ពិធីបុណ្យវៀតណាមនៅខេត្ត Kanagawa (ប្រទេសជប៉ុន) ឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកញ្ញា នៅទីក្រុង Yokohama ដោយមានការចូលរួមពីប្រជាជននៃប្រទេសទាំងពីរយ៉ាងច្រើនកុះករ។
![]() |
![]() |
ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍នាថ្ងៃទី១០ ខែកញ្ញា លោក Yuji Kuroiwa អភិបាលខេត្ត Kanagawa សង្ឃឹមថា បុណ្យនេះនឹងជួយតភ្ជាប់ប្រជាជនខេត្ត Kanagawa និយាយដោយឡែក និងប្រជាជនជប៉ុននិយាយរួម ជាមួយប្រជាជនវៀតណាម។
លោក Kuroiwa Yuji មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការរៀបចំពិធីបុណ្យវៀតណាមនៅ Kanagawa នៅឆ្នាំនេះ បន្ទាប់ពីបានផ្អាកអស់រយៈពេល ២ ឆ្នាំដោយសារជំងឺរាតត្បាត Covid-19។ មហោស្រពបាននាំមកនូវសកម្មភាពវប្បធម៌ជាច្រើនដូចជា ការសម្តែងសិល្បៈ ស្តង់ឧទ្ទេសនាមអំពីបេតិកភណ្ឌវប្បធម៍ ទេសចរណ៍ និងមុខម្ហូបរបស់វៀតណាម ជាពិសេសជាមួយនឹងការសំដែងអាយ៉ងទឹកដោយក្រុមល្ខោនអាយ៉ងវៀតណាមនឹងនាំមកនូវលក្ខណៈវប្បធម៌ប្រពៃណីរបស់វៀត ណាម។ ក្នុងនាមរដ្ឋាភិបាលខេត្ត Kanagawa អភិបាលខេត្តបានថ្លែងអំណរគុណចំពោះស្ថានទូតវៀតណាមប្រចាំនៅប្រទេសជប៉ុន និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដែលបានសហការរៀបចំពិធីបុណ្យនេះ។
![]() |
លោក Vu Hong Nam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុន ថ្លែងក្នុងពិធី |
លោក Vu Hong Nam ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពវៀតណាមប្រចាំប្រទេសជប៉ុនបានថ្លែងអំណរគុណចំពោះអភិបាលខេត្ត Kuroiwa Yuji ដែលបានផ្តួចផ្តើមគំនិតរៀបចំពិធីបុណ្យវៀតណាមនៅ Kanagawa ពីឆ្នាំ ២០១៥ ដល់បច្ចុប្បន្ន បន្ទាប់ពីផ្អាកអស់រយៈពេល ២ ឆ្នាំដោយសារជំងឺរាតត្បាត Covid-19។ ការរៀបចំមហោស្រពនេះបានរួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងជប៉ុន និងរវាងខេត្ត Kanagawa និងវៀតណាម។
រីឯខ្លួនវិញ លោក Vu Hong Nam ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំជប៉ុន បានអះអាងថា ចាប់តាំងពីលើកទីមួយប្រារព្ធឡើងក្នុងឆ្នាំ២០១៥ មកពិធីបុណ្យវៀតណាមនៅខេត្ត Kanagawa បានក្លាយទៅជាព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រចាំឆ្នាំ ដែលជួយលើកកម្ពស់ការយល់ដឹង បង្កើនការជួបជុំប្រាស្រ័យរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ តន្ត្រី ម្ហូបអាហារ តាមរយៈនោះផ្សព្វផ្សាយរូបភាពនៃទឹកដី និងមនុស្ស ប្រពៃណី វប្បធម៌ និងប្រវត្តិសាស្ត្រវៀតណាមដល់មិត្តជប៉ុន។ ពិធីបុណ្យក៏រួមចំណែកពង្រឹងចំណងសាមគ្គីភាព និងមិត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។
មហោស្រពវប្បធម៌វៀតណាមនៅ Kanagawa ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ១០ និង ១១ ខែកញ្ញា ឆ្នាំ ២០២២ ដោយមានសកម្មភាពជាច្រើនដូចជា ការសម្តែងសិល្បៈរបស់វិចិត្រករនៃប្រទេសទាំងពីរ កន្លែងឧទ្ទេសនាមម្ហូបវៀតណាម និងបទពិសោធន៍វប្បធម៌វៀតណាម និងជប៉ុន។
ក្នុងរយៈពេល ២ ថ្ងៃនៃពិធីបុណ្យនេះ បានប្រព្រឹត្តទៅការសម្ដែងសិល្បៈ និងការទទួលទានម្ហូបអាហារ វៀតណាមនៅស្តង់វៀតណាមនៅប្រទេសជប៉ុន៕
មតិពីមិត្តអ្នកអាន