Trending now

ជួបប្រាស្រ័យទាក់ទងមិត្តភាពក្រុមលំនៅដ្ឋាននៅតាមសងខាងព្រំដែនខេត្ត Binh Phuoc - ត្បូងឃ្មុំ

15:34 | 08/05/2022

នាថ្ងៃទី ៥ ឧសភា នៅឃុំ Loc Thien ស្រុក Loc Ninh ខេត្ត Binh Phuoc បានប្រព្រឹត្តទៅសន្និសីទបូកសរុបរយៈពេល ៥ ឆ្នាំរវាងភូមិ Vuon Buoi ឃុំ Loc Thien ស្រុក Loc Ninh ខេត្ត Binh Phuoc ប្រទេសវៀតណាម និងឃុំកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ។

ខេត្ត Binh Phuoc សហការជាមួយ Becamex IDC រៀបចំសន្និសីទអនឡាញស្តីពីការជំរុញការវិនិយោគជាមួយប្រទេសចិន ខេត្ត Binh Phuoc សហការជាមួយ Becamex IDC រៀបចំសន្និសីទអនឡាញស្តីពីការជំរុញការវិនិយោគជាមួយប្រទេសចិន
ខេត្ត Binh Phuoc បើកទ្វារឡើងវិញសម្រាប់វិស័យទេសចរ ក្រោមក្របខ័ណ្ឌធម្មតាតាមបែបថ្មី។ ខេត្ត Binh Phuoc បើកទ្វារឡើងវិញសម្រាប់វិស័យទេសចរ ក្រោមក្របខ័ណ្ឌធម្មតាតាមបែបថ្មី។

ចាប់ពីឆ្នាំ ២០១៧ ដល់បច្ចុប្បន្ន ភូមិ Vuon Buoi តែងតែសម្របសម្រួលជាមួយភូមិកោះថ្ម ក្នុងការអប់រំ និងឃោសនាអំពីប្រពៃណីនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ជាពិសេស ផ្តោតសំខាន់លើការឃោសនាអំពីការខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន ឯកសារច្បាប់ និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ។

ដោយអនុវត្តកម្មវិធីជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ អាជ្ញាធរ និងប្រជាជននៃភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ក្នុងការថែទាំរុក្ខជាតិ និងសត្វ ព្រមទាំងដោះដូរទំនិញជាប្រចាំ ក៏ដូចជាផ្លាស់ប្តូរវប្បធម៌ សិល្បៈ។ល។

ជួបប្រាស្រ័យទាក់ទងមិត្តភាពក្រុមលំនៅដ្ឋាននៅតាមសងខាងព្រំដែនខេត្ត Binh Phuoc - ត្បូងឃ្មុំ
ប្រជាជនកម្ពុជាសម្តែងសិល្បៈក្នុងសន្និសីទ.

ក្នុងរយៈពេលកន្លងមក ភូមិ Vuon Buoi ក៏បានសហការជាមួយបណ្តាអង្គការស្ម័គ្រចិត្តចូលរួមពិនិត្យសុខភាព ព្យាបាលជំងឺ ចែកថ្នាំពេទ្យដោយឥតគិតថ្លៃ និងផ្តល់អំណោយជូនប្រជាពលរដ្ឋចំនួន ៥៥០ នាក់នៅឃុំទន្លូង ជាមួយទឹកប្រាក់ជាង ៥៥០ លានដុង។ល។

ថ្លែងមតិនៅសន្និសីទនេះ លេខាគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុក Loc Ninh លោក Le Truong Son បានឲ្យដឹងថា៖ បន្ទាប់ពីរយៈពេលជាង ៥ ឆ្នាំនៃការអនុវត្តការជួបប្រាស្រ័យទាក់ទងមិត្តភាពក្រុមលំនៅដ្ឋាននៅតាមសងខាងព្រំដែន ការយល់ដឹងរបស់ប្រជាជនលើអធិបតេយ្យភាពទឹកដី អធិបតេយ្យភាពជាតិ បង្គោលព្រំដែន ក៏ដូចជាបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងព្រំដែនត្រូវបានលើកកម្ពស់យ៉ាងខ្លាំង។ ការបំពានបទបញ្ញត្តិតាមព្រំដែន និងការរត់ពន្ធមានការថយចុះច្រើន បើប្រៀបធៀបទៅនឹងកាលពីមុន ហើយសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ក្នុងតំបន់ទាំងពីរត្រូវបានរក្សាយ៉ាងខ្ជាប់ខ្ជួន។ ប្រជាជននៃភាគីទាំងពីរមានក្តីរំភើបរីករាយដោយសារតែពួកគេត្រូវបានផ្តល់ឱកាសដើម្បីជួបប្រាស្រ័យ ធ្វើពាណិជ្ជកម្ម និងដោះដូរទំនិញ និងជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់។

លោក Le Truong Son រំពឹងថា នាពេលខាងមុខ អាជ្ញាធរឃុំព្រំដែន រណសិរ្សមាតុភូមិ និងអង្គការមហាជន អង្គភាព កងកម្លាំងប្រដាប់អាវុធ និងប្រជាជនតាមសងខាងព្រំដែនបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរបទពិសោធន៍ លើកកំពស់ប្រសិទ្ធភាពនៃកម្មវិធី ជាពិសេសសម្របសម្រួលក្នុងការអនុវត្តភារកិច្ចការពារព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្ម និងពុះពារផលវិបាកដោយសារគ្រោះមហន្តរាយធម្មជាតិ។ល៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤