យុគសម័យ - បញ្ចប់ការសិក្សាពីមហាវិទ្យាល័យគរុគោសល្យទីក្រុង Ho Chi Minh មុខជំនាញគណិតវិទ្យា និងព័ត៌មានវិទ្យា គ្រូ Nguyen Van Hao បានស្ម័គ្រចិត្តមកប្រទេសកម្ពុជាដើម្បីបង្រៀន…
![]() |
![]() |
នាយកសាលាមានប្រាក់ខែត្រឹមតែជាង ៤ លានដុង
![]() |
លោក Nguyen Van Hao បានរៀបចំសកម្មភាពក្រៅម៉ោងរៀនដល់សិស្សសាលាបឋមសិក្សាខ្មែរវៀតណាម ខេត្តព្រៃវែង ប្រទេសកម្ពុជា។ |
លោកគ្រូ Nguyen Van Hao នាយកសាលាបឋមសិក្សាខ្មែរវៀតណាម ខេត្តព្រៃវែង ប្រទេសកម្ពុជា មានប្រសាសន៍ថា ពេលគាត់ទើបមកសាលាដំបូង គាត់បានឮមនុស្សខ្សឹបប្រាប់ថា៖ «លោកគ្រូម្នាក់នេះ មើលស្គមណាស់ គាត់ត្រឡប់មកបង្រៀននៅទីនេះ មិនដឹងប៉ុន្មានខែទេ។”
លោកគ្រូ Hao គឺជាមនុស្សដំបូង និងតែមួយគត់នៅសាលានេះ ដែលមានបរិញ្ញាបត្រគរុកោសល្យពីមហាវិទ្យាល័យ។ ដូច្នេះគាត់គឺជាគ្រូម្នាក់ដែលមានកម្រិតអប់ដ៏ខ្ពស់បំផុតនៅទីនេះ គាត់តែងតែត្រូវបានចាត់តាំងឱ្យបង្រៀនថ្នាក់សំខាន់ៗ។ មួយឆ្នាំក្រោយមក គាត់ត្រូវបានតែងតាំងជានាយកសាលា។ ក្នុងរយៈពេល ៧ ឆ្នាំកន្លងមកនេះ ទោះបីជាគាត់បានធ្វើជានាយកសាលាក៏ដោយ លោកគ្រូ Hao មិនត្រឹមតែទទួលបន្ទុកផ្នែកគ្រប់គ្រងប៉ុណ្ណោះទេ ថែមទាំងបង្រៀនទៀតផង។
ថ្នាក់ដែលគាត់បង្រៀនជាថ្នាក់ពិសេស។ ក្នុងបន្ទប់តែមួយ លោកគ្រូ Hao បង្រៀន ៣ ថ្នាក់ក្នុងពេលតែមួយ គឺថ្នាក់ទី៣ ថ្នាក់ទី ៤ និងថ្នាក់ទី ៥ ។ ដោយទើបតែបញ្ចប់ការបង្រៀន និងផ្តល់កិច្ចការសម្រាប់ថ្នាក់ទី៣ លោកគ្រូក៏បែរទៅម្ខាងនៃក្ដារខៀន និងចាប់ផ្តើមបង្រៀនដល់ថ្នាក់ទី៤។
ក្រោយពីរៀនពេលសិស្សចេញទៅ គ្រូក៏ជាអ្នកបោសសម្អាតបន្ទប់រៀន។ ភ្លើង ឬបំពង់ទឹកក្នុងសាលាបានខូច ជួសជុលដោយគ្រូ។ តុ កៅអី ធ្នើរសៀវភៅជាច្រើននៅក្នុងសាលាក៏ត្រូវបានធ្វើដោយគ្រូផងដែរ។ លោកគ្រូបាននិយាយថា "សាលាមានសិស្សប្រហែល ៣០០ នាក់ រួមទាំងខ្ញុំផង មានគ្រូតែ ៥ នាក់គិតទាំងខ្ញុំ ដូច្នេះខ្ញុំទទួលកិច្ចការជាច្រើន ក្នុងពេលតែមួយ" ។
ក្រៅពីថ្នាក់រៀនធម្មតា លោក Hao ក៏មានរៀបចំសកម្មភាពក្រៅកម្មវិធីសិក្សាជាច្រើនទៀតដល់កុមារ ដូចជា រៀបចំពិធីខួបកំណើត ទិវាកុមារអន្តរជាតិ ការប្រលងគំនូរ ដូចជា ការប្រលងសរសេរដៃស្អាត ការប្រលងសិល្បៈ…អនុញ្ញាតឱ្យពួកគេចូលរួម។ គាត់ជឿជាក់ថា ការបង្កើតកន្លែងរីករាយ និងសកម្មភាពជួបប្រាស្រ័យអាចជួយឱ្យកូនសិស្សតភ្ជាប់ទំនាក់ទំនងជាមួយមិត្តភ័ក្តិ និងគ្រូរបស់ពួកគេកាន់តែជិតស្និទ្ធ និងស្រឡាញ់សាលារៀនកាន់តែច្រើន។ ជាមួយនឹងសកម្មភាពទាំងនេះ កុមារនឹងកាន់តែមានភាពសប្បាយរីករាយ និងជក់ចិត្តក្នុងការរៀន។
ថ្វីត្បិតតែការងាររបស់គ្រូ Hao ជាច្រើនជាងគ្រូធម្មតា ៣ដងក៏ដោយ ថែមទាំងគាត់គឺជាគ្រូបង្រៀនដ៏កម្រម្នាក់ដែលមានបរិញ្ញាបត្រគរុកោសល្យនៅសាលាវៀតណាមក្នុងប្រទេសកម្ពុជា ប៉ុន្តែប្រាក់ខែរបស់គាត់នៅតែ "ស្មើ" ដូចគ្រូបង្រៀនដទៃទៀតដែរ គឺ ១២៥ ដុល្លារ/ខែ បូក ប្រាក់ឧបត្ថម្ភ ២៥ ដុល្លារ សរុប ១៥០ ដុល្លារក្នុងមួយខែ។
បំណុលនៃការដឹងគុណ
![]() |
រាល់រដូវបើកបវសនាកាល លោកគ្រូ Nguyen Van Hao អំពាវនាវអ្នកឧបត្ថម្ភ ដើម្បីជួយដល់សិស្សក្រីក្រ។ |
កាលលនៅក្មេង លោក Hao បានតាមឪពុកម្ដាយមកស្រុកខ្មែរ និងរកស៊ីនិងចិញ្ចឹមជីវិតដោយការនេសាទ និងលក់ខោអាវចាស់នៅទីផ្សារ។ ជនជាតិវៀតណាមទៅរៀននៅបរទេសពិបាកខ្លាំងណាស់។ ក្រោយពីរៀនចប់ថ្នាក់ទី ៣ គាត់ត្រូវត្រឡប់ទៅខេត្ត Dong Thap វិញ ដើម្បីរស់នៅជាមួយជីដូន ដើម្បីបន្តការសិក្សា។ បន្ទាប់មក នៅពេលគាត់រៀនថ្នាក់ទី១២ ពូ និងមីងនៃសមាគមជនជាតិខ្មែរដើមកំណើតវៀតណាមបានណែនាំគាត់ឱ្យទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាលវៀតណាមសម្រាប់កូនសិស្សៗ ជាអាណិកជន។ ហេតុដូច្នេះ គាត់មានឱកាសបន្តការសិក្សានៅមហាវិទ្យល័យ។
លោករៀបរាប់ដោយស្មោះត្រង់ថា៖ «ដំបូង ខ្ញុំគិតថានឹ ងទៅចោលមួយឆ្នាំ ឬពីរឆ្នាំ ទើបត្រលប់មកវិញ តែមិនគិតថា មិននៅទីនេះយូរទេ ព្រោះនៅកន្លែងនេះគ្មានលុយ គ្មានអនាគត។ ពេលខ្លះខ្ញុំក៏មានអារម្មណ៍ថា មានកំហុសចំពោះគ្រួសារ និងប្រពន្ធកូនច្រើនណាស់។ ទោះបីជាយ៉ាងណា រាល់ពេលដែលខ្ញុំមានបំណងត្រឡប់ទៅប្រទេសវៀតណាម សិស្សរបស់ខ្ញុំមករកខ្ញុំ និងយំ ហើយប្រាប់ខ្ញុំថា សូមលោកគ្រូកុំចាកចេញពីពួកយើងនៅឡើយ។ ឪពុកម្តាយរបស់កូនសិស្សក៏មកនិងលើកទឹកចិត្តដែរ បើជួបការលំបាក លោកគ្រូគួរតែបើកចិត្តនិងយើងជួយគ្រូ សូមលោកគ្រូកុំទៅ។ ដូច្នេះខ្ញុំមិនអាចទៅបាន»។ លោកគ្រូ Hoan បាននិយាយថា៖ «ទោះបីជានៅទីនេះពិតជាក្រីក្រក៏ដោយ មនោសញ្ចេតនារវាងគ្រូ និងកូនសិស្សមានភាពកក់ក្តៅណាស់។ ឪពុកម្តាយរបស់កូនសិស្សក៏គោរពស្រឡាញ់គ្រូដែរ បើមានម្ហូបអាហារឆ្ងាញ់ៗ ដែលជូនទៅលោកគ្រូ ដែរ»។
![]() |
លោក Nguyen Van Hao បានរៀបចំសកម្មភាពក្រៅម៉ោងរៀនដល់សិស្សសាលាបឋមសិក្សាខ្មែរវៀតណាម ខេត្តព្រៃវែង ប្រទេសកម្ពុជា។ |
ក្នុងរយៈពេលប្រមាណ១០ឆ្នាំ នៃការបង្រៀន នៅខេត្តព្រៃវែងនេះ លោក Hao បានមានប្រសាសន៍ថា ដោយសារតែមានហេតុផលច្រើន តែប្រហែលជាសិស្សានុសិស្សចំនួន ០៤នាក់ មានលក្ខខណ្ឌក្នុងការបន្តការសិក្សាដល់អនុវិទ្យាល័យ។
លោក Hao បានបន្ថែមថា “នៅទីនេះ សិស្សទាំងអស់បានទៅសាលារៀនដោយឥតគិតថ្លៃ។ សៀវភៅ និងឯកសណ្ឋានក៏បានចែកជូនកុមារដោយឥតគិតថ្លៃផងដែរ។ មានកុមារជាច្រើនដែលចង់បន្តការសិក្សា ប៉ុន្តែឪពុកម្តាយរបស់ពួកគេបានបង្ខំពួកគេឱ្យឈប់ការរៀនសូត្រ ហើយនៅផ្ទះ ដើម្បីជួយគ្រួសារ។ ខ្ញុំសុំគ្រួសារពួកគេឲ្យកូនៗ របស់ពួកគេទៅរៀន។ បន្ទាប់មកពួកគេឲ្យកូនៗ របស់ពួកគេរៀនប៉ុន្មានខែទៀត ក៏ឈប់សម្រាក។ គេប្រាប់ខ្ញុំ ថាការរៀនអានសរសេរគឺគ្រប់គ្រាន់ហើយ វាគ្រប់គ្រាន់សម្រាប់ជួយគ្រួសាររកប្រាក់ចិញ្ចឹមជីវិត…»៕

thoidai.com.vn
មតិពីមិត្តអ្នកអាន