Trending now

ធនាគារ UOB (សិង្ហបុរី) បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមឡើងដល់ ៧%

10:10 | 04/07/2022 យោងតាមវិឡូសំលេងវៀតណាម

UOB វាយតម្លៃថា ការងើបឡើងវិញយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ ជាមួយនឹងកំណើន GDP ៧,៧% គឺលើសពីការព្យាករណ៍របស់បណ្តាអង្គការស្រាវជ្រាវ។

ធនាគារ UOB (សិង្ហបុរី) បានព្យាករណ៍ថា GDP វៀតណាមអាចសម្រេចបានកំណើន ៧,៦% ក្នុងត្រីមាសទី ៣ ធនាគារ UOB (សិង្ហបុរី) បានព្យាករណ៍ថា GDP វៀតណាមអាចសម្រេចបានកំណើន ៧,៦% ក្នុងត្រីមាសទី ៣
ទីក្រុង Can Tho៖ រៀបចំការជួបប្រាស្រ័យទាក់ទងគ្នារវាងជំនាន់វ័យក្មេងវៀតណាម - សិង្ហបុរី តាមប្រព័ន្ធអ៊ីនធើណិត ទីក្រុង Can Tho៖ រៀបចំការជួបប្រាស្រ័យទាក់ទងគ្នារវាងជំនាន់វ័យក្មេងវៀតណាម - សិង្ហបុរី តាមប្រព័ន្ធអ៊ីនធើណិត
រូបថត៖ UOB

ធនាគារ UOB (សិង្ហបុរី) ទើបតែបានដំឡើងការព្យាករណ៍កំណើន GDP របស់ វៀតណាមក្នុងឆ្នាំ ២០២២ ពីកម្រិត ៦,៥% ឡើងកម្រិត ៧%។ ការព្យាករណ៍នេះត្រូវបានភ្ជាប់ជាមួយសម្មតិកម្មថា មិនមានការរំខានបន្ថែមទៀតដោយសារតែកូវីដ ១៩ ហើយកំណើន GDP សម្រាប់ឆមាសទីពីរនៃឆ្នាំនេះគឺសម្រេចបានប្រហែលពី ៧,៦% ដល់ ៧,៨%។ UOB វាយតម្លៃថា ការងើបឡើងវិញយ៉ាងខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ ជាមួយនឹងកំណើន GDP ៧,៧% គឺលើសពីការព្យាករណ៍របស់បណ្តាអង្គការស្រាវជ្រាវ។

យោងតាម UOB ការស្ទុះងើបឡើងវិញដ៏ខ្លាំងក្លានៃកំណើន GDP របស់វៀតណាមក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ ត្រូវបានជម្រុញដោយសកម្មភាពផលិតកម្មដែលបានបង្កើនល្បឿនសម្រាប់ត្រីមាសទី ៤ បន្តបន្ទាប់និងការស្ទុះងើបឡើងវិញដ៏ខ្លាំងក្លានៃសកម្មភាពសេវាកម្មជាបណ្តើរៗ ដែលទទួលនូវសន្ទុះ ចាប់តាំងពីការធ្លាក់ចុះចុងក្រោយនៅក្នុងត្រី មាសទី ៣ ឆ្នាំ ២០២១។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ GDP របស់វៀតណាមបានកើនឡើង ៦,៤% បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដោយសារការកើនឡើងកម្រិត 9,7% នៃផលិតកម្មនិងការកើនឡើងកម្រិត ៦,៦% នៃសកម្មភាពសេវាកម្ម។

UOB វាយតម្លៃការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃកំណើន GDP របស់វៀតណាមក្នុងត្រីមាសទី ២ ឆ្នាំ ២០២២ ដែលត្រូវបានជំរុញដោយសកម្មភាពផលិតកម្មដែលបានពន្លឿនសម្រាប់ត្រីមាសទី ៤ ជាប់ៗគ្នា និងការងើបឡើងវិញដ៏រឹងមាំនៃសកម្មភាពសេវាកម្មដែលបានទទួលមកវិញនូវសន្ទុះកើនឡើងចាប់តាំងពីការធ្លាក់ចុះចុងក្រោយ ត្រីមាសទី៣ ឆ្នាំ២០២១។

នៅឆមាសទីមួយនៃឆ្នាំ ២០២២ GDP របស់វៀតណាមបានកើនឡើង ៦៤4% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ដោយសារការកើនឡើង ៩.៧% នៅក្នុងវិស័យផលិតកម្ម និងការកើនឡើង ៦.៦% ក្នុងសកម្មភាពសេវាកម្ម។

ការចេញផ្សាយទិន្នន័យប្រចាំខែផ្សេងទៀតក៏បានបង្ហាញពីសកម្មភាពដែលជាទូទៅវិលមករកភាពធម្មតាវិញ ដោយសារការរឹតបន្តឹង Covid-19 ត្រូវបានបន្ធូរបន្ថយ ហើយព្រំដែនបានបើក។

ទាក់ទងនឹងអតិផរណា UOB ជឿជាក់ថា សម្ពាធអតិផរណាអាចគ្រប់គ្រងបាន ដោយសារផលប៉ះពាល់ចម្បងគឺទាក់ទងទៅនឹងតម្លៃថាមពល ខណៈដែលតម្លៃអាហារនៅតែស្ថិតក្រោមការគ្រប់គ្រងក្នុងកម្រិតល្អ។ ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៃការកើនឡើងអតិផរណាគឺមានសារៈសំខាន់ ដោយសារតម្លៃថាមពលបន្តកើនឡើងយ៉ាងឆាប់រហ័ស ហើយប្រការនេះអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចដែលនៅសល់ដែរ។

ផ្អែកលើទិន្នន័យចុងក្រោយ UOB ជឿជាក់ថាការព្យាករណ៍កំណើន GDP ផ្លូវការពី ៦ ទៅ ៦.៥% នឹងត្រូវបានកែសម្រួលខ្ពស់ជាងនេះ ទោះបីជាហានិភ័យ និងបញ្ហាប្រឈមនៅតែមានក៏ដោយ។

ហានិភ័យ និងបញ្ហាប្រឈមរួមមានផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តលើភូមិសាស្ត្រនយោបាយ ការកើនឡើងតម្លៃថាមពល និងអាហារ និងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់។

លើសពីនេះ គោលនយោបាយរឹតបន្តឹងរូបិយវត្ថុក្នុងស្រុកយ៉ាងខ្លាំងរបស់ធនាគារកណ្តាលអាមេរិក (Fed) អាចជាហានិភ័យដល់ទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនដូចជាវៀតណាម៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស