Trending now

សហគ្រាសវៀតណាម-កម្ពុជា បង្កើនការតភ្ជាប់ និងជំរុញពាណិជ្ជកម្ម និងវិនិយោគ

10:14 | 19/12/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី១៧ ខែធ្នូ នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅ​សិក្ខាសាលាតុមូលស្តីពីការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងធុរកិច្ចវៀតណាម និងកម្ពុជា។

ពិព័រណ៍អន្តរជាតិពាណិជ្ជកម្ម-ទេសចរណ៍ និងវិនិយោគ - ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត-ខាងលិចឆ្នាំ ២០២២ ពិព័រណ៍អន្តរជាតិពាណិជ្ជកម្ម-ទេសចរណ៍ និងវិនិយោគ - ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត-ខាងលិចឆ្នាំ ២០២២
វៀតណាម និងម៉ិកស៊ិកជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ វៀតណាម និងម៉ិកស៊ិកជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ
លោក Ngo Van Tuat អគ្គទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា
លោក Ngo Van Tuat អគ្គទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា។

ថ្លែងមតិក្នុងពិធីបើកសិក្ខាសាលា លោក Ngo Van Tuat អគ្គទីប្រឹក្សានៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា វៀតណាម - កម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ មានព្រំដែនរួម មានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង។ ការលើកកម្ពស់ ពង្រឹង និងពង្រីកឥតឈប់ឈរនូវទំនាក់ទំនងមិត្តភាពប្រពៃណីល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមក រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ គឺជាអាទិភាពក្នុងគោលនយោបាយការបរទេសនៃប្រទេសទាំងពីរ ដែលតែងតែយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងជាភារកិច្ចដ៏សំខាន់មួយរបស់ស្ថានទូត។

លោក Ngo Van Tuat បានមានប្រសាសន៍ថា៖ “ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២២ សម្រេចបាន ៩.៧៧ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣.២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។ ជាមួយនឹងសន្ទុះកំណើនបែបនេះ ទំហំពាណិជ្ជកម្មនឹងសម្រេចបាន ជាង ១០ ពាន់លានដុល្លារ នៅឆ្នាំ២០២២។ បច្ចុប្បន្ន វៀតណាមស្ថិតក្នុងក្រុមប្រទេសវិនិយោគផ្ទាល់ធំជាងគេទាំង៥ក្នុងប្រទេសកម្ពុជាដែលមានទុនចុះបញ្ជីប្រមាណ ២.៩៣ ពាន់លានដុល្លារ។

យោងតាមលោក Ngo Van Tuat ប្រទេសទាំងពីរផ្តើមចេញពីសេដ្ឋកិច្ចកសិកម្ម ឧត្តមភាពគឺកសិកម្ម ដូច្នេះអាចវិនិយោគទុន និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញឧស្សាហកម្មកែច្នៃផលិតផលកសិកម្មឱ្យក្លាយជាខ្សែសង្វាក់ផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។

ខាងភាគីកម្ពុជា លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា(FASMEC) បានវាយតម្លៃថា សហគ្រាសធុនតូច និងមធ្យមមានតួនាទីសំខាន់ក្នុងការពង្រីកសេដ្ឋកិច្ច បង្កើនការនាំចេញ និងការវិនិយោគរវាងកម្ពុជា និងវៀតណាម។ សមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បាននឹងកំពុងស្វែងរកដៃគូពាណិជ្ជកម្មដែលមានសក្តានុពលបន្ថែមទៀត ដើម្បីឲ្យសហគ្រាសអាចនាំចេញ បង្កើនការប្រកួតប្រជែង និងសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់។

តំណាងសហគ្រាស លោក Tran Hoai Nam អនុប្រធានសមាគម និងជាប្រធានកម្មការជំរុញពាណិជ្ជកម្ម នៃសមាគមសហគ្រាសមេកានិច និងអគ្គិសនីទីក្រុងហូជីមិញ (HAMEE) បាននិយាយថា ជាមួយនឹងគុណសម្បត្តិដូចជា ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រជាជនវ័យក្មេង កម្លាំងពលកម្មច្រើន ទីផ្សារធំ សេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ប្រទេសទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន បង្កើតឱកាសជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ការវិនិយោគ និងធ្វើអាជីវកម្មសម្រាប់សហគ្រាសរបស់ប្រទេសទាំងពីរ៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការបង្កើតចំណុចរបត់សម្រាប់យុគសម័យថ្មី
ចំណុចភ្លឺនៃសេដ្ឋកិច្ចជាច្រើនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៥
ទីក្រុងហូជីមិញត្រៀមខ្លួនជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានអ៊ីតាលី
សម្តេច ហ៊ុន សែន៖ កម្ពុជានឹងរក្សានិងពូនជ្រុំទំនាក់ទំនងជាមួយវៀតណាមជានិច្ច
ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម-កម្ពុជា