Trending now

៥ខែ កម្ពុជា នាំចេញពោតក្រហម ត្រឹមតែ៣.៥ម៉ឺនតោន ថយចុះជិត៣០%

18:25 | 08/06/2020

រយៈពេល៥ខែ ឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញពោតក្រហម ទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់អាស៊ី ចំនួន ៣៥,៦៣៦ តោន ថយចុះ២៩,៦៨% បើធៀបនឹងរយៈពេល៥ខែឆ្នាំ២០១៩។

រូបភាពពី ហ្វេសប៊ុកលោក វេង សាខន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ត្បិតតែ​ការនាំចេញ​ពោតក្រហម​មានការ​ធ្លាក់​ចុះ​ក៏ពិតមែន ប៉ុន្តែ​ការផលិត​ពោតក្រហម​របស់​កសិក​រ ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយនេះ មានការ​កើនឡើង​។ ដោយ​ឆ្នាំ​២០១៦ មាន​ចំនួន ៣៣៣,០៥៨ តោន​, ឆ្នាំ​២០១៧ ចំនួន ៥៩៦,១១២, ឆ្នាំ​២០១៨ ចំនួន​១,០៦៣,៦៧៧ តោន និង​ឆ្នាំ​២០១៨ ចំនួន ១១៤,៩៥៦ តោន​។

ទន្ទឹមនឹងនេះ ការផលិតពោតក្រហម របស់កសិករកម្ពុជា មានការកើនឡើងជាលំដាប់ ក្នុងរយៈពេល៤ឆ្នាំកន្លងទៅនេះ គឺសម្រេចបាន ១ ១១៤ ៩៥៦ តោន នៅឆ្នាំ២០១៩, សម្រេចបាន ១ ០៦៣ ៦៧៧ តោន នៅឆ្នាំ២០១៨, សម្រេចបាន ៥៩៦ ១១២ តោន នៅឆ្នាំ២០១៧ និង ៣៣៣ ០៥៨ តោន នៅឆ្នាំ២០១៦ ។

លទ្ធផលខាងលើ បានបង្ហាញនូវក្តីមោទនៈភាពជាតិ និង ជាការពេញចិត្ត សម្រាប់ ប្រជាជន និងរាជរដ្ឋាភិបាលទៅវិញ បើទោះបីបានឃើញ តួលេខនាំចេញ ពោតក្រហមមាន ការថយចុះក្នុងរយៈពេលមួយនេះ ព្រោះប្រាកដបរិមាណពោតក្រហម ដែលសល់ពីការនាំចេញ យ៉ាងច្រើនសន្ធឹកសន្ធាប់ បានដឹកចូលទៅកាន់រោងចក្រ កែឆ្នៃចំណី សត្វក្នុងស្រុក ស្របតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា បរិមាណ​ពោតក្រហម​ដែល​សេសសល់​ពី​ការនាំចេញ​នោះ បាន​នាំចូល​ទៅកាន់​រោងចក្រ​កែឆ្នៃ​ចំណី​សត្វ​ក្នុងស្រុក ដើម្បី​ជំរុញ​ការកែច្នៃ​ផលិតផល​កសិកម្ម និង​បង្កើន​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ