករបស់គ្រួសារត្រូវបានដោះស្រាយ ហើយជីវិតរបស់ខ្ញុំមានស្ថិរភាពបន្តិចម្តងៗ។ ខ្ញុំបានមើលឃើញថា សកម្មភាពនេះបានអនុវត្តដោយសមាគមនារីឃុំ និង ភូមិ សហការជាមួយបុគ្គលិក CARE អន្តរជាតិ នៅប្រទេសវៀតណាម ដែលមានអត្ថន័យ និងជាក់ស្តែងចំពោះតម្រូវការរបស់បងប្អូនកសិករ»។
![]() |
| កញ្ញា Thao (ទី២ ពីឆ្វេង) មានបំណងចង់ក្លាយជាគ្រូមត្តេយ្យដើម្បីជួយកុមារជួបការលំបាក (រូបថត៖ NVCC)។ |
អាស្រ័យទៅលើអង្គការ World Vision វៀតណាម ខ្ញុំអាចទៅរៀនបាន! កញ្ញា Lau Thi Phuong Thao (អាយុ ១៧ ឆ្នាំ) រស់នៅក្នុងឃុំក្រីក្របំផុតមួយនៃស្រុក Dien Bien Dong ខេត្ត Dien Bien ។ គ្រួសាររបស់កញ្ញា Thao មិនទាន់មានទឹកស្អាតសម្រាប់ប្រើប្រាស់ និងបង្គន់ឆ្លើយតបនឹងស្តង់ដារទេ។ ដើម្បីបម្រើជីវភាពប្រចាំថ្ងៃ មនុស្សពេញវ័យនៅក្នុងផ្ទះត្រូវដើររាប់សិបគីឡូម៉ែត្រ ដើម្បីយកទឹកមកប្រើប្រាស់។ ដោយសារការគាំទ្រពីអង្គការ World Vision វៀតណាម គ្រួសាររបស់កញ្ញា Thao ត្រូវបានគាំទ្រក្នុងការសាងសង់បង្គន់អនាម័យឆ្លើយតបនឹងស្តង់ដារ និងចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយអំពីទឹកស្អាត។ ឪពុកម្តាយរបស់កញ្ញា Thao ក៏ត្រូវបានគាំទ្រ ដើម្បីសាងសង់កសិដ្ឋាន ប្រគល់សត្វក្ងាន កូនជ្រូក និងចំណីអាហារសម្រាប់សត្វផងដែរ។ ទន្ទឹមនឹងនោះពួកគេក៏ត្រូវបណ្តុះបណ្តាលចំណេះដឹងនូវរបៀបចិញ្ចឹមត្រី ដើម្បីអភិវឌ្ឍការរកស៊ីននិងចិញ្ចឹមជីវិតប្រកបដោយនិរន្តរភាព។ ជាលទ្ធផល សេដ្ឋកិច្ចគ្រួសារនៅតែប្រសើរឡើង។ កញ្ញា Thao និងបងប្រុសរបស់នាងក៏ត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីឧបត្ថម្ភរបស់អង្គការ World Vision វៀតណាមទទួលទានអាហារមានជីវជាតិ និងរស់នៅក្នុងស្ថានភាពប្រកបដោយអនាម័យ។
កញ្ញា Thao មានប្រសាសន៍ថា៖ “អរគុណដល់អង្គការ World Vision វៀតណាម ការរកស៊ីនិងចិញ្ចឹមជីវិតរបស់គ្រួសារត្រូវបានធានា ខ្ញុំអាចទៅរៀនបាន។ ខ្ញុំចង់ក្លាយជាគ្រូបង្រៀនថ្នាក់មត្តេយ្យ។ ខ្ញុំចង់បង្រៀន និងនិទានរឿងដល់ក្មេងៗ ជួយពួកគេស្វែងយល់នូវពិភពលោកដោយទំនុកចិត្ត។ ខ្ញុំសង្ឃឹមថា កុមារទាំងអស់នៅក្នុងភូមិអាចទៅរៀនដូចខ្ញុំ»។
មូលនិធិ “ប្រគល់កុមាភាពឡើងវិញ”បានបានផ្តល់ឱ្យខ្ញុំនូវ "ស្ទូចត្រី"
![]() |
| លោក Nguyen Van Tam (កណ្តាល) ទទួលសញ្ញាបត្រ (រូបថត៖ NVCC) |
យុវជន Nguyen Van Tam (អាយុ ២២ ឆ្នាំ ទីក្រុង Ho Chi Minh ) ជាក្មេងកំព្រា និងជាជនពិការម្នាក់ Tam ហើយគាត់បានប្រើប្រាស់រទេះរុញ។ សំណាងញញឹមនៅពេលដែល យុវជន Tam បានទទួលអាហារូបករណ៍ពីមូលនិធី “ប្រគល់កុមាភាពឡើងវិញ” និង Laptop មួយគ្រឿងសម្រាប់សិក្សា។ យុវជន Tam បានបញ្ចប់ការសិក្សាពីអនុមហាវិទ្យាល័យ Bach Viet ផ្នែករចនាក្រាហ្វិក។
“ខ្ញុំពិតជាសប្បាយចិត្ត និងដឹងគុណចំពោះ មូលនិធិ “ប្រគល់កុមាភាពឡើងវិញ” បានជួយឧបត្ថម្ភ ដើម្បីបើកអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្ញុំ។ ខ្ញុំស្រលាញ់ការងាររបស់ខ្ញុំ ហើយនឹងព្យាយាមពង្រឹងជំនាញរបស់ខ្ញុំ។ ខ្ញុំមានចំណូលប្រចាំខែជាង ៥ លានដុង។ ខ្ញុំនឹងខិតខំរៀនបន្ថែមទៀត ដើម្បីក្លាយជាអ្នករចនាក្រាហ្វិកអាជីព។ ខ្ញុំចង់ផ្ញើសារទៅកាន់អ្នកដែលស្ថិតក្នុងស្ថានភាពដូចនឹងខ្ញុំថា ខ្ញុំបានបង្កើតការផ្លាស់ប្តូរ ហើយអ្នកក៏អាចធ្វើវាបានដែរ»។ បានឲ្យដឹងថា “ប្រគល់កុមាភាពឡើងវិញ” ជាអង្គការមិនរកប្រាក់ចំណេញរបស់អាមេរិក ដែលដំណើរការនៅទីក្រុង Da Nang ក្នុងឆ្នាំ ២០០២ ដោយមានគោលដៅជួយដល់កុមារក្រីក្រ ជនពិការ ...
Helvetas វៀតណាម៖ ជួយជនជាតិ Van Kieu អភិវឌ្ឍសេដ្ឋកិច្ចអេកូសហគមន៍ទេសចរណ៍
![]() |
| លោក Ho Van Huynh និងលោកស្រី Ho Thi Son នៅផ្ទះ SON homestay (រូបថត៖ NVCC) |
ប្តីប្រពន្ធមួយគូ លោក Ho Van Huynh និងលោកស្រី Ho Thi Son (ឃុំ Kim Thuy ស្រុក Le Thuy ខេត្ត Quang Binh) បានដាក់ឈ្មោះផ្ទះតូចមួយរបស់គ្រួសារសម្រាប់ទេសចរណ៍ថា SON homestay ។ ផ្ទះនេះជាកន្លែងទទួលភ្ញៀវទេសចរណ៍ បន្ទាប់ពីធ្វើដំណើរទៅទស្សនាទឹកធ្លាក់ Duong Cam នៅតំបន់ជីវមណ្ឌលបម្រុងធម្មជាតិ Dong Chau - Khe Nuoc Trong ស្រុក Le Thuy ខេត្ត Quang Binh។
មុននឹងស្គាល់សេវាកម្មនេះ លោក Huynh Son និងភរិយា ព្រមទាំងក្រុមគ្រួសារផ្សេងៗ នៅក្នុងភូមិ Rum-Ho ជាច្រើនជំនាន់មកហើយបានរកស៊ី ដោយការចូលទៅព្រៃឈើ ។ ពួកគេបានចូលក្នុងព្រៃយ៉ាងហោចណាស់ ១០ ថ្ងៃក្នុងមួយខែ។ ជាមួយនឹងដីដែលអាចបង្កបង្កើនផលមិនសូវធំ ប្រាក់ចំណូលរបស់ប្រជាជនមិនមានស្ថេរភាព។
ទទួលការគាំទ្រពីគម្រោងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងអភិរក្សជីវៈចម្រុះ (VFBC) ដែលអនុវត្តដោយអង្គការ Helvetas Vietnam និងក្រុមហ៊ុន Netin Travel ពីសមាជិកម្នាក់នៃក្រុមទេសចរណ៍ Netin លោក Huynh Son និងភរិយារបស់លោកបានប្រែក្លាយផ្ទះតូចមួយរបស់គ្រួសារទៅជាផ្ទះសំណាក់ SON ដើម្បីស្វាគមន៍ភ្ញៀវមកកាន់ ស្នាក់នៅនិងបម្រើអាហារ។
បន្ទាប់ពីជិតកន្លះឆ្នាំ ទទួលបានការគាំទ្រពីគម្រោង VFBC ពួកគេត្រូវបានមានជំនាញ ចំណេះដឹង និងគ្រឿងបរិក្ខារសម្ភារៈបម្រើទេសចរណ៍ ព្រមទាំងបានស្វាគមន៍ភ្ញៀវដំបូងផងដែរ។ លោកស្រី Son បាននិយាយថា៖ «កាលពីមុនអត់មានទេសចរណ៍ទេ យើងគ្រាន់តែចូលក្នុងព្រៃ ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែពេលយើងធ្វើទេសចរណ៍ យើងមានចំណូលកាន់តែច្រើន ជីវិតកាន់តែប្រសើរ យើងមិនចាំបាច់ចូលក្នុងព្រៃឈើទៀតហើយ សូមអរគុណគម្រោងគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព និងអភិរក្សជីវៈចម្រុះបានផ្តល់ឱ្យយើងនូវអ្វីថ្មីៗជាច្រើន”។
គម្រោង VFBC ក៏ជួយដល់គ្រួសារចំនួន ២០ ផ្សេងទៀតធ្វើទេសចរណ៍ ដែលក្នុងនោះមានគ្រួសារចំនួនពីរប្រែក្លាយផ្ទះរបស់គ្រួសារជាផ្ទះស្នាក់នៅ។ គ្រួសារខ្លះដែលនៅសេសសល់ធ្វើសេវាកម្មទេសចរណ៍ ដូចជាការបំរើម្ហូបអាហារ មគ្គុទ្ទេសក៍ទេសចរណ៍។ ប្រជាជននៅក្នុងភូមិបានចាប់ផ្តើមផ្លាស់ប្តូរជីវិតរបស់ពួកគេ និងកាត់បន្ថយការពឹងផ្អែកលើព្រៃឈើពីប្រភពថ្មីនៃការរកស៊ី - សហគមន៍អេកូទេសចរណ៍៕




មតិពីមិត្តអ្នកអាន