Trending now

បើកពិធីសប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា

17:18 | 12/08/2022 យោងតាមវិឡូសំលេងវៀតណាម

ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ នឹងជាឱកាសសម្រាប់ប្រជាជននៃប្រទេសទាំងពីរ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងកម្ពុជាទទួលបានលទ្ធផលជាក់ស្តែងជាច្រើន កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងកម្ពុជាទទួលបានលទ្ធផលជាក់ស្តែងជាច្រើន
នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅពិធីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា និងពិធីចុះហត នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ បានប្រព្រឹត្តទៅពិធីអបអរសាទរខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា និងពិធីចុះហត
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Dao Cuong
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Dao Cuong

អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Hoang Dao Cuong បានឲ្យដឹងថា ដោយបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ ខែសីហា នៅរាជធានីភ្នំពេញ និងទីក្រុងសៀមរាបនោះ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជា គឺជាសកម្មភាពវប្បធម៌ដ៏សំខាន់មួយ ដើម្បីអបអរសាទរខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា និងឆ្នាំមិត្តភាពវៀតណាម - កម្ពុជា និងកម្ពុជា - វៀតណាម ឆ្នាំ ២០២២ ក៏ដូចជាអនុវត្តន៍តាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងផែនការសហប្រតិបត្តិការវប្បធម៌រវាងវៀតណាម និងកម្ពុជាដំណាក់កាល ២០១៨-២០២២៖ “តាមរយៈព្រឹត្តិការណ៍នេះវៀតណាមមានបំណងចង់ឧទ្ទេសនាមដល់ប្រជាជនកម្ពុជា និងមិត្តអន្តរជាតិអំពីសម្រស់វប្បធម៌របស់វៀតណាម តាមរយៈកម្មវិធីសម្តែងសិល្បៈច្រៀង រាំ និងតន្ត្រីប្រជាប្រិយវៀតណាម សិល្បៈរបាំបាឡេបុរាណ ពិពណ៌រូបថតអំពីវប្បធម៌ និងការអប់រំរបស់វៀតណាម ក៏ដូចជាឱទ្ទេសនាមបេតិកភណ្ឌពិភពលោកនៅវៀតណាម ដែលត្រូវបានទទួលស្គាល់ដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ផងដែរ”។

ការសម្តែងរបស់គណៈប្រតិភូវៀតណាមក្នុងកម្មវិធី
ការសម្តែងរបស់គណៈប្រតិភូវៀតណាមក្នុងកម្មវិធី

យោងតាមលោកអនុរដ្ឋមន្ត្រី កម្មវិធីវប្បធម៌ដែលរៀបចំឡើងជាទៀងទាត់នៃប្រទេសទាំងពីរមានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសនីមួយៗ។ សប្តាហ៍វប្បធម៌វៀតណាមនៅកម្ពុជាឆ្នាំ ២០២២ មានសារៈសំខាន់ក្នុងការអនុវត្តកិច្ចព្រមព្រៀងដែលធ្វើឡើងដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងផែនការសហប្រតិបត្តិការវប្បធម៌រវាងវៀតណាម និងកម្ពុជាសម្រាប់រយៈពេល ២០១៨-២០២២។

កម្មវិធីវប្បធម៌នៃប្រទេសទាំងពីរដែលត្រូវបានរៀបចំជាទៀងទាត់មានសារៈសំខាន់ខ្លាំងណាស់ក្នុងការពង្រឹងចំណងសាមគ្គីភាព មិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ។

ចំណែកឯលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្សិល្បៈកម្ពុជា មានជំនឿជាក់ថា ព្រឹត្តិការណ៍វប្បធម៌ដ៏មានអត្ថន័យនេះ នឹងជាឱកាសសម្រាប់ប្រជាជននៃប្រទេសទាំងពីរ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក ហើយរួមចំណែកលើកកម្ពស់ការតភ្ជាប់រវាងប្រជាជន ជាមួយប្រជាជន កិច្ចសហប្រតិបត្តិការភាពជាអ្នកជិតខាងល្អរវាងប្រជាជននៃប្រទេសទាំងពីរឡើងកម្ពស់ថ្មីមួយក្រោយជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ