Trending now

នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន

15:33 | 01/07/2022 យោងតាមវិឡូសំលេងវៀតណាម

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Furukawa Yoshihisa បានអះអាងថា ភាគីជប៉ុននឹងគាំទ្រយ៉ាង សកម្មនិងចែករំលែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យផ្សេងៗ ជាពិសេសគឺលើវិស័យយុត្តិធម៌។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាវិនិយោគ Da Nang
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Khai បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោកជំទាវ ម៉ែន សំអន
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនលោក Furukawa Yoshihisa (រូបថត៖ VGP)
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនលោក Furukawa Yoshihisa (រូបថត៖ VGP)

នារសៀលថ្ងៃទី ៣០ មិថុនា អញ្ជើញទទួលជួបរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុនលោក Furukawa Yoshihisa និងគណៈប្រតិភូក្រសួងយុត្តិធម៌ជប៉ុនមកបំពេញទស្សនកិច្ច ការងារនៅវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលយកចិត្តទុកដាក់គាំទ្រ និងបង្កលក្ខណៈអំណោយផលដល់ការជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌រវាងប្រទេសទាំងពីរ រួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍរបស់វៀតណាម និងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀតណាម និងជប៉ុនដែលកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលោករដ្ឋមន្ត្រីបន្តយកចិត្តទុកដាក់គាំទ្រ និងជំរុញការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើការងារជំនួយផ្នែកយុត្តិធម៌ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងគាំទ្រវៀតណាមដើម្បីលើកកំពស់សមត្ថភាពរបស់ប្រព័ន្ធតុលាការតាមរយៈកម្មវិធី និងគម្រោងជាក់លាក់ ជាពិសេសក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ភាគីវៀតណាមក្នុងការដោះស្រាយជម្លោះវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន លោក Furukawa Yoshihisa បានអះអាងថា ភាគីជប៉ុននឹងគាំទ្រយ៉ាង សកម្មនិងចែករំលែកបទពិសោធន៍ជាមួយវៀតណាមលើវិស័យផ្សេងៗ ជាពិសេសគឺលើវិស័យយុត្តិធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងនិងសុក្រិតរបប ច្បាប់ ការផ្លាស់ប្ដូរឌីជីថល ក៏ដូចជាបង្កលក្ខណៈងាយស្រួលបំផុតដល់សហគមន៍ជនវៀតណាមនៅជប៉ុន តាមសំណើរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ផងដែរ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤