Trending now

ជួយឧបត្ថម្ភសិស្សក្រីក្រជាជនជាតិភាគតិចនៅវៀតណាម

11:26 | 12/10/2021

អនុវត្តកម្មវិធី “ជួយឧបត្ថម្ភសិស្សឲ្យបានទៅសាលារៀន” និង “កូនធម៌នៃប៉ុស្តិ៍​ការពារ​ព្រំដែន” សម្រាប់ដំណាក់កាល ២០១៦-២០២១ កងទ័ពការពារព្រំដែនខេត្ត Dien Bien បានលើកកម្ពស់ស្មារតីទទួលខុសត្រូវដោយមានការសហការពីសមូហភាព អង្គភាព បុគ្គល និងសប្បុរសជនបាន​​រួមចំណែកចែករំលែក ជួយគាំទ្រ​សិស្សជនជាតិភាគតិចដែលមានស្ថានភាពលំបាកបានទៅសាលារៀន។

សិក្ខាសាលាស្តីពីការអភិវឌ្ឍ ការអប់រំសម្រាប់ជនជាតិភាគតិច សិក្ខាសាលាស្តីពីការអភិវឌ្ឍ ការអប់រំសម្រាប់ជនជាតិភាគតិច
ថវិកាជាង ២ លានដុល្លារដើម្បីជួយកាត់បន្ថយអត្រាមរណភាពមាតារបស់ជនជាតិភាគតិចនៅវៀតណាម ថវិកាជាង ២ លានដុល្លារដើម្បីជួយកាត់បន្ថយអត្រាមរណភាពមាតារបស់ជនជាតិភាគតិចនៅវៀតណាម

ក្នុងដំណាក់កាល ២០១៦-២០២១ អង្គភាពទាំងឡាយបានជួយឧបត្ថម្ភសិស្សចំនួន ៧៣ នាក់តាម​កម្មវិធី “ជួយឧបត្ថម្ភសិស្សឲ្យបានទៅសាលារៀន” ហើយ​ប៉ុស្តិ៍ការពារព្រំដែននានា​នៃកងទ័ពការពារព្រំដែនខេត្ត Dien Bien បានទទួលកូនធម៌ចំនួន ២៦ នាក់ តាមកម្មាវិធី “កូនធម៌នៃប៉ុស្តិ៍​ការពារ​ព្រំដែន” ។

ជួយឧបត្ថម្ភសិស្សក្រីក្រជាជនជាតិភាគតិចនៅវៀតណាម
បន្តជួយឧបត្ថម្ភសិស្សក្រីក្រជាជនជាតិភាគតិច (រូបថត៖ vnanet.vn)

ដើម្បីអនុវត្តកម្មវិធីពោល​ខាង​លើ​នេះ​ឲ្យ​​ប្រកបដោយប្រសិទ្ធភាព បណ្តាអង្គភាពបានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាននិងសាលារៀននៅតំបន់ព្រំដែនដើម្បីត្រួតពិនិត្យចំនួន និងស្ថានភាពគ្រួសាររបស់សិស្សចាប់ពីថ្នាក់ទី ១ ដល់ទី ១២ ដើម្បីជ្រើសរើស។ និស្សិតមកពីប្រទេសឡាវដែលរស់នៅក្នុងតំបន់ព្រំដែនដែលមានស្ថានភាព​លំបាក និង​ក្មេងកំព្រាក៏ទទួលបានការជួយឧបត្ថម្ភពីកម្មវិធីនេះដែរ។ កម្មវិធី “ជួយឧបត្ថម្ភសិស្សឲ្យបានទៅសាលារៀន” បានរក្សានិងធានាបាននូវការជួយគាំទ្រជាប្រចាំយ៉ាងតិច ៥០០,០០០ ដុង/ខែសម្រាប់សិស្សម្នាក់ៗ។ ប្រាក់ឧមត្ថម្ភខាងលើត្រូវបានកៀរគរពីការរួមវិភាគទានរបស់កម្មាភិបាល និងយុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តនិងការជួយឧបត្ថម្ភពី​សមូហភាព បុគ្គល និងសប្បុរសជន។

អាចបញ្ជាក់បានថា កម្មវិធី “ជួយឧបត្ថម្ភសិស្សឲ្យបានទៅសាលារៀន” និង “កូនធម៌នៃប៉ុស្តិ៍​ការ​ពារ​ព្រំដែន​​” ដែលកងទ័ពការពារព្រំដែនខេត្ត Dien Bien បាននិងកំពុងអនុវត្តនោះគឺជាសកម្មភាពដ៏មានអត្ថន័យនិងមនុស្សធម៌ ហើយជាការចែករំលែក ការជួយគាំទ្រនិងលើកទឹកចិត្តដល់សិស្សដែលជាកូនចៅរបស់ជនជាតិភាគតិចមានស្ថានភាពលំបាកបានទៅសាលារៀន។ សកម្មភាពទាំងនេះបានរួមចំណែកពង្រឹងការជឿទុកចិត្ត ពង្រឹងចំណង​​សាមគ្គីភាពរវាងកងទ័ពការពារព្រំដែន និងប្រជាជននៅតំបន់ព្រំដែន រក្សាសណ្តាប់ធ្នាប់នយោបាយនិងសន្តិសុខនៅក្នុងតំបន់៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ
ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន