Trending now

កងទ័ពជើងទឹកវៀតណាមធ្វើការយាមល្បាតរួមគ្នាជាមួយកងទ័ពជើងទឹកកម្ពុជា លើកទី៦៩

18:52 | 27/12/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៦ ខែធ្នូ នៅតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជា បានរៀបចំការយាមល្បាតរួមគ្នាប្រចាំឆ្នាំលើកទី ៦៩។

កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥ កម្មវិធីជួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រជាជនវៀតណាម-កម្ពុជាលើកទី៥
ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា ការផ្លាស់ប្តូរមិត្តភាពរវាងយុវជននៃកងកម្លាំងប្រដាប់អាវុធវៀតណាម និងកម្ពុជា
លោកវរសេនីយ៍ឯកបំរុង Doan Van Khuong មេបញ្ជាការរងកងពលតូចលេខ១២៧ ប្រគល់អំណោយជូនមេបញ្ជាការកម្លាំងយាមល្បាតនៃកងទ័ពជើងទឹកកម្ពុជា
លោកវរសេនីយ៍ឯកបំរុង Doan Van Khuong មេបញ្ជាការរងកងពលតូចលេខ១២៧ ប្រគល់អំណោយជូនមេបញ្ជាការកម្លាំងយាមល្បាតនៃកងទ័ពជើងទឹកកម្ពុជា

ការយាមល្បាតរួមគ្នារួមមាន នាវាលេខ ២៦១ កងពលតូចលេខ ១២៧ តំបន់លេខ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាម និងនាវាលេខ ១១៣១ កងទ័ពជើងទឹកកម្ពុជា។

ភាគីទាំងពីរបានអនុវត្តនីតិវិធីសួរសុខទុក្ខរវាងនាវាកងទ័ពជើងទឹកនៃប្រទេសអាស៊ាន; ការផ្លាស់ប្តូរព័ត៌មាន; សម្របសម្រួលអនុវត្តទង់ដៃ ស្របតាមច្បាប់សញ្ញាអន្តរជាតិ និងរៀបចំសកម្មភាពផ្លាស់ប្តូរ និងផ្តល់អំណោយនៅសមុទ្រ។

លោកវរសេនីយ៍ឯកបំរុង Doan Van Khuong មេបញ្ជាការរងកងពលតូចលេខ ១២៧ មេបញ្ជាការនាវាយាមល្បាតរបស់កងទ័ពជើងទឹកវៀតណាមបានមានប្រសាសន៍ថា៖ បន្ទាប់ពីជោគជ័យនៃកិច្ចប្រជុំដកបទពិសោធន៍ការយាមល្បាតរួមលើកទី៣០ ដែលបានប្រព្រឹត្តទៅនៅតំបន់លេខ៥ នៃកងទ័ពជើងទឹកវៀតណាម កាលពីថ្ងៃទី២០ ខែធ្នូ ភាគីទាំងពីរបានបន្តសម្របសម្រួលក្នុងការអនុវត្តការយាមល្បាតរួមលើកទី៦៩។

ដោយធ្វើបានល្អការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តខ្ពស់ កងទ័ពជើងទឹកទាំងពីរបានសម្រេចរាល់ខ្លឹមសារនៃការ​យាមល្បាតរួមគ្នាតាមផែនការ ដែលធានាបាននូវសុវត្ថិភាពជាដាច់ខាត។

ប្រតិបត្តិការយាមល្បាតរួមនេះមានគោលបំណងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ រក្សាបាននូវបរិយាកាសសន្តិភាព និងស្ថិរភាព ការពារផលប្រយោជន៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រក្នុងតំបន់ទឹកប្រវត្តិសាស្ត្រវៀតណាម និងកម្ពុជា ទន្ទឹមនឹងនោះ ការលើកកម្ពស់ទំនាក់ទំនងសាមគ្គីភាព មិត្តភាព ការយល់ដឹងនិងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR