Trending now

វៀតណាម​បន្ត​អះអាង​ជំហរឥតងាករេស្ដីពីបញ្ហា​ប៉ាឡេស្ទីន

09:59 | 31/10/2022

តំណាងវៀតណាមក៏បានអះអាងការគាំទ្រតួនាទីយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធនានាក្នុងដំណើរការសន្តិភាព ក្នុងនោះមានការខិតខំប្រឹងប្រែងការទូតរបស់ក្រុម Quad និងគំនិតផ្ដួចផ្ដើមសន្តិភាពអារ៉ាប់។

ពង្រឹងទំនាក់ទំនងសាមគ្គីភាពមិត្តភាពវៀតណាម - ប៉ាឡេស្ទីន ពង្រឹងទំនាក់ទំនងសាមគ្គីភាពមិត្តភាពវៀតណាម - ប៉ាឡេស្ទីន
អះអាង​ឡើងវិញនូវតួនាទីរបស់វៀតណាម ក្នុងស្ថិរភាពនៅអាស៊ីអាគ្នេយ៍ អះអាង​ឡើងវិញនូវតួនាទីរបស់វៀតណាម ក្នុងស្ថិរភាពនៅអាស៊ីអាគ្នេយ៍
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ (រូបថត៖ VNA)
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ

កាលពីថ្ងៃទី ២៨ ខែតុលា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីន ដោយមានការចូលរួមរបស់តំណាងប្រទេសចំនួន ៤៦ សហភាពអឺរ៉ុប និង សម្ព័ន្ធអារ៉ាប់។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពអំពើហិង្សាបន្តកើនឡើង ជាពិសេសគឺនៅតំបន់ West Bank។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ប្រជាជនទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីនចាំបាច់ត្រូវទទួលបានវិធានការការពារដូចគ្នា ព្រមទាំងអំពាវនាវឱ្យភាគីទាំងអស់ ជាពិសេសគឺអាជ្ញាធរអ៊ីស្រាអែលអត់ធ្មត់ ដើម្បីជៀសវាងការញុះញង់អំពើហិង្សាបន្ថែមទៀត។

ទាក់ទិននឹងដំណោះស្រាយនាពេលខាងមុខ ប្រធានស្ថានបេសកកម្មវៀតណាមបានចាត់ទុកថា ភាគីពាក់ព័ន្ធនានា ជាពិសេសគឺអ៊ីស្រាអែលចាំបាច់ត្រូវអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសេចក្ដីសម្រេចចិត្តលេខ ២៣៣៤ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បញ្ឈប់សកម្មភាពពង្រីក សាងសង់ទីលំនៅដ្ឋានថ្មី បញ្ឈប់ការបំផ្លាញផ្ទះសម្បែង និងបណ្តេញជនជាតិប៉ាឡេស្ទីននៅតំបន់ West Bank ក្នុងនោះមានទីក្រុង ក្រុងយេរូសាឡឹមខាងកើតផងដែរ។

តំណាងវៀតណាមក៏បានអះអាងការគាំទ្រតួនាទីយ៉ាងសកម្មរបស់ភាគីពាក់ព័ន្ធនានាក្នុងដំណើរការសន្តិភាព ក្នុងនោះមានការខិតខំប្រឹងប្រែងការទូតរបស់ក្រុម Quad និងគំនិតផ្ដួចផ្ដើមសន្តិភាពអារ៉ាប់។ វៀតណាមអបអរសាទរចំពោះសេចក្ដីប្រកាសនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលស្ដីពីការគាំទ្រដំណោះស្រាយរដ្ឋពីរ និងអបអរសាទរចំពោះការដែលបណ្ដាអង្គការរបស់ជនប៉ាឡេស្ទីនសម្រេចបានកិច្ចព្រមព្រៀងនៅអាល់ហ្សេរីនាពេលថ្មីៗនេះ ក្នុងនោះឯកភាពគ្នាអំពីការរៀបចំការបោះឆ្នោតនាពេលអនាគតផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី