Trending now

ADB អនុម័តកញ្ចប់ថវិកា៧៣លានដុល្លារដល់កម្ពុជា ដើម្បីអភិរក្ស និងអភិវឌ្ឍធនធានជលផលសមុទ្រ

14:00 | 09/12/2022 ឌីណា

ធនាគារអភិវឌ្ឍន៍អាស៊ី( ADB) នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ខ្លួនទើបតែបានអនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣ លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាព នៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។

ADB ព្យាករណ៍វៀតណាមនឹងក្លាយជាសេដ្ឋកិច្ចដែលមានកំណើនខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ADB ព្យាករណ៍វៀតណាមនឹងក្លាយជាសេដ្ឋកិច្ចដែលមានកំណើនខ្លាំងបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ធនាគា ADB ជួយទ្រទ្រង់សហគ្រាសខ្នាតតូចនិងមធ្យមនៅវៀតណាមដោយស្ត្រីធ្វើជាម្ចាស់ ធនាគា ADB ជួយទ្រទ្រង់សហគ្រាសខ្នាតតូចនិងមធ្យមនៅវៀតណាមដោយស្ត្រីធ្វើជាម្ចាស់
ADB អនុម័តកញ្ចប់ថវិកា៧៣លានដុល្លារដល់កម្ពុជា ដើម្បីអភិរក្ស និងអភិវឌ្ឍធនធានជលផលសមុទ្រ
សកម្មភាពប្រជានេសាទប្រមូលផលនេសាទសមុទ្រនានាមកលក់នៅផែកំពង់កណ្តាលនៃក្រុងកំពត នាព្រឹកថ្ងៃទី៨មេសា ឆ្នាំ២០២២។ (រូបថត៖ Thmey Thmey)

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ខ្លួនទើបតែបានអនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣ លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាព នៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាប្រភពជំនួយអភិវឌ្ឍន៍ផ្លូវការដ៏ធំបំផុតមួយ របស់ កម្ពុជាដោយផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមចំនួន ៣២៩,៨ លានដុល្លារពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២១។ ការគាំទ្ររបស់ ADB គឺស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ របស់កម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ហិរញ្ញប្បទានដែលកម្ពុជានឹងទទួលបាននេះ មាន២២លានដុល្លារជាជំនួយឥតសំណង និង៥១លានដុល្លារទៀត គឺជាប្រាក់​កម្ចី។

គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាពរបស់កម្ពុជា ទទួលបានជំនួយ៧៣លានដុល្លារក្នុងការអនុវត្ត។ លោក Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍បានលើកឡើងថា គម្រោងនេះគឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើ​វិស័យ​ជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយនៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកប​ដោយ​ផាកសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។

ADB ជឿជាក់ថា៖« គម្រោងបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផល​តំបន់​​ឆ្នេរ និងសមុទ្រ ក្រោមហិរញ្ញប្បទាន៧៣លានដុល្លារនេះ នឹងពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា និងគាំទ្រដល់ការរួមចំណែករបស់វា​ដល់​បរិមាណត្រីទូទៅ ក៏ដូចជាដល់ប្រព័ន្ធអេកូឡូស៊ី ក្នុងឈូងសមុទ្រថៃ។ វានឹងជួយឱ្យខេត្តជាប់មាត់​សមុទ្រ​កម្ពុជាគឺ កំពត កែប កោះកុង និង ព្រះសីហនុ​ ឈានចេញពីការធ្លាក់ចុះយ៉ាងគំហុកនៃ វិស័យជលផល លើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផលនេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ»។

ក្រោមគម្រោងនេះ ជលផលក្បែរឆ្នេរសមុទ្រប្រហែល៤០ភាគរយ នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និង និរន្តរភាព។ នេះការរំពឹងរបស់ADB ដែលបន្តរៀបរាប់ថា៖ «គម្រោងនឹងជំរុញការអភិវឌ្ឍវិស័យឯកជនដោយបើកឱ្យសហគមន៍ឆ្នេរ និងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគាត់ ទទួលយកកាអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជា សហគ្រាសរស់រវើក។ វាក៏នឹងគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើនការចូលរួមរបស់ ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម»។

ជាទូទៅ គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់ អង្គការ សហគមន៍នេសាទចំនួន ២៥ និងសមាជិកនៃតំបន់ការពារសហគមន៍ចំនួន១៥ ដែលមានសមាជិកប្រមាណ២ម៉ឺនគ្រួសារ ក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូលដែលមានប្រជាជនប្រហែល ២0ម៉ឺននាក់។

ជំនួយរបស់ ADB ក្រោមគម្រោងគាំទ្រដល់កំណើន និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗមួយចំនួន របស់រដ្ឋាភិបាល ទាំងផែនការស្តារឡើងវិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និងរបាយការណ៍​បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ គឺដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែ​ប្រួល អាកាសធាតុ ដែលកំណត់ភាពធន់នឹងអាកាសធាតុសម្រាប់ជលផលធម្មជាតិ និងការស្ដារឡើង វិញនូវអេកូឡូស៊ីតំបន់ឆ្នេរជាអាទិភាពជាតិសម្រាប់ការសម្របខ្លួន។ គម្រោងនេះដើរស្របទៅនឹងយុទ្ធសាស្ត្រ ភាពជាដៃគូប្រចាំប្រទេសរបស់ ADB ឆ្នាំ ២០១៩-២០២៣ សម្រាប់កម្ពុជា៕​

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ