Trending now

វៀតណាមនិងអង្គការសហប្រជាជាតិចុះហត្ថលេខាលើឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពដំណាក់កាល ២០២២-២០២៦

17:36 | 12/08/2022

នារសៀលថ្ងៃទី ១១ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម លោកស្រី Pauline Tamesis បានចុះហត្ថលេខាលើឯកសារក្របខ័ណ្ឌយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព (CF) ដំណាក់កាល ២០២២-២០២៦ រវាងរដ្ឋាភិបាលវៀតណាម និងទីភ្នាក់ងារអចិន្រ្តៃយ៍និងមិនអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។

វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ វៀតណាមជាដៃគូសកម្មរបស់សហគមន៍អន្តរជាតិ
លើកកម្ពស់សិទ្ធិកុមារនិងសិទ្ធិយុវជននៅវៀតណាមសម្រាប់ដំណាក់កាល ២០២១- ២០២៦ លើកកម្ពស់សិទ្ធិកុមារនិងសិទ្ធិយុវជននៅវៀតណាមសម្រាប់ដំណាក់កាល ២០២១- ២០២៦
ទិដ្ឋភាពនៅពិធីចុះហត្ថលេខា។ (រូបថត៖ baochinhphu.vn)
ទិដ្ឋភាពនៅពិធីចុះហត្ថលេខា។

CF គឺជាឯកសារយុទ្ធសាស្ត្រសំខាន់ដែលណែនាំនិងតម្រង់ទិសកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាមនិងអង្គការសហប្រជាជាតិ ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ ក្របខណ្ឌយុទ្ធសាស្រ្តផ្តោតលើវិស័យអភិវឌ្ឍន៍សំខាន់ៗចំនួនបួននោះគឺ៖ ការអភិវឌ្ឍសង្គមប្រកបដោយបរិយាប័ន្ន; ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ភាពធន់នឹងគ្រោះមហន្តរាយធម្មជាតិ និងបរិស្ថាននិរន្តរភាព; ការចែករំលែកវិបុលភាព; អភិបាលកិច្ចនិងការទទួលបានយុត្តិធម៌។ ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគវៀតណាម លោក Nguyen Chi Dung បានឲ្យដឹងថា៖ “រួមជាមួយដៃគូអភិវឌ្ឍន៍ អង្គការសហប្រជាជាតិដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ ធ្វើសមាហរណកម្ម និងចូលរួមយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍរួមរបស់ពិភពលោក តាមរយៈការផ្តល់ប្រឹក្សា ជួយគាំទ្រគោលនយោបាយសម្រាប់រដ្ឋាភិបាលវៀតណាម; ចែករំលែកបទពិសោធន៍របស់វៀតណាមជាមួយប្រទេសកំពុងអភិវឌ្ឍន៍; ណែនាំបទពិសោធន៍ជំនាញ ដើម្បីធានាការឆ្ពោះទៅរកសេដ្ឋកិច្ចរីកចម្រើនបៃតង ប្រកបដោយនិរន្តរភាព តុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម”។

រីឯខ្លួនវិញ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា គោលការណ៍មិនទុកនរណាម្នាក់នៅពីក្រោយ ត្រូវបានបង្ហាញតាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ដែលជាការសន្យាជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិនៅវៀតណាម។ អ្នកសម្របសម្រួល Pauline Tamesis បានបញ្ជាក់សារជាថ្មីនូវការសន្យារបស់អង្គការសហប្រជាជាតិក្នុងការកសាងទំនាក់ទំនងភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋាភិបាលវៀតណាម និងអង្គការសហប្រជាជាតិ ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវរបៀបវារៈឆ្នាំ ២០៣០ ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាព និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ