Trending now

ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអេហ្ស៊ីប

12:17 | 09/09/2022 យោងតាមកាសែតកងទ័ពប្រជាជន

នារសៀលថ្ងៃទី៩ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោក Ayman Aly Kamel Aly ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបមកសំដែងការគួរសម ក្នុងឱកាសមកបំពេញទស្សនកិច្ចការងារនៅវៀតណាម និងចូលរួមកិច្ចពិគ្រោះយោបល់នយោបាយលើកទី៩ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

អាជីវកម្មវៀតណាម និងអេហ្ស៊ីប ពង្រឹងការតភ្ជាប់ ចាប់យកឱកាសអំណោយផល អាជីវកម្មវៀតណាម និងអេហ្ស៊ីប ពង្រឹងការតភ្ជាប់ ចាប់យកឱកាសអំណោយផល
ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាល្លឺម៉ង់ ជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអាល្លឺម៉ង់
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួបលោក Ayman Aly Kamel Aly ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប (រូបថត៖ baoquocte.vn)
លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ទទួលជួបលោក Ayman Aly Kamel Aly ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប

នៅក្នុងជំនួបនេះ លោក Bui Thanh Son រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណី ហើយមានបំណងចង់ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយអេហ្ស៊ីប។ លោក Bui Thanh Son បានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ រួមចំណែកសម្រេចឲ្យបាននូវគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១ ពាន់លានដុល្លាក្នុងមួយឆ្នាំនាពេលឆាប់ៗ តាមការកំណត់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ-បណ្តុះបណ្តាល។ល។

លោក Ayman Aly Kamel Aly ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប បានអះអាងថា អេហ្ស៊ីបជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាមឱ្យកាន់តែស៊ីជម្រៅថែមទៀត។ លោក Ayman Aly Kamel Aly បានឯកភាពជាមួយទិសដៅជំរុញកិច្ចសហប្រតិបត្តិការ ដែលភាគីវៀតណាមលើកឡើង។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃដដែល នៅវិមានរដ្ឋាភិបាល លោក Pham Quang Hieu អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និងលោក Ayman Aly Kamel Aly ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប បានជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកទី៩ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរវៀតណាម-អេហ្ស៊ីប៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤