ក្នុងរយៈពេលជាង ១៥ ឆ្នាំ បន្ទាប់ពីការទទួលស្គាល់ដោយអង្គការយូណេស្កូ វប្បធម៌គងនៅតំបន់ Tay Nguyen បានក្លាយជាសម្រស់វប្បធម៌ និងទេសចរណ៍ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃតំបន់ខ្ពង់រាប។
ចំពោះប្រជាជនភាគច្រើនជាជនជាតិ Gia Rai ជនជាតិ Ba Na ជាដើម ក្នុងខេត្ត Gia Lai គងឃ្មោះគឺមិនអាចខ្វះបានក្នុងគ្រប់ពិធីបុណ្យទាំងអស់ ដូចជា ពិធីបុណ្យអំណរស្រូវថ្មី ពិធីបួងសួងសុំសុខភាពល្អ ការស្វាគមន៍ទារកទើបនឹងកើតចូលក្នុងសហគមន៍។ល។
ដូច្នេះហើយ ទោះបីជាជួបការលំបាកជាច្រើនក៏ដោយ ក៏ប្រជាជននៅទីនេះនៅតែខិតខំប្រឹងប្រែងថែរក្សា និងអភិរក្សវប្បធម៌គងឃ្មោះ។ ពួកគេជឿថាគងនិងឃ្មោះគឺជា "ដួងព្រលឹង" នៃទឹកដី និងជារង្វាស់នៃសម្បូរទ្រព្យសម្បត្តិ៕
 |
លោកយាយ Ro Cham Nha (អ្នកមានប្រជាប្រិយភាពនៅភូមិ Mrong Yo លេខ១ ឃុំ Ia Ka ស្រុក Chu Pah ខេត្ត Gia Lai) និទានអំពីគងឃ្មោះឲ្យចៅស្ដាប់ |
 |
លោកយាយ Ro Cham Nha (អ្នកមានប្រជាប្រិយភាពនៅភូមិ Mrong Yo លេខ១ ឃុំ Ia Ka ស្រុក Chu Pah ខេត្ត Gia Lai) និងចៅប្រុស Ro Cham Tu លៃតម្រូវឃ្មោះ |
 |
ចំពោះប្រជាជននៅតំបន់ខ្ពង់រាបកណ្តាល Tay Nguyen អ្នកណាក៏ចេះវាយឃ្មោះដែរ ប៉ុន្តែមានមនុស្សតិចណាស់ដែលចេះលៃតម្រូវឃ្មោះ |
 |
“លំហវប្បធម៌គងឃ្មោះនៅតំបន់ខ្ពង់រាបកណ្តាល Tay Nguyen” ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។ តំបន់ជាច្រើនមានផែនការការពារ និងពង្រីកតម្លៃពិសេសនៃបេតិកភណ្ឌនេះ |
 |
សិល្បករជនជាតិ Ba Na (ភូមិ Mo Hra ឃុំ Kong Long Khong ស្រុក KBang ខេត្ត Gia Lai) វាយឃ្មោះក្នុងពិធីបុណ្យអំណរស្រូវថ្មី |
មតិពីមិត្តអ្នកអាន