Trending now

សិទ្ធិជនជាតិភាគតិចនៅវៀតណាមត្រូវបានធានាក្នុងកម្រិតខ្ពស់បំផុត

09:08 | 13/08/2022 យោងតាមវិឡូសំលេងវៀតណាម

ថ្ងៃទី ៩ ខែសីហាគឺជាទិវាអន្តរជាតិនៃជនជាតិដើមពិភព លោក ហៅកាត់ជាភាសាអង់គ្លេសថា “IDWIP”។ នេះគឺជាទិវាអន្តរជាតិមួយដែលត្រូវបានអង្គការសហប្រជាជាតិកំណត់យកដោយបានប្រារព្ធជារៀងរាល់ឆ្នាំ ក្នុងគោល បំណងបង្កើនការយកចិត្តទុកដាក់របស់សហគមន៍ពិភពលោក ចំពោះសិទ្ធិជន ជាតិដើមភាគតិច។ នេះក៏ជាឱកាសដើម្បីក្រឡេកមើលឡើងវិញនូវសមិទ្ធិផលដែលវៀតណាមបាននិងកំពុងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ អនុវត្តន៍ និងត្រួតពិនិត្យវិញ រាល់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដើម្បីលើកកំពស់ជីវភាពរស់នៅខាងសម្ភារៈ វប្បធម៌ និងស្មារតីរបស់ជនជាតិភាគតិចនៅតំបន់ព្រៃភ្នំ សហគមន៍ជនជាតិភាគតិចពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀត ណាម។

សាច់ជ្រូកឡើងភ្នំបែបជនជាតិភាគតិចនៅវៀតណាមរុំស្លឹកថ្លុងជាអាហារឆ្ងាញ់ពិសេសនៅ Luong Son ខេត្ត Hoa Binh សាច់ជ្រូកឡើងភ្នំបែបជនជាតិភាគតិចនៅវៀតណាមរុំស្លឹកថ្លុងជាអាហារឆ្ងាញ់ពិសេសនៅ Luong Son ខេត្ត Hoa Binh
ជួយឧបត្ថម្ភសិស្សក្រីក្រជាជនជាតិភាគតិចនៅវៀតណាម ជួយឧបត្ថម្ភសិស្សក្រីក្រជាជនជាតិភាគតិចនៅវៀតណាម
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិច (រូបភាព៖ baoquangnam)
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិច

វៀតណាមជាប្រទេសចម្រុះជាតិសាសន៍មួយដែលមានក្រុមជនជាតិចំនួន ៥៤ រស់នៅជាមួយគ្នា។ ក្នុងនោះមានជនជាតិភាគតិចចំនួន ៥៣ ដែលមានប្រជាជនជិត ១៤ លាននាក់ (ស្មើនឹង ១៤,៣% នៃចំនួនប្រជាជនរបស់ប្រទេសទាំងមូល)។ ជនរួមជាតិជនជាតិភាគតិចភាគច្រើនរស់នៅក្នុងតំបន់ព្រៃភ្នំ តំបន់ដាច់ស្រយាល និងតំបន់លំបាកពិសេស។ ក្នុងដំណើរអភិវឌ្ឍន៍ប្រទេសជាតិ បក្ស និងរដ្ឋវៀតណាមតែងតែផ្តោតការយកចិត្តទុកដាក់ចំពោះបញ្ហាជនជាតិ ជាពិសេសសមភាពជនជាតិ និងសាមគ្គីជនជាតិក្នុងការរៀបចំគោលមាគ៌ា និងគោលនយោបាយរបស់ខ្លួន។ នៅក្នុងមហាសន្និបាតលើកទី ១៣ របស់បក្ស វៀតណាមបានបន្តអះអាងនូវយុទ្ធសាស្ត្រ នៃគោលនយោបាយសាមគ្គីជនជាតិទាំងមូល ដោយឈរលើមូលដ្ឋាន “ធានាសមភាព សាមគ្គីភាព គោរពគ្នា និងការអភិវឌ្ឍនៃក្រុមជនជាតិទាំងអស់”។ ក្នុងបរិបទដែលប្រទេសជាតិកំពុងជំរុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយ គោលការណ៍ណែនាំ និងគោលនយោបាយជាតិរបស់បក្ស និងរដ្ឋបាននឹងកំពុងបង្ហាញពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសិទ្ធិស្មើគ្នា និងឱកាសអភិវឌ្ឍន៍របស់ជនជាតិភាគតិចនៅតំបន់ព្រៃភ្នំ ក្នុងស្មារតី “បងប្អូន ដូចជាអវយវៈ” អញ្ជឹង។ ការទទួលយក និងការអនុវត្តអនុសាសន៍ក្រោមការត្រួតពិនិត្យជាសកលនៃសិទ្ធិមនុស្ស (UPR) វដ្តទី ៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ទាក់ទងនឹងសិទ្ធិស្មើគ្នាសម្រាប់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ គឺជាកិច្ចខិតខំប្រឹងប្រែងមួយក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងទាំងនោះ។ អនុសាសន៍ទាំងនេះផ្តោតលើការប្រឆាំងនឹងការរើសអើង ធានានូវសិទ្ធិជាមូលដ្ឋានសម្រាប់ជនជាតិភាគតិច ដូចជាការអប់រំ វប្បធម៌ ជំនឿសាសនា និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ក្នុងរយៈពេលកន្លងមក រដ្ឋាភិបាលបានអនុវត្តន៍កម្មវិធីវិនិយោគ គោលនយោបាយ និងគម្រោងជាច្រើន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដូចជា៖ កម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយនិរន្តរភាព ដំណាក់កាល ២០១៦-២០២០ និងកម្មវិធីគោលដៅជាតិកសាងជនបទជាដើម។ ការអភិរក្ស និងការផ្សព្វផ្សាយភាសានិងអក្សររបស់ជនជាតិភាគតិចជាច្រើនួទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង។ ជារៀងរាល់ឆ្នាំ វៀតណាមបានរៀបចំពិធីបុណ្យវប្បធម៌ សិល្បៈ និងកីឡាជាប្រចាំតំបន់ជនជាតិភាគតិច។ កម្មវិធីវិទ្យុ និងទូរទស្សន៍ជាភាសាជនជាតិទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ដោយកើនឡើងទាំងចំនួនស្ថានីយ៍ និងម៉ោងផ្សាយ។ ជាងនេះទៅទៀត ការបោះពុម្ពផ្សាយសារព័ត៌មានដ៏សម្បូរបែប និងចម្រុះបានរួមចំណែកក្នុងការផ្សព្វផ្សាយនូវគោលការណ៍ណែនាំ គោលនយោបាយ និងច្បាប់របស់បក្ស និងរដ្ឋចំពោះជនជាតិភាគតិច និងលើកកំពស់ការទទួលយកវប្បធម៌របស់ប្រជាពលរដ្ឋ។

បច្ចុប្បន្ននេះ បណ្តាញសុខាភិបាលនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំនៅតែបន្តអភិវឌ្ឍន៍ (រូបភាព៖ baodantoc)
បច្ចុប្បន្ននេះ បណ្តាញសុខាភិបាលនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំនៅតែបន្តអភិវឌ្ឍន៍

បច្ចុប្បន្ននេះ បណ្តាញសុខាភិបាលនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំនៅតែបន្តអភិវឌ្ឍ ហើយប្រព័ន្ធមន្ទីរពេទ្យខេត្ត-ស្រុក និងស្ថានីយ៍សុខាភិបាលឃុំក៏ទទួលបានការ វិនិយោគគួរឲ្យកត់សម្គាល់។ អាស្រ័យហេតុនេះ ជនជាតិភាគតិច ស្ត្រី កុមារអាយុក្រោម ៦ ឆ្នាំ ប្រជាជននៅតំបន់ជួបការលំបាក តំបន់ដាច់ស្រយាល តំបន់ព្រំដែន កោះ... មានឱកាសកាន់តែច្រើនឡើងក្នុងការទទួលបានសេវាថែទាំសុខភាពមូលដ្ឋាន។ កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០៣០ ក៏បានកំណត់គោលដៅ និងផ្តោតការអភិវឌ្ឍលើការថែទាំសុខភាព អភិវឌ្ឍន៍ធនធានមនុស្សក្នុងតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំឱ្យបានទូលំទូលាយក្នុងរយៈពេលខាងមុខ។

នាពេលនេះ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយកម្មវិធី “ការពារនិងអភិវឌ្ឍន៍ជនជាតិភាគតិចក្នុងដំណាក់កាលឆ្នាំ ២០២១-២០៣០” ដោយផ្តោតលើភារកិច្ចរក្សា អភិវឌ្ឍន៍ និងលើកកំពស់ឋានៈជនជាតិភាគតិច។ រដ្ឋាភិបាលក៏អនុវត្តន៍ការប្រឆាំងនឹងការរើសអើង និងវិសមភាពរវាងក្រុមជនជាតិភាគតិចក្នុងសាសនា។ អាជ្ញាធរមូលដ្ឋាននៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំបានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំ និងគោលនយោបាយ និងច្បាប់របស់រដ្ឋ គឺគោរពសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាពលរដ្ឋ។ ជីវភាពខាងសម្ភារៈ និងជីវភាពខាងវិញ្ញាណរបស់ជនរួមជាតិកាន់សាសនាត្រូវបានយកចិត្តថែទាំ។ តម្រូវការស្របច្បាប់នៃជំនឿ និងសាសនាត្រូវបាន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដឹកនាំនិងណែនាំយ៉ាងយកចិត្តទុកដាក់។

បច្ចុបន្ននេះ បក្សនិងរដ្ឋវៀតណាមកំពុងយកចិត្តទុកដាក់ជាពិសេសចំពោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ដាច់ស្រយាល និងតំបន់ព្រៃភ្នំ តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ សេចក្តីសម្រេចចិត្តលេខ ១២០/២០២០/QH១៤ ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ របស់រដ្ឋសភា កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០៣០ ត្រូវបានអនុវត្តន៍ និងសាងសង់ រួមទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចំនួន ១០ គម្រោង និងអនុគម្រោងនៅក្នុងតំបន់លំបាកខ្លាំង តំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បម្រើដល់ផលិតកម្ម និងជីវភាពក្នុងតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ រួមមានសំណង់ចរាចរណ៍ជនបទ ក្នុងសេវាកម្មផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅរបស់ប្រជាជន; ការផ្គត់ផ្គង់អគ្គិសនី បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃ ផលិតកម្ម និងសកម្មភាពអាជីវកម្មនៅតាមភូមិៗ ស្ថានីយ៍ផ្សាយបន្តវិទ្យុឃុំ ផ្ទះសហគមន៍; ស្ថានីយ៍សុខាភិបាលឃុំស្ដង់ដារ…នឹងបន្តទទួលបានការវិនិយោគ និងអភិវឌ្ឍនាពេលខាងមុខ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់