Trending now

អ្នកជំនាញកម្ពុជា៖ ទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែស្អិតរមួត

20:19 | 07/11/2022 យោងតាមកាសែតកងទ័ពប្រជាជន

លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជា ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២២ មានអត្ថន័យពិសេសណាស់។

អ្នកជំនាញកម្ពុជា៖ទស្សនកិច្ចរបស់ប្រធានារដ្ឋវៀតណាមនៅកម្ពុជាជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី អ្នកជំនាញកម្ពុជា៖ទស្សនកិច្ចរបស់ប្រធានារដ្ឋវៀតណាមនៅកម្ពុជាជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
ទំនាក់ទំនងវៀតណាម - ថៃនៅតែបន្តអភិវឌ្ឍ ទោះបីប្រឈមការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ ទំនាក់ទំនងវៀតណាម - ថៃនៅតែបន្តអភិវឌ្ឍ ទោះបីប្រឈមការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នៅពិធីអបអរសាទរខួបលើកទី ៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” នាថ្ងៃទី ២០ ខែមិថុនា នៅខេត្ត Binh Phuoc (រូបថត៖ thanhnien)
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នៅពិធីអបអរសាទរខួបលើកទី ៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត” នាថ្ងៃទី ២០ ខែមិថុនា នៅខេត្ត Binh Phuoc

វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងគ្នា ដែលមានប្រវត្តិសាស្ត្រជិតស្និទ្ធនឹងគ្នាជាយូរមកហើយ។ ក្នុងបុព្វហេតុតស៊ូដណ្តើមឯករាជ្យជាតិ ប្រជាជនទាំងពីរតែងតែប្រកៀកស្មាគ្នា។ បច្ចុប្បន្ននេះ ប្រទេសទាំងពីរមានយន្តការសហប្រតិបត្តិការទ្វេភាគីជាច្រើនដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំក្នុងគោលបំណងធ្វើឱ្យជាក់ស្តែងកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងភាគីទាំងពីរ អនុវត្តផែនការសហប្រតិបត្តិការជាក់លាក់លើវិស័យផ្សេងៗ និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យមានការរីកចំរើនជាក់ស្តែង។

"ដំណើរទស្សនកិច្ចរបស់ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម មកកាន់កម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងភាពអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិរយូរអង្វែងរវាងវៀតណាម និងកម្ពុជា កំពុងអភិវឌ្ឍប្រកបដោយស្ថិរភាព។ ខ្ញុំមានទំនុកចិត្តថា ទំនាក់ទំនងកម្ពុជា-វៀតណាម នឹងកាន់តែជិតស្និទ្ធ" លោកបណ្ឌិត កា ម៉ាធុល អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា។

ក្នុងនាមជាអ្នកជំនាញអំពីវៀតណាម ពេលដឹងថា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀត​ណាម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងឱកាសនៃឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ឆ្នាំ២០២២ ហើយក៏បានអបអរសាទរកម្ពុជា ដែលទទួលបានតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ លោក Ka Mathol មានការសប្បាយរីករាយខ្លាំងណាស់ ប៉ុន្តែនេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់គាត់ទេ ព្រោះយោងទៅតាមគាត់ ការដែលអ្នកជិតខាងជិតស្និទ្ធមកទស្សនកិច្ច និងគាំទ្រគ្នាទៅវិញទៅមក គឺជាវប្បធម៌ស្រដៀងគ្នារវាងប្រទេសទាំងពីរ។

លោកបណ្ឌិត កា ម៉ាធុល មានប្រសាសន៍ថា៖ “ដំណើរទស្សនកិច្ចនៅកម្ពុជារបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម នេះមានអត្ថន័យពិសេសណាស់។ ទីមួយ ដំណើរទស្សនកិច្ចនេះរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម។ ទីពីរ ដំណើរទស្សនកិច្ចនេះបានបង្ហាញការគាំទ្រចំពោះតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។ ទីបី គឺបញ្ជាក់ពីតួនាទីសំខាន់របស់វៀតណាមក្នុងអាស៊ាន ដោយត្រៀមខ្លួនជាស្រេចក្នុងការរួមជាមួយកម្ពុជា និងប្រទេសអាស៊ានផ្សេងទៀត ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់។

ទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែស្អិតរមួត (រូប​ថត៖ vov.vn)
ទំនាក់ទំនងវៀតណាម-កម្ពុជា កាន់តែស្អិតរមួត (រូប​ថត៖ vov.vn)

តាមទស្សនៈរបស់អ្នកស្រាវជ្រាវ ការពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងភាគីទាំងពីរ គឺជាបញ្ហាសំខាន់ដែលលោកបណ្ឌិត កា ម៉ាធុល យកចិត្តទុកដាក់ក្នុងដំណើរទស្សនកិច្ចដ៏សំខាន់នេះរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។

លោកបណ្ឌិត កា ម៉ាធុល បានវាយតម្លៃថា ទោះបីជាជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលអវិជ្ជមានដល់ពិភពលោកទាំងមូល បង្កការលំបាកជាច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសជាច្រើនក៏ដោយ ក៏ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-វៀតណាម នៅតែរីកចម្រើនដោយឥតឈប់ឈរ។ ជាពិសេស ទំហំពាណិជ្ជកម្មរបស់ភាគីទាំងពីរនៅឆ្នាំក្រោយគឺខ្ពស់ជាងឆ្នាំមុន។

យោងតាមស្ថិតិរបស់អគ្គនាយកដ្ឋានគយវៀតណាម ក្នុងឆ្នាំ២០១៩ (ពេលដែលមិនមានការរាតត្បាតកូវីដ-១៩) ទំហំនៃការនាំចូល និងនាំចេញរវាងវៀតណាម និងកម្ពុជា សម្រេចបាន ៥.២៨ ពាន់លានដុល្លារ។ នៅឆ្នាំ ២០២០ សម្រេចបាន ៥.៣២ ពាន់លានដុល្លារអាមេរិក ហើយនៅឆ្នាំ ២០២១ (នៅពេលដែលការរាតត្បាតកូវីដ-១៩ ផ្ទុះឡើងយ៉ាងខ្លាំងបំផុត) សម្រេចបាន ៩.៥៤ ពាន់លានដុល្លារ (កើនឡើងប្រហែល ៨០%)។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ៧.៨៧ ពាន់លានដុល្លារអាមេរិក ហើយនៅឆ្នាំនេះត្រូវបានគេប៉ាន់ស្មានថាមានចំនួនជាង ១១ ពាន់លានដុល្លារ។

ក្រៅពីនេះ លោកបណ្ឌិត កា ម៉ាធុល បានមានប្រសាសន៍ថា ដោយមានទីតាំងភូមិសាស្ត្រជាប់គ្នា ប្រជាជននៃភាគីទាំងពីរដែលមានប្រពៃណីដោះដូរពាណិជ្ជកម្មយ៉ាងជិតស្និទ្ធតាំងពីយូរយារណាស់មកហើយនោះ វៀតណាម និងកម្ពុជាបច្ចុប្បន្នមានមូលដ្ឋានរឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ការបង្កើតយន្តការសហប្រតិបត្តិការអន្តរជាតិ ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម កម្មវិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអនុតំបន់មេគង្គបូក (GMS) គណៈកម្មការទន្លេមេគង្គអន្តរជាតិ (MRC) ... សុទ្ធតែបាននាំមកនូវឱកាសថ្មីក្នុងការពង្រីកបណ្តាញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

លោកបណ្ឌិត កា ម៉ាធុល បានមានប្រសាសន៍ថា បំណងរបស់គាត់គឺប្រទេសទាំងពីរបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ផ្លាស់ប្តូរគោលនយោបាយ ជំរុញទំនាក់ទំនងការទូតរវាងប្រជាជន និងប្រជាជន និងរួមគ្នាបង្កើតអនាគតដ៏ត្រចះត្រចង់ សម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជា៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លក្ខណៈវប្បធម៌ពិសេសនៅភូមិបុរាណ Hung Lo
ពិធីដាក់ឈ្មោះរបស់ជនជាតិម៉ុងនៅស្រុក Dong Van ខេត្ត Ha Giang
Then Kin Pang - ពិធីបុណ្យវប្បធម៌ដ៏វិសេវិសាលរបស់ជនជាតិថៃស្បែកស នៅខេត្ត Lai Chau
អ្នកជំនាញកម្ពុជាលើកឡើងពីតួនាទីរបស់វៀតណាមក្នុងនិម្មាបនកម្មតំបន់
សេចក្តីព្រាងច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល៖ គោលបំណងសម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្មគ្រប់រូបមាន "ជំនួយការនិម្មិត"