Trending now

កម្ពុជា គ្រោងនាំអង្ករចេញទៅបង់ក្លាដេស

09:40 | 23/11/2022 ឌីណា

បច្ចុប្បន្ន បង់ក្លាដែស មិនទាន់មានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ធានាដល់សន្តិសុខស្បៀងសម្រាប់ប្រជាជនរបស់ខ្លួននៅឡើយនោះទេ ដូច្នេះ​ការនាំចេញ​អង្ករគឺជា​ចាំបាច់​ណាស់ ហើយកម្ពុជាគ្រោងនាំអង្ករចេញទៅកាន់ប្រទេសបង់ក្លាដេស។

ដើម្បីគ្រាប់​អង្ករ​របស់​វៀតណាម​ដណ្តើម​ទីផ្សារ​នៅចក្រភព​អង់គ្លេស ដើម្បីគ្រាប់​អង្ករ​របស់​វៀតណាម​ដណ្តើម​ទីផ្សារ​នៅចក្រភព​អង់គ្លេស
អង្ករ ST 25 ល្អបំផុតរបស់ពិភពលោកដែលមកពីប្រទេសវៀតណាម បានលក់នៅប្រទេសជប៉ុន អង្ករ ST 25 ល្អបំផុតរបស់ពិភពលោកដែលមកពីប្រទេសវៀតណាម បានលក់នៅប្រទេសជប៉ុន
កម្ពុជា គ្រោងនាំអង្ករចេញទៅបង់ក្លាដេស

យោងតាមសេចក្តីប្រកាសព័ត៌មានរួម របស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២២ វិច្ឆិកា ស្ដីពីលទ្ធផល នៃកិច្ចប្រជុំពិភាក្សាលើការងារនាំចេញអង្ករទៅប្រទេសបង់ក្លាដេស បានបញ្ជាក់ថា «កិច្ចប្រជុំបានបញ្ចប់ប្រកបដោយលទ្ធភាពផ្លែផ្កា និងសុទិដ្ឋិនិយមខ្ពស់ ក្នុងការចាប់ផ្តើមនាំអង្ករចេញ ទៅកាន់ប្រទេសបង់ក្លាដេស លើបរិមាណជំហានដំបូងចំនួន ២៥០០០តោន នូវរយៈពេលដ៏ខ្លីខាងមុខ ដែលស្របតាមគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រីកទីផ្សារស្រូវ អង្ករសម្រាប់ប្រជាជន និងប្រជាកសិករកម្ពុជា»។

សូមរំលឹកថា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាល ក្រុមហ៊ុនហ្គ្រីនត្រេដ មានកិច្ចប្រជុំពិភាក្សាលើការងារនាំចេញអង្ករ ទៅប្រទេសបង់ក្លាដេស ដឹកនាំដោយ លោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានអគ្គនាយក ក្រុមហ៊ុនហ្គ្រីនត្រេដ ដោយមានការចូលរួមពីឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុក ផ្នែកវិនិយោគ និងហិរញ្ញវត្ថុ និងលោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកផ្នែកទីផ្សារ និងជំរុញការនាំចេញ និង លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦