Trending now

ចម្រុះពណ៌នៃបុណ្យកឋិនរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

10:00 | 20/05/2022

ក្នុងអំឡុងពេលពីពាក់កណ្តាលខែ អស្សុជ ដល់ថ្ងៃ ១៥ កើត ខែ កត្តិក (តាមប្រតិទិន ខ្មែរ) ជនជាតិ ខ្មែរ ណាមបូ តែងតែប្រារព្ធពិធីបុណ្យកឋិន ដើម្បីបួងសួងសុំអោយមានសុខភាពល្អ សេចក្តីសុខនិងប្រការដ៏ល្អប្រសើរទាំងឡាយ។

ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី ជនជាតិ ខ្មែរ ណាមបូ រីករាយពិធីបុណ្យចូលឆ្នាំថ្មី
អភិរក្សវង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ អភិរក្សវង់ភ្លេងស្គរធំរបស់ជនជាតិ ខ្មែរ
ចម្រុះពណ៌នៃបុណ្យកឋិនរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ

ក្បួនដង្ហែត្រៃចីវរប្រទក្សិណជុំវិញព្រះវិហារវត្ត គម្ភីរសាគរព្រែកជ្រៅ (ខេត្ត បាកលៀវ)

ពិធីបុណ្យកឋិនត្រូវបានប្រារព្ធឡើងក្នុងរយៈពេលពីរថ្ងៃ ដែលផ្ដួចផ្ដើមឡើងពីម្ចាស់បុណ្យដែលមានសេដ្ឋកិច្ចធូរធារនៅក្នុងភូមិស្រុក។

ក្នុងថ្ងៃដំបូង ម្ចាស់បុណ្យប្រារព្ធរាល់ពិធីកិច្ចនៅនឹងផ្ទះ អញ្ជើញញាតិសន្ដាននិងពុទ្ធបរិស័ទមកចូលរួម និមន្តព្រះសង្ឃសូត្រធម៌សុំសេចក្តីសុខ។

ចម្រុះពណ៌នៃបុណ្យកឋិនរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ
2ពិធីកិច្ចប្រគេនគ្រឿងបរិក្ខារចំពោះព្រះសង្ឃក្នុងពិធីបុណ្យកឋិននៅវត្ត បទុមរង្សីទំនប់ (ខេត្ត សុកត្រាំង)

ក្នុងថ្ងៃទីពីរ ក្នុងលំនាំបទភ្លេងដ៏រីករាយ គគ្រឹកគគ្រេងនៃភ្លេងពិណពាទ្យប្រពៃណី ម្ចាស់បុណ្យនិងពុទ្ធបរិស័ទដោយមានកាន់នូវគ្រឿងបរិក្ខារកឋិនក្នុងដៃ រួមជាមួយ នឹងក្រុមស្គរឆៃយ៉ាំនិងបណ្ដាក្រុមរបាំស្វា របាំយក្ស... ដង្ហែប្រទក្សិណជុំវិញព្រះវិហារមុនពេលប្រគេនចីវរចំពោះព្រះសង្ឃ។ នារដូវបុណ្យកឋិន នៅគ្រប់ទីកន្លែងនៃភូមិស្រុក វត្តអារាមទាំងឡាយគគ្រឹកគគ្រេងនឹងបរិយាកាសនៃថ្ងៃបុណ្យទាន។

ចម្រុះពណ៌នៃបុណ្យកឋិនរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ
ក្រុមពុទ្ធបរិស័ទហែគ្រឿងបរិក្ខារកឋិនចូលវត្តដើម្បីធ្វើពិធីកិច្ចប្រគេនចីវរចំពោះព្រះសង្ឃ

នៅពេលយប់នៃពិធីបុណ្យកឋិន តាមបរិវេណវត្ត ខ្មែរ នានាតែងតែប្រារព្ធសកម្មភាពវប្បធម៌ សិល្បៈ រួមចំណែកបង្កឡើងនូវពិធីបុណ្យមួយដ៏សម្បូរបែបពោរពេញដោយអត្តសញ្ញាណវប្បធម៌ជនជាតិ៕

Dan toc mien nui

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម