Trending now

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងតំបន់ Kyushu - ជប៉ុន

21:42 | 28/07/2022 ហេង វុធ្ធី

យុគសម័យ - ពិព័រណ៍វៀតណាម និង Kyushu គឺជាសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មដែលរៀបចំឡើងដោយអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka និងរអាជ្ញាធរនៃខេត្ត Fukuoka ដើម្បីតភ្ជាប់តំបន់ និងអាជីវកម្មរបស់វៀតណាមជាមួយដៃគូក្នុងតំបន់ Kyushu ប្រទេសជប៉ុន។

ការតាំងពិព័រណ៍តភ្ជាប់ធុរកិច្ច និងមូលដ្ឋានវៀតណាមជាមួយតំបន់ Kyushu (ប្រទេសជប៉ុន) ការតាំងពិព័រណ៍តភ្ជាប់ធុរកិច្ច និងមូលដ្ឋានវៀតណាមជាមួយតំបន់ Kyushu (ប្រទេសជប៉ុន)
ពិធីបើក​ឲ្យ​ដំណើរការសមាគមធុរកិច្ចវៀតណាម- Kyushu នៅប្រទេសជប៉ុន ពិធីបើក​ឲ្យ​ដំណើរការសមាគមធុរកិច្ចវៀតណាម- Kyushu នៅប្រទេសជប៉ុន
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងតំបន់ Kyushu - ជប៉ុន

ខេត្ត ក្រុងចំនួន ៥ របស់វៀតណាម រួមមាន ហាណូយ ហូវប៊ិញ Tuyen Quang Thua Thien-Hue និង Quang Ngai ព្រមទាំងសហគ្រាសវៀតណាមជាច្រើនដែលកំពុងប្រតិបត្តិការលើវិស័យដូចជា កសិកម្ម ឧស្សាហកម្ម បច្ចេកវិទ្យាព័ត៌មាន ទេសចរណ៍ ថែទាំសុខភាព បរិស្ថាន និងអចលនទ្រព្យបានចូលរួមនៅវៀតណាម។ និងពិព័រណ៍ Kyushu ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៥ និង ២៦ ខែកក្កដា នៅតំបន់ Kyushu ប្រទេសជប៉ុន។

ពិព័រណ៍វៀតណាម និង Kyushu គឺជាសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្មដែលរៀបចំឡើងដោយអគ្គកុងស៊ុលវៀតណាមប្រចាំនៅ Fukuoka និងអាជ្ញាធរនៃខេត្ត Fukuoka ដើម្បីតភ្ជាប់តំបន់ និងអាជីវកម្មរបស់វៀតណាមជាមួយដៃគូក្នុងតំបន់ Kyushu ប្រទេសជប៉ុន។

ក្នុងរយៈពេលពីរថ្ងៃនៃពិព័រណ៌នេះ មូលដ្ឋានវៀតណាមនឹងផ្លាស់ប្តូរ និងណែនាំពីភាពខ្លាំង សក្ដានុពល និងគោលនយោបាយទាក់ទាញការវិនិយោគ ខណៈដែលធុរកិច្ចវៀតណាមក៏បង្ហាញ និងណែនាំផលិតផលដើម្បីស្វែងរកដៃគូធុរកិច្ចនៅ Kyushu ជាពិសេស និងនៅជប៉ុននិយាយរួម៕

ឆ្នាំ ២០២១គឺជាឆ្នាំដែលខឿនសេដ្ឋកិច្ចវៀតណាមសម្រេចបានសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ជាច្រើន ទោះបីជាជួបប្រទះនឹងការលំបាកដែលមិនធ្លាប់មានតាំងពីមុនមកដោយសារជំងឺរាតត្បាត កូវីដ ១៩ ក៏ដោយ។ បន្តែដោយមានការចូលរួមពីប្រព័ន្ធនយោបាយ បក្ស រដ្ឋ រដ្ឋសភា រដ្ឋាភិបាល សហគ្រាស និងប្រជាជនទាំងមូលនោះ ផ្ទាំងគំនូរសេដ្ឋកិច្ចរបស់វៀតណាមនៅតែភ្លឺស្វាង ដោយបានបង្កើតបុព្វបទសម្រាប់ការស្ដារ និងអភិវឌ្ឍន៍ឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩។

ចំណុចលេចធ្លោលើវិស័យសេដ្ឋកិច្ច គឺការធ្វើកសិកម្មនៅតែរក្សាបានដំណើរការដដែល ដោយរួមចំណែកធានាសុខុមាលភាពសង្គម និងសន្តិសុខស្បៀងអាហារជាតិ រួមចំណែកទៅក្នុងកំណើនតម្លៃប្រាក់នាំចេញ ដោយអះអាងយ៉ាងច្បាស់លាស់ថាជាសសរស្តម្ភសេដ្ឋកិច្ចយ៉ាងរឹងមាំក្នុងគ្រប់កាលៈទេសៈ។ ក្នុងខែវិច្ឆិកាឆ្នាំ ២០២១ តម្លៃប្រាក់នាំចេញកសិ- រុក្ខា- ជលផល ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបានជិត ៤៣,៥ ពាន់លាន ដុល្លារអាមេរិកកើនឡើងជាង ១៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។ ដោយមានតម្លៃប្រាក់នាំចេញសរុបយ៉ាងដូច្នេះ ផ្នែកកសិកម្មសម្រេចបានគោលដៅមុនកាលកំណត់ ១ ខែ ពោលគឺលើសពីគោលដៅរបស់រដ្ឋាភិបាល ដែលបានដាក់ចេញគឺ ១,៥ ពាន់លានដុល្លារអាមេរិក ហើយគិតត្រឹមដំណាច់ខែធ្នូ ការនាំចេញកសិផលសម្រេចបានទឹកប្រាក់ជាង ៤៥ ពាន់លានដុល្លារអាមេរិក។ លោក Vu Tien Loc ប្រធានអាជ្ញាកណ្ដាលនៃមជ្ឈមណ្ឌលអន្តរជាតិវៀតណាមបានឲ្យដឹងថា៖ “សមត្ថភាពប្រកួតប្រជែងមួយ ហើយជាគុណសម្បត្តិស្នូលរបស់យើងគឺ វិស័យកសិកម្ម។ ក្នុងឧប្បត្តិហេតុនានានៃខឿនសេដ្ឋកិច្ចគឺសុទ្ធតែមានសរសរស្តម្ភជាវិស័យកសិកម្ម។ ដោយមានតម្រូវការតភ្ជាប់ជាមួយកសិផលនោះ បានជាយើងតែងតែត្រូវការវិស័យកសិកម្មក្នុងគ្រប់បរិបទផងដែរ”។

យោងតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានឲ្យដឹងថា ក្នុងឆ្នាំ ២០២២ វៀតណាមនឹងសម្រេចកំណើន ៦,៥%។ ចំណែក HSBC បាន ព្យាករថា ៦,៨% ខណៈពេលដែលប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំនៅវៀតណាមលោក Jacquest Morisset បានវាយតម្លៃគោលដៅកំណើន GDP ពី ៦-៦,៥% ក្នុងឆ្នាំ ២០២២ របស់វៀតណាម គឺមានលក្ខណៈវិជ្ជមាន ហើយវៀតណាមនឹង"បន្តសរសេររឿងរ៉ាវ់អំពីកំណើន" ផងដែរ៕

ហេង វុធ្ធី

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម