យុគសម័យ - ក្នុងឱកាសដែលវៀតណាមឈរឈ្មោះជាបេក្ខភាពក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNSC) សម្រាប់អាណត្តិឆ្នាំ ២០២៣ - ២០២៦ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅទីក្រុងមូស្គូ បានជួបនិងធ្វើបទសម្ភាសន៍ជាមួយអ្នកជំនាញរុស្ស៊ី Grigory Trofimchuk ប្រធានក្រុមប្រឹក្សាអ្នកជំនាញនៃមូលនិធិស្រាវជ្រាវវិទ្យាសាស្ត្រអាស៊ី- អឺរ៉ុបអំពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស។
![]() |
![]() |
![]() |
អ្នកជំនាញ Grigory Trofimchuk ។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ និងធានាសិទ្ធិមនុស្ស ក្រោយរយៈពេល ៣៥ ឆ្នាំរបស់ការផ្លាស់ប្តូរថ្មី អ្នកជំនាញ Trofimchuk បានសង្កត់ធ្ងន់ថា គោលនយោបាយធានាសិទ្ធិមនុស្សរបស់វៀតណាមគឺជាគោលនយោបាយរបស់រដ្ឋសង្គមនិយម ដោយមានគោលបំណងពង្រីកសក្តានុពលយ៉ាងពេញលេញរបស់ប្រជាជន។ វៀតណាមមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអនុវត្តគោលនយោបាយសិទ្ធិមនុស្សរបស់ខ្លួនក្នុងវិស័យជាច្រើន នឹងជាគំរូដល់ប្រទេសអភិវឌ្ឍន៍ផ្សេងទៀត។
អ្នកជំនាញរុស្ស៊ីបានវាយតម្លៃថា វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធានាសិទ្ធិរបស់ប្រជាជនរបស់ខ្លួន ក្នុងរយៈពេលជាង ២ ឆ្នាំដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត COVID-19 មិនត្រឹមតែក្នុងការលុបបំបាត់ផលវិបាកនៃការឆ្លងវីរុស SARS-CoV-2 ក្នុងប្រទេសតែប៉ុណ្ណោះទេ។ ប៉ុន្តែក៏ចែករំលែកនូវបទពិសោធន៍នៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាមួយពិភពលោកផងដែរ។ ក្នុងរយៈពេលពីរឆ្នាំនៃការរាតត្បាតនៃជំងឺ COVID-19 សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែរីកចម្រើន។ ទោះបីជាប្រឈមមុខនឹងឧបសគ្គមួយចំនួន ដូចជា ការកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ភស្តុភារក៏ដោយ ក៏សេដ្ឋកិច្ចរបស់វៀតណាមនៅតែរីកចម្រើនល្អ។ លោក Trofimchuk បាននិយាយថា នេះគឺជាលទ្ធផលនៃវិធានការប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការសម្រេចចិត្តត្រឹមត្រូវរបស់បក្ស និងរដ្ឋវៀតណាម។
វៀតណាមក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសម្របសម្រួលជាមួយសហគមន៍អន្តរជាតិក្នុងបញ្ហាបរិស្ថាន និងការតស៊ូដើម្បីសិទ្ធិមនុស្ស ចូលរួមក្នុងបេសកកម្មមនុស្សធម៌ ដូចជាចូលរួមយ៉ាង សកម្មក្នុងបេសកកម្មនៅស៊ូដង់ខាងត្បូងជាដើម។ នេះបញ្ជាក់បន្ថែមថា សហគមន៍ពិភពលោកបានចាត់ទុកវៀតណាមជាសមាជិកដ៏សំខាន់មួយ ដែលចូលរួមក្នុងដំណើរការទាំងអស់ត្រូវអនុវត្ត។ វៀតណាមក៏បានបង្ហាញថា វៀតណាមជាសមាជិកគួរឱ្យទុកចិត្តក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាធ្ងន់ធ្ងរ និងលំបាក។
លោក Trofimchuk បានអះអាងថា ការរួមវិភាគទានរបស់វៀតណាមគួរតែបានទទួលស្គាល់ និងទទួលការវាយតំលៃខ្ពស់។ ទន្ទឹមនឹងនេះ ការដែលវៀតណាមបានឈរឈ្មោះជាបេក្ខជន សារជាថ្មីប្តងទៀត ដើម្បីក្លាយទៅជាសមាជិកនៃក្រុមប្រឹក្សាសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិ ក៏បង្ហាញតួនាទីរួមវិភាគទាននេះ៕

ទីភ្នាក់ងារសារព័ត៌មានវៀតណាម
មតិពីមិត្តអ្នកអាន