Trending now

ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន

09:12 | 05/04/2022

មាន ១០០ % ឃុំក្នុងស្រុកសម្រេចលក្ខណៈវិនិច្ឆ័យចរាចរណ៍ បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញនៃបងប្អូនជនជាតិមាន ១០០ % ឃុំក្នុងស្រុកសម្រេចលក្ខណៈវិនិច្ឆ័យចរាចរណ៍ បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញនៃបងប្អូនជនជាតិ

វៀតណាមអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មីសម្រាប់ដំណាក់កាល ២០២១-២០២៥ វៀតណាមអនុវត្តន៍ឱ្យមានប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិស្ដីពីការកសាងជនបទថ្មីសម្រាប់ដំណាក់កាល ២០២១-២០២៥
ហាណូយ កសាងជនបទថ្មីនៅតំបន់ជនជាតិនិងតំបន់ភ្នំ ហាណូយ កសាងជនបទថ្មីនៅតំបន់ជនជាតិនិងតំបន់ភ្នំ

និទាឃរដូវនេះ ធ្វើដំណើរតាមដងផ្លូវជនបទត្រូវបានរំលេចសម្រស់ឡើងបន្ថែមទៀតដោយមានផ្ទះថ្មីៗ ជាច្រើនខ្នង វាលស្រែស្រះបង្គាទាំងឡាយទទួលបានអារម្មណ៍អំពីតំបន់ជនបទមួយដ៏គួរឲ្យចង់រស់នៅកំពុងឈោង ឈានឡើងយ៉ាងខ្លាំងក្លា...។

ដោយមានការត្រៀមលក្ខណៈជាមុនក្នុងការកសាង ដាក់ដំណើរការដំណោះស្រាយសមស្របផ្សេងៗ ទោះបីជារងផលប៉ះពាល់យ៉ាងច្រើនពីការរីករាល ដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏ប៉ុន្តែនៅឆ្នាំ ២០២១ កន្លងទៅថ្មីៗ នេះ ស្រុក មីស្វៀន មានឃុំចំនួន ៣ បន្ថែមទៀតត្រូវបានទទួលស្គាល់សម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់ទៀតហើយនោះ គឺឃុំ ង៉ុក ដុង ថាម ដូន និង ហ្វាទូ លេខ ១។

ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន
គណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង ប្រារព្ធពិធីប្រកាសឃុំជនបទថ្មីកម្រិតលើកកម្ពស់អោយបណ្តាឃុំ ង៉ុកដុង ថាមដូន និង ហ្វាទូ លេខ ១ នៃស្រុក មីស្វៀន
ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន
ដោយមានការជួយឧបត្ថម្ភពីសំណាក់មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត សុកត្រាំង បងប្អូនជនជាតិ ខ្មែរ នៅឃុំ ថាមដូន ស្រុក មីស្វៀន បានទទួលយកប្រើប្រាស់វិទ្យាសាស្ត្រ - បច្ចេកវិទ្យាក្នុងការដាំដុះដំណាំ ធ្វើស្រែ ចិញ្ចឹមជន្លេនក្រហម...

យោងតាមលោក ដាំង វ៉ាន់ផឿង ប្រធានគណៈកម្មាធិការប្រជាជនស្រុក មីស្វៀន អាស្រ័យដោយផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច ប្រាក់ចំណូលជាមធ្យមរបស់ឃុំ ង៉ុកដុង សម្រេចបានជាង ៥៧,៤ លានដុងក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំ ឃុំ ថាមដូន សម្រេចបានជាង ៥៤,២ លានដុងក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំ ហើយ ឃុំ ហ្វាទូ លេខ ១ គឺជាង ៥៣,៣ លានដុងក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំ លើសពីកម្រិតចំណូលជាមធ្យមតាមតំបន់ជនបទនៃខេត្តទាំងមូល។ នាពេលបច្ចុប្បន្ននេះ អត្រាក្រុមគ្រួសារក្រីក្ររបស់ឃុំទាំង ៣ នេះនៅក្រោម ១ % តែប៉ុណ្ណោះ។

ផ្តើមពីឃុំនៅតំបន់មូលដ្ឋានតស៊ូធ្វើសង្គ្រាមប្រឆាំងនឹងការឈ្លានពានមួយ ជីវភាពប្រជាជនជួបការលំបាកលំបិនច្រើន មកទល់សព្វថ្ងៃនេះ ឃុំ ហ្វាទូ លេខ ១ បានឈោងឈានឡើងយ៉ាងខ្លាំងក្លា។

ដោយមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសុក្រឹតភាពជាបង្គួរ ឃុំកំពុងកសាងអគារមណ្ឌលរដ្ឋបាលថ្មី ឆ្ពោះទៅរកគោលដៅក្លាយជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមរបស់ស្រុក។

ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន
ការងារគ្រប់គ្រង អភិរក្សនិងពង្រីករាល់តម្លៃវប្បធម៌ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អប្រសើររបស់ជនជាតិទាំងឡាយនៅលើភូមិសាស្ត្រស្រុក មីស្វៀន ត្រូវបានយកចិត្តទុកដាក់ រួមចំណែកដល់ការផ្សព្វផ្សាយឃោសនា ទាក់ទាញការវិនិយោគចូលវិស័យទេសចរណ៍

ត្រេកអរនាពេលស្រុកកំណើតផ្លាស់ប្តូរយ៉ាងឆាប់រហ័ស លោក លឿង ដាក់ ចូវ ប្រជាជនភូមិ ហ្វាតឹន ចែករំលែកថា៖ "អាស្រ័យដោយមានការរួមកម្លាំង រួមចិត្តគំនិតគ្នា សាមគ្គីភាពក្នុងការកសាងជនបទថ្មី ក្ដីសុបិនដែលពិបាកនឹងឃើញតាំងពីប៉ុន្មានជំនាន់របស់ខ្ញុំនិងប្រជាជននៅទីនេះ ឥឡូវបានក្លាយជាការពិតហើយ"។

ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន
មាន ១០០ % ឃុំក្នុងស្រុកសម្រេចលក្ខណៈវិនិច្ឆ័យចរាចរណ៍ បង្កលក្ខណៈងាយស្រួលសម្រាប់ការធ្វើដំណើរទៅមកនិងដឹកជញ្ជូនទំនិញនៃបងប្អូនជនជាតិ

ង៉ុកដុង ជាឃុំឆ្ងាយដាច់ស្រយាលនៃស្រុក មីស្វៀន ទៅវិញ។ ឆ្លៀតប្រើប្រាស់ឧត្តមភាពនៃមូលដ្ឋាន ប្រជាជនក្នុងឃុំអភិវឌ្ឍយ៉ាងខ្លាំងមុខរបរចិញ្ចឹមបង្គា ចិញ្ចឹមគោយកសាច់ ធ្វើស្រែ ដាំដំណាំនៅលើភ្លឺទំនប់ស្រះចិញ្ចឹមបង្គា... ជីវភាពបានកែលម្អយ៉ាងច្បាស់ក្រឡែត។

ប្រសិនបើនៅឆ្នាំ ២០១៦ អត្រាគ្រួសារក្រីក្ររបស់ឃុំគឺ ៦,៦៨ % ដល់ឆ្នាំ ២០២០ នៅត្រឹមតែ ០,៧៣ % ប៉ុណ្ណោះ នាពេលបច្ចុប្បន្ននេះ ប្រាក់ចំណូលជាមធ្យមក្នុងឃុំកើនឡើងជាង ២៧ លានដុងក្នុងមនុស្សមួយនាក់ក្នុងមួយឆ្នាំប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៦។

ជាឃុំមួយក្នុងចំណោមឃុំទាំងឡាយដែលមានបងប្អូនជនជាតិ ខ្មែរ រស់ នៅច្រើនបំផុតក្នុងខេត្ត សុកត្រាំង ដោយមានការផ្តោតការយកចិត្តទុកដាក់ទៅលើការកសាងជនបទថ្មីនោះ ឃុំ ថាមដូន ប្រែមុខមាត់ថ្មីយ៉ាងឆាប់រហ័ស កម្រិតជីវភាពរស់នៅរបស់ប្រជាជនបានកើនឡើង។

ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន
រុក មីស្វៀន ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការកសាងមូលដ្ឋានសម្ភារៈដើម្បីអោយសាលារៀន បន្ទប់រៀនបានធំទូលាយជាងមុន ធានាតាមទិសដៅសម្រេចស្តង់ដារជាតិ

គំរូសេដ្ឋកិច្ចជាច្រើនដូចជាចិញ្ចឹមគោយកទឹកដោះ ចិញ្ចឹមបង្គា ដាំដំណាំ គួបផ្សំពហុវប្បកម្មមានការអភិវឌ្ឍខ្លាំង ពាំនាំប្រាក់ចំណូលខ្ពស់ជូនមា មីងប្រជាកសិករ។

អញ្ជើញវិលត្រលប់មកដែនដីស្រុក មីស្វៀន វិញនា ថ្ងៃនេះ ទើបមើលឃើញគ្រប់ទិដ្ឋភាពពីការផ្លាស់ប្តូរនៅលើដែនដីកំណើតប្រកបដោយវីរភាព។ ផ្លូវគមនាគមន៍បៃតង ស្រស់ ស្អាតទាំងឡាយ បណ្តាវាលស្រែ ស្រះបង្គា គេហដ្ឋានថ្មីជាច្រើនខ្នង... បានបង្កើតជារូបភាពនៃតំបន់ជនបទមួយដ៏គួរឲ្យចង់រស់នៅ។

ដោយមានអង្គភាពលំដាប់ឃុំចំនួន ១០/១០ បញ្ចប់រួចរាល់ការងារកសាងជនបទថ្មីនិងឃុំចំនួន ៣ សម្រេចស្តង់ដារជនបទថ្មីកម្រិតលើកកម្ពស់នោះ ស្រុក មីស្វៀន សក្តិសមជាគំរូតួយ៉ាងក្នុងចលនាប្រឡងប្រណាំង "សុកត្រាំង រួមកម្លាំងកសាងជនបទថ្មី"។

ចលនាកសាងជនបទថ្មីនៅស្រុក មីស្វៀន
ការពិនិត្យជំងឺ ផ្តល់ការពិគ្រោះយោបល់សុខភាពនិងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនបងប្អូននារីដែលរស់នៅលើភូមិសាស្ត្រស្រុកនៅមណ្ឌលសុខភាពឃុំ យ៉ាហ្វា លេខ ១

ក្នុងអាណត្តិ ២០២០ - ២០២៥ ស្រុក មីស្វៀន ខិតខំប្រឹងប្រែងកសាងស្រុកជនបទថ្មីកម្រិតលើកកម្ពស់ដោយជោគជ័យស្របតាមស្មារតីសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្ខភាគស្រុកលើកទី ១២ ក្នុងគោលបំណងលើកបង្កើនជីវភាពសម្ភារៈនិងស្មារតីជូនប្រជាជន៕

Dan toc mien nui

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ