Trending now

ខេត្ត Ninh Binh ស្វាគមន៍ចំនួនភ្ញៀវ ទេសចរណ៍“យ៉ាងច្រើនកុះករ” ក្នុងរយះពេល ៣ ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីសកល

10:02 | 04/01/2023

យុគសម័យ - ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ ២០២៣ ឧស្សាហកម្មទេសចរណ៍ខេត្ត Ninh Binh បានស្វាគមន៍ភ្ញៀវទេសចរជាង ១០៦០០០ នាក់ កើនឡើង ២៣ ដងច្រើនជាងឆ្នាំ ២០២២ ដែលជាតួរលេខខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។

រូងភ្នំ Mua - មហាកំផែងតូចរបស់ Ninh Binh រូងភ្នំ Mua - មហាកំផែងតូចរបស់ Ninh Binh
ស្វែងយល់ និងបទពិសោធន៍ Tuyet Tinh Coc - ខេត្ត Ninh Binh ស្វែងយល់ និងបទពិសោធន៍ Tuyet Tinh Coc - ខេត្ត Ninh Binh
ខេត្ត Ninh Binh ស្វាគមន៍ចំនួនភ្ញៀវ ទេសចរណ៍“យ៉ាងច្រើនកុះករ” ក្នុងរយះពេល ៣ ថ្ងៃនៃបុណ្យចូលឆ្នាំថ្មីសកល
តំបន់ទេសចរ Trang An ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរទៅកាន់ Ninh Binh ជាច្រើន ក្នុងអំឡុង ៣ ថ្ងៃនៃពិធីបុណ្យ​ចូល​ឆ្នាំថ្មី​សកល ឆ្នាំ ២០២៣

នាថ្ងៃទី ៣ មករា សារព័ត៌មានរបស់មន្ទីរទេសចរណ៍ខេត្ត Ninh Binh បានឲ្យដឹងថា ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីសកល ឆ្នាំ ២០២៣ ខេត្តបានស្វាគមន៍ភ្ញៀវទេសចរណ៍ជាង ១០០០០០ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិជិត ១២០០០ នាក់ផងដែរ។ នេះ​គឺ​ជា​ចំនួន​ភ្ញៀវ​ទេសចរ “យ៉ាងច្រើន” ដែល​ទេសចរណ៍ខេត្ត Ninh Binh សម្រេច​បាន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មីសកល​រហូត​មក​ដល់​ពេល​នេះ។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ត Ninh Binh ក្នុងរយៈពេល ៣ ថ្ងៃនៃថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីសកល ឆ្នាំ២០២៣ (ចាប់ពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២២ ដល់ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣) តំបន់ទេសចរណ៍នានានៅ Ninh Binh បានស្វាគមន៍ភ្ញៀវទេសចរជាង ១០៦០០០ នាក់។ ក្នុងនោះ តំបន់ទេសចរណ៍ទទួលភ្ញៀវជាច្រើនដូចជា៖ តំបន់ទេសចរណ៍វត្ត Bai Dinh (ស្វាគមន៍ភ្ញៀវចំនួន ១៨២៥០ នាក់); តំបន់​ទេសចរ Trang An (ស្វាគមន៍ភ្ញៀវចំនួន ២១៨០០ នាក់); Thung Nham (១០៦០០ ​​នាក់); ឧទ្យានជាតិ Cuc Phuong (ស្វាគមន៍ភ្ញៀវចំនួន ១៦០០)…

គួរឲ្យ​ចាប់ចិត្តថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីសកល តំបន់ទេសចរណ៍ទីក្រុងបុរាណ Hoa Lu បរិវេណភ្នំ Ky Lan - វត្ត ផ្លូវ Tran Hung Dao សង្កាត់ Tan Thanh ទីក្រុង Ninh Binh បានស្វាគមន៍ភ្ញៀវទេសចរជិត 21.000 នាក់។

ក្នុងឆ្នាំ ២០២៣ ឧស្សាហកម្មទេសចរណ៍ Ninh Binh បាន​ដាក់ចេញ​គោល​ដៅទទួលភ្ញៀវទេសចរណ៍ចំនួន 4,5 លាននាក់ ក្នុងនោះភ្ញៀវអន្តរជាតិកើនដល់ ២០០០០០ នាក់ ទទួល​បាន​ប្រាក់ចំណូលពីទេសចរណ៍ប្រមាណ ៤៣៦៥ ពាន់លានដុង៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR