ក្នុងឱកាសអំណរបុណ្យសែនព្រះខែឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ញើសារលិខិតជូនដល់ក្មួយៗ កុមារាកុមារី និងកុមារជំទង់លើទូទាំងប្រទេស។
![]() |
![]() |
![]() |
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ thanhnien) |
ក្នុងសារលិខិត លោកប្រធានរដ្ឋបានក្រើនរំលឹកថា បុណ្យសែនព្រះខែជាឱកាសសម្រាប់គ្រួសារនីមួយៗ អាជ្ញាធរ និងសង្គមផ្ដល់ការយកចិត្តទុកដាក់ពិសេសដល់ក្មួយៗកុមារ និងកុមារជំទង់ ជួយក្មួយៗចិញ្ចឹមបំណងប្រាថ្នា ក្ដីសុបិនដ៏ល្អបរិសុទ្ធនៃកុមារភាព។
លោកប្រធានរដ្ឋជឿជាក់ថា គ្រួសារនីមួយៗ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសង្គមទាំងមូល បន្តយកចិត្តទុកដាក់ពិសេសដល់ក្មួយៗជាកុមារកំព្រា ផ្ដល់អាទិភាពដល់កុមារដែលមានស្ថានភាពលំបាក កុមារអូទីស្សឹម កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល ធានា សុវត្ថិភាពសម្រាប់កុមារដែលរងផលប៉ះពាល់ដោយជម្ងឺរាតត្បាត។ ទន្ទឹមនឹងនោះ ជួយឧបត្ថម្ភមធ្យោបាយឧបករណ៍សិក្សារៀនសូត្រ ជាពិសេសគឺសម្រាប់ការសិក្សាតាមប្រព័ន្ធអនឡាញ បង្កលក្ខណៈងាយស្រួលបំផុតដើម្បីកុមារបានសិក្សារៀនសូត្រប្រកបដោយច្នៃប្រឌិត លេងកំសាន្តប្រកបដោយប្រយោជន៍ រួមចំណែកអនុវត្តន៍ល្អនូវគោលជំហរ របស់បក្ស រដ្ឋអំពីការថែទាំនិងការពារកុមារ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc មានបំណងថា ក្មួយៗកុមារនិងកុមារជំទង់ នឹងចិញ្ចឹមដោយឥតឈប់ឈរនូវស្មារតីស្នេហាជាតិ មោទនភាព សេចក្ដីប្រាថ្នា ខិតខំប្រឹងប្រែង ហាត់ពត់លត់ដំទាំងបញ្ញានិងសីលធម៌ ដើម្បីចូលរួមចំណែកកសាងប្រទេសវៀតណាមឲ្យកាន់តែស្រស់ស្អាតនិងសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន