Trending now

នាំភាសា និងវប្បធម៌វៀតណាមឱ្យកាន់តែជិតស្និទ្ធជាមួយមិត្តភ័ក្តិ និងអាណិកជនវៀតណាមនៅប្រទេសអាល្លឺម៉ង់

08:21 | 28/07/2022 ឌីណា

យុគសម័យ - ការចេញផ្សាយសៀវភៅពីរភាសាចំនួន ៣ ក្បាលដែលជួយជនជាតិអាល្លឺម៉ង់រៀនអំពីភាសា និងវប្បធម៌វៀតណាម។ ទន្ទឹម​នឹងនេះទៅទៀត សៀវភៅទាំងបីនេះជួយកុមារវៀតណាមដែលកើត និងធំឡើងនៅប្រទេសអាល្លឺម៉ង់ដឹង​អំពីភាសាវៀតណាមរបស់ពួកគេ និងយល់នូវវប្បធម៌ និងដើមកំណើតជាតិ។

បង្កើនការផ្សព្វផ្សាយឱកាសវិនិយោគនៅវៀតណាមជាមួយធុរកិច្ចអាល្លឺម៉ង់ បង្កើនការផ្សព្វផ្សាយឱកាសវិនិយោគនៅវៀតណាមជាមួយធុរកិច្ចអាល្លឺម៉ង់
គណៈប្រតិភូនៃមជ្ឈិមសមាគមព្រះពុទ្ធសានាវៀតណាម បំពេញទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់ គណៈប្រតិភូនៃមជ្ឈិមសមាគមព្រះពុទ្ធសានាវៀតណាម បំពេញទស្សនកិច្ច នៅប្រទេសអាល្លឺម៉ង់
នាំភាសា និងវប្បធម៌វៀតណាមឱ្យកាន់តែជិតស្និទ្ធជាមួយមិត្តភ័ក្តិ និងអាណិកជនវៀតណាមនៅប្រទេសអាល្លឺម៉ង់

លោកស្រី Ngo Thi Bich Thu និងស្វាមីរបស់គាត់ Martin Großheim - អ្នកនិពន្ធសៀវភៅពីរភាសាអាល្លឺម៉ង់-វៀតណាមចំនួនបីក្បាល។ (រូបថត៖ Vietnam+)

កាលពីថ្ងៃទី២៤ ខែកក្កដា នៅទីក្រុងប៊ែរឡាំង នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកស្រី Ngo Thi Bich Thu គ្រូបង្រៀនភាសាវៀតណាម និងស្វាមីរបស់លោកស្រីគឺ សាស្រ្តាចារ្យបណ្ឌិត លោក Martin Großheim បានណែនាំសៀវភៅពីរភាសាអាល្លឺម៉ង់-វៀតណាមចំនួនបីក្បាល។

នេះគឺជាលទ្ធផល​នៃការស្រាវជ្រាវ ក្នុងរយៈពេលជិត ១០ ឆ្នាំដោយអ្នកនិពន្ធពីររូបខាងលើនេះ ដើម្បីនាំយកភាសា និងវប្បធម៌វៀតណាមឱ្យកាន់តែជិតស្និទ្ធជាមួយអ្នកដែលចង់ស្វែងយល់អំពីភាសា និងវប្បធម៌វៀតណាម ក៏ដូចជាកាន់តែខិតជិតទៅនឹងជំនាន់​កូនចៅនៃសហគមន៍ជនវៀតណាមនៅប្រទេសអាល្លឺម៉ង់។

សៀវភៅចំនួន ៣ ក្បាល​នេះ បានណែនាំដល់សហគមន៍ជនវៀតណាមនៅទីក្រុងប៊ែរឡាំង ជាពិសេស និងអាល្លឺម៉ង់ជាទូទៅ រួមទាំងសៀវភៅអំពីវចនានុក្រម និងសុភាសិតវៀតណាម-អាល្លឺម៉ង់ "Die Heuschrecke tritt den Elefanten oder David gegen Goliath - សត្វ​កណ្តូប​ទាត់​ដំរី ឬ David ប្រឆាំង​នឹង Goliath " Modern Vietnamesisch 1 " និង "Modernes Vietnamesisch 2" (ភាសាវៀតណាមសម័យទំនើប ១ និង ២) ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ Zhi Shan Foundation ប្រគល់ទូសៀវភៅចំនួន ២៦១ ទូ នៅខេត្ត Nghe An
ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី៖ បណ្តាអាទិភាពក្នុងគោលនយោបាយការបរទេសរបស់វៀតណាម
ការគាំទ្ររហូតដល់ ១ ប៊ីលានដុង/ឆ្នាំ សម្រាប់និស្សិតបណ្ឌិតឆ្នើម
ការអនុវត្តលក្ខន្តិកៈគំរូថ្មីសម្រាប់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីថ្ងៃទី ១៦ ខែមេសា
ស្នាមរបាយវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ក្នុងដំណើរ "រស់ឡើងវិញ" នៃអណ្តូងប្រេង Dai Hung