Trending now

យៈពេល៥ខែ ឆ្នាំនេះ រមណីយដ្ឋានអង្គរ រកចំណូលបានតែជាង១៨លានដុល្លារ ធ្លាក់ជាង៦០ភាគរយ

16:17 | 02/06/2020 (បូកសរុបដោយឌីណា)

កាលពីមុន ក្នុង១ខែៗ អង្គវត្តទទួលភ្ញៀវទេសចរច្រើនពាន់ម៉ឺននាក់ និងទទួលបានប្រាក់ចំណូលរហូតដល់ច្រើនលានដុល្លារ។ អង្គវត្ត គឺជាគោលដៅទេសចរណ៍ដ៏ល្អបំផុតរបស់កម្ពុជា និងដ៏ល្អរបស់ពិភពលោក។

អង្គរវត្ត​ដ៏ស្ងប់ស្ងាត់នាកាលៈទេសៈកូវីដ១៩។ (រូបថត៖ Thmey Thmey.com)

ដោយឡែក ក្នុង​ខែឧសភា «​រមណីយដ្ឋាន​អង្គរវត្ត​» ទទួលបាន​ភ្ញៀវ​បរទេស​ចំនួន ១,៧៧៦ នាក់ និង​ចំណូល​បាន​ចំនួន ៧,២ ម៉ឺន​ដុ​លា្ល​រ​។ ទាំង​ចំនួន​ភ្ញៀវទេសចរ និង​ទាំង​ចំណូល​ប្រចាំ​ខែឧសភា​នេះ បាន​ធា្ល​ក់​រហូតដល់​ជិត​៩៩​ភាគរយ បើ​ធៀប​នឹង​ខែឧសភា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​គ្រឹះស្ថាន​អង្គរ​ដដែល ដោយបាន​បន្តថា ក្នុងចំណោម​ចំណូល​ទាំង​ជាង​១៨​លាន​ដុល្លារ ដែល​«​រមណីយដ្ឋាន​អង្គរវត្ត​» ទទួលបាន​នោះ រដ្ឋាភិបាល​បាន​ឧ​ប​ត្ត​ម្ភ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា ចំនួន​៧៧២,១៨៦ ដុល្លារ​។

អង្គរវត្ត​ដ៏ស្ងប់ស្ងាត់នាកាលៈទេសៈកូវីដ១៩។ (រូបថត៖ Thmey Thmey.com)

​កាលពី​ឆ្នាំ​២០១៩ រមណីយដ្ឋាន​អង្គរ​រកចំណូលបាន​ជា​ង ៩៩​លាន​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ប្រមាណ ២,២​លាន​នាក់​។ នៅក្នុង​ឆ្នាំ​២០១៩​នេះ ចំណូល​អង្គរ​ក៏បាន​ថយចុះ ១៤,៨៥​ភាគរយ​ដែរ ធៀប​នឹង​ឆ្នាំ​២០១៨៕


(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ