Trending now

ក្រុមបាល់ទាត់នារីវៀតណាមឈ្នះមេដាយមាសស៊ីហ្គេម ទទួលបានការកោតសរសើរពីលោកប្រធានរដ្ឋ

19:00 | 22/05/2022

ក្នុងសារលិខិត លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកីឡាការិនីដែលបានចូលរួមប្រកួត ដោយការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ការរួបរួម លើកកំពស់ស្មារតីរួម ជួយក្រុមបាល់ទាត់នារីវៀតណាមការពារតំណែងជើងឯកបាល់ទាត់នារីអាស៊ីអាគ្នេយ៍លើកទី ៣ជាប់ ៗ គ្នាដោយជោគជ័យ។

ត្បូងទេសចរណ៍ដែលកំពុងលេចធ្លោនៅភាគនារតីមាតុភូមិ - ខេត្ត An Giang  អាថ៌កំបាំង ប៉ុន្តែពោរពេញដោយកន្លែងដ៏ស្រស់ស្អាត ត្បូងទេសចរណ៍ដែលកំពុងលេចធ្លោនៅភាគនារតីមាតុភូមិ - ខេត្ត An Giang អាថ៌កំបាំង ប៉ុន្តែពោរពេញដោយកន្លែងដ៏ស្រស់ស្អាត
SEA Games 31 អត្តពលិកមកពីជុំវិញពិភពលោកមានចិត្តចង់ទៅលេងតំបន់ទេសចរណ៍ល្បីៗរបស់វៀតណាម SEA Games 31 អត្តពលិកមកពីជុំវិញពិភពលោកមានចិត្តចង់ទៅលេងតំបន់ទេសចរណ៍ល្បីៗរបស់វៀតណាម
ក្រុមនារីវៀតណាមទួលមេដាយមាស (រូបថត៖ VGP/Dinh Nam)
ក្រុមនារីវៀតណាមទួលមេដាយមាស

បន្ទាប់ពីក្រុមបាល់ទាត់នារីវៀតណាមបានយកឈ្នះលើក្រុមបាល់ទាត់នារីថៃដោយលទ្ធផល ១-០ កាលពីយប់ថ្ងៃទី ២១ ឧសភា ដណ្តើមបានមេដាយមាសកីឡាបាល់ទាត់នារី នៅមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (ស៊ីហ្គេម) ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានផ្ញើសារកោតសរសើរនិងលើកតម្កើងក្រុមបាល់ទាត់នារីផងដែរ។

ក្នុងសារលិខិត លោកប្រធានរដ្ឋបានវាយតម្លៃខ្ពស់ចំពោះកីឡាការិនីដែលបានចូលរួមប្រកួត ដោយការខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ការរួបរួម លើកកំពស់ស្មារតីរួម ជួយក្រុមបាល់ទាត់នារីវៀតណាមការពារតំណែងជើងឯកបាល់ទាត់នារីអាស៊ីអាគ្នេយ៍លើកទី ៣ជាប់ៗគ្នាដោយជោគជ័យ។ នេះក៏ជាមេដាយមាសលើកទី ៧ របស់ក្រុមបាល់ទាត់នារីវៀតណាមតាមរយៈបណ្តាព្រឹត្តិការណ៍ស៊ីហ្គេម។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ក៏បានថ្លែងអំណរគុណចំពោះអ្នកគាំទ្រកីឡាបាល់ទាត់នារីដែលតែងតែសាទរយ៉ាងក្លៀវក្លា នាំមកនូវសេចក្តីស្រឡាញ់កីឡា និងមោទនភាពជាតិ បង្កើតកម្លាំងស្មារតី “បង្កាត់ភ្លើង” ដល់កីឡាការិនី យកឈ្នះការប្រកួតនីមួយៗ នាំមកនូវភាពរុងរឿងជូនចំពោះមាតុភូមិ ភាពរីករាយសម្រាប់អ្នកគាំទ្រ និងមោទនភាពសម្រាប់កីឡាបាល់ទាត់នារីវៀតណាម។

មុននោះ ក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ នៃការប្រកួតកីឡាបាល់ទាត់នារីស៊ីហ្គេមលើកទី៣១ នៅកីឡដ្ឋាន Cam Pha (ទីក្រុង Cam Pha ខេត្ត Quang Ninh) ក្រុមនារីវៀតណាមបានយកឈ្នះ ក្រុមនារីថៃក្នុងលទ្ធផល ១-០ ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ប្រធានក្រុម Huynh Nhu នៅនាទីទី ៥៩។ ជ័យជំនះរបស់ក្រុមនារី គឺជាប្រភពលើកទឹកចិត្ត និងកម្លាំងចិត្តដ៏រឹងមាំសម្រាប់ក្រុមបាល់ទាត់បុរសវៀត ណាមក្នុងការប្រកួតវគ្គផ្តាច់ព្រាត់ជាមួយក្រុមថៃ នៅលើកីឡដ្ឋាន My Dinh (ហាណូយ) នាយប់ថ្ងៃទី ២២ ឧសភា៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស