Trending now

នាំទំនាក់ទំនងវៀតណាម-ប៉ាគីស្ថាន អភិវឌ្ឍអោយបានសមស្របនឹងសក្តានុពល

14:31 | 16/12/2022 ហេង វុធ្ធី

យុគសម័យ - នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២២ នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានប្រព្រឹត្តទៅកិច្ចប្រជុំមិត្តភាពក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងប៉ាគីស្ថាន។

វៀតណាមទទួលបានទំនុកទុកចិត្តអន្តរជាតិតាមរយៈការរួមចំណែកប្រកបដោយការទទួលខុសត្រូវ វៀតណាមទទួលបានទំនុកទុកចិត្តអន្តរជាតិតាមរយៈការរួមចំណែកប្រកបដោយការទទួលខុសត្រូវ
អ្នកជំនាញរុស្ស៊ីវាយតំលៃខ្ពស់ចំពោះគោលនយោបាយរបស់វៀតណាមក្នុងការពង្រីកសក្តានុពលមនុស្សយ៉ាងពេញលេញ អ្នកជំនាញរុស្ស៊ីវាយតំលៃខ្ពស់ចំពោះគោលនយោបាយរបស់វៀតណាមក្នុងការពង្រីកសក្តានុពលមនុស្សយ៉ាងពេញលេញ
នាំទំនាក់ទំនងវៀតណាម-ប៉ាគីស្ថាន អភិវឌ្ឍអោយបានសមស្របនឹងសក្តានុពល

អញ្ជើញចូលរួមកិច្ចប្រជុំមាន៖ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធាន VUFO; លោក Nguyen Truong Giang អនុប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភា ប្រធានក្រុមសភាមិត្តភាពវៀតណាម-ប៉ាគីស្ថាន; លោកស្រី Samina Mehtab ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសប៉ាគីស្ថានប្រចាំនៅវៀតណាម; លោក Nguyen Trong Kien អគ្គនាយកនៃនាយកដ្ឋានអាស៊ីអាគ្នេយ៍-អាស៊ីខាងត្បូង-ប៉ាស៊ីហ្វិកខាងត្បូង គណៈកម្មាធិការមជ្ឈិមទទួលបន្ទុកទំនាក់ទំនងខាងក្រៅ រួមជាមួយតំណាងក្រសួង មន្ទីរ សាខា បុគ្គលិកការទូតនៃស្ថានទូតប៉ាគីស្ថានប្រចាំនៅវៀតណាម។ល។

ថ្លែងមតិនៅទីនេះ លោកស្រី ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធាន VUFO បានឲ្យដឹងថា ក្នុងរយៈពេល ៥០ ឆ្នាំកន្លងទៅ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតមក ប៉ាគីស្ថានតែងតែជាដៃគូជិតស្និទ្ធ និងគួរឱ្យទុកចិត្តរបស់វៀតណាម។ ទំនាក់ទំនងវៀតណាម - ប៉ាគីស្ថានបានកត់ត្រាលទ្ធផលលើកទឹកចិត្តជាច្រើន រួមចំណែកដល់ការអភិវឌ្ឍន៍វិបុលភាពនៃប្រទេសនីមួយៗ លើកកំពស់ជំហររបស់ប្រទេសទាំងពីរក្នុងតំបន់ និងលើពិភពលោក។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានជឿជាក់ថា ដោយមានបទពិសោធន៍ ៥០ឆ្នាំនៃកិច្ចសហប្រតិបត្តិការមិត្តភាព និងការខិតខំប្រឹងប្រែងរបស់ប្រជាជនទាំងពីរ ទំនាក់ទំនងវៀតណាម-ប៉ាគីស្ថាននឹងបន្តសម្រេចបានសមិទ្ធិផលវិជ្ជមាន បម្រើផលប្រយោជន៍ និងការរំពឹងទុករបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់ និងក្នុងពិភពលោក៕

ហេង វុធ្ធី

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម
លោក Thomas Gass ឯកអគ្គរដ្ឋទូតស្វីស៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី១៦ គឺជាឱកាសមួយដើម្បីធានាថា គោលនយោបាយ និងគំនិតផ្តួចផ្តើមទាំងអស់ត្រូវបានអនុ
ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន Kohdayar Marri៖ វៀតណាមកំពុងដើរលើផ្លូវឆ្ពោះទៅរកភាពជោគជ័យដ៏អស្ចារ្យជាមួយនឹងស្មារតីនៃ "ការសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ"
កោះភូកុកនៅតែជាប់ក្នុងបញ្ជីកោះស្អាតបំផុតទាំង ១០ នៅអាស៊ី
ការលើកកម្ពស់ដំណើរការផ្លាស់ប្តូរឌីជីថលជាតិ ដោយមានគោលបំណងឆ្ពោះទៅរកការបង្កើតប្រទេសឌីជីថលមួយ