Trending now

សកម្មភាពអបអរសាទរបុណ្យសែនព្រះខែនៅ២០២២

14:12 | 05/09/2022 ឌីណា

បុណ្យសែនព្រះខែជាពិធីបុណ្យមួយ នៅពាក់កណ្តាលសរទរដូវ, ត្រូវបានគេស្គាល់ថាជាបុណ្យសែនព្រះខែ ឬ ចុងឈីវជៀ។ តាមប្រពៃណី ញាតិមិត្តនិង មិត្តភ័ក្តិមកជួមជុំគ្នានៅថ្ងៃនេះ ដើម្បីមើលព្រះខែពេញបូណ៌មី និង ញុំានំលោកខែ ។ ក្នុងពិធីបុណ្យនេះ ក៏មានទំនៀមទម្លាប់ខ្លះៗដែរ ដូចជា៖កាន់គោម ដុតគោម និង​បង្ហោះគោម

ស្វាគមន៍ពិធីបុណ្យសែនព្រះខែជាមុន នៅហាងកាហ្វេចំនួន ៤ នៅទីក្រុង Ho Chi Minh ស្វាគមន៍ពិធីបុណ្យសែនព្រះខែជាមុន នៅហាងកាហ្វេចំនួន ៤ នៅទីក្រុង Ho Chi Minh
ប្រធានរដ្ឋវៀតណាមផ្ញើសារជូនដល់ក្មួយៗកុមារា កុមារី ក្នុងឱកាសបុណ្យសែនព្រះខែ ប្រធានរដ្ឋវៀតណាមផ្ញើសារជូនដល់ក្មួយៗកុមារា កុមារី ក្នុងឱកាសបុណ្យសែនព្រះខែ

បុណ្យសែនព្រះខែឆ្នាំ២០២២ គឺជាសកម្មភាពប្រចាំឆ្នាំដែលរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម នៅមជ្ឈមណ្ឌលពិព័រណ៌វប្បធម៌និងសិល្បៈ វៀតណាម។

ការតាំងពិព័រណ៌ក្រោមប្រធានបទ "បុណ្យសែនព្រះខែអតីតកាល និងបច្ចុប្បន្ន" គឺជារឿងនិទានអំពីបុណ្យសែនព្រះខែនៅអតីតកាល និងបច្ចុប្បន្ន តាមរយៈរូបភាព ដូចជា៖ បុណ្យសែនព្រះខែអតីតកាល និងបច្ចុប្បន្ន; នំព្រះខែកាលពីអតីតកាល និងបច្ចុប្បន្ន; ប្រដាប់លេងកម្សាន្តសម្រាប់បុណ្យសែនព្រះខែ។ល។

សកម្មភាពអបអរសាទរបុណ្យសែនព្រះខែនៅ២០២២
កុមារចូលរួមសូនរូប To he (រូបថត៖ គណៈកម្មការរៀបចំ)

កុមារដែលមកបុណ្យសែនព្រះខែឆ្នាំ២០២២ មានឱកាសចូលរួមការផលិតផលិតផលសម្រាប់បុណ្យសែនព្រះខែ ដូចជា៖ ចង្កៀងគោម សូនរូប To he នំប្រពៃណី។ល។ ក្នុងពិធីបុណ្យនៅមានការសម្ដែងសិល្បៈពិសេសជាច្រើន ដូចជា៖ ការសម្ដែងអាយ៉ងទឹក សៀក សម្តែងរបាំនាគ។ល។

បុណ្យសែនព្រះខែឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញា៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ