Trending now

វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយបេឡារុស្សនិងអេហ្ស៊ីប

23:33 | 13/04/2022

នារសៀលថ្ងៃទី ១៣ មេសា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបេឡារុស លោក Vladimir Baravikov មកជូនសារតាំង ទទួលបេសកកម្មការទូតនៅវៀតណាម។

WEF តែងតែរួមដំណើរនិងសហការជាមួយវៀតណាមដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម WEF តែងតែរួមដំណើរនិងសហការជាមួយវៀតណាមដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកយ៉ាងសំខាន់នៅវេទិកាអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកយ៉ាងសំខាន់នៅវេទិកាអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ
ប្រធានរដ្ឋលោក Nguyen Xuan Phuc បានទទួលសាតាំងរបស់ឯកអគ្គរដ្ឋទូតបេឡារុស្ស (រូបថត៖ TTXVN)
ប្រធានរដ្ឋលោក Nguyen Xuan Phuc បានទទួលសាតាំងរបស់ឯកអគ្គរដ្ឋទូតបេឡារុស្ស (រូបថត៖ TTXVN)

ប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិ បត្តិការពហុភាគីជាមួយបេឡារុស្ស; ទន្ទឹមនឹងនោះ លោកបានស្នើឲ្យបេឡារុស្ស បង្កើតលក្ខខណ្ឌអំណោយផល ដើម្បីនាំទំនិញវៀតណាមកាន់តែច្រើន ជាពិសេសផលិតផលកសិកម្ម និងអាហារសមុទ្រ ចូលទៅក្នុងទីផ្សារបេឡារុស្ស អាស្រ័យហេតុនេះ រួមចំណែកធ្វើឱ្យសមតុល្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានតុល្យភាព។ លោកប្រធានរដ្ឋក៏បានថ្លែងថា ភាគីទាំងពីរត្រូវជំរុញវិធានការសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃប្រទេសទាំងពីរ។

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបមកជូនសារតាំង (រូបថត៖ TTXVN)
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបមកជូនសារតាំង (រូបថត៖ TTXVN)

បន្ទាប់មកទៀត ក្នុងជំនួបជាមួយលោកស្រី Amal Abdel Kader Elmorsi Salama ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ដែលមកជូនសារតាំង ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយអេហ្ស៊ីប ហើយចាត់ទុក អេហ្ស៊ីបជាដៃគូអាទិភាពកំពូលរបស់វៀតណាមនៅអាហ្វ្រិក។ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានចាត់ទុកថា៖ សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាង វៀតណាមនិងអេហ្ស៊ីបនៅតែមានទំហំធំខ្លាំង ហើយបានស្នើភាគីទាំងពីរជំរុញកិច្ច សហប្រតិបត្តិការដើម្បីនាំទំហំពាណិជ្ជកម្មទ្វេភាគីនាពេលឆាប់ៗខាងមុខឡើងដល់ ១ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលបើកទ្វារនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិនិយោគិនអេហ្ស៊ីប; ទន្ទឹមនឹងនោះ រំពឹងថា អេហ្ស៊ីបនឹងរក្សាអាហារូបករណ៍បណ្តុះបណ្តាលភាសាអារ៉ាប់សម្រាប់និស្សិតវៀតណាម ក៏ដូចជា ពិចារណាផ្តល់អាហារូបករណ៍ដល់កម្មាភិបាល និងអ្នកជំនាញលើស្តង់ដារហាឡាលសម្រាប់វៀតណាម៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធានរដ្ឋសភាឡាវ៖ សមិទ្ធផល ៨០ឆ្នាំរបស់វៀតណាម គឺជាប្រភពលើកទឹកចិត្តសម្រាប់ប្រជាជនឡាវ
មិត្តភក្តិអន្តរជាតិ ផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅចំពោះវៀតណាម ក្នុងទិវាបុណ្យជាតិខួបលើកទី ៨០ របស់ខ្លួន
សហគមន៍ជនវៀតណាមនៅកម្ពុជាអបអរសាទរខួបលើកទី ៨០ ទិវាបុណ្យជាតិ
Pedro da Oliveira៖ ពីសាលបង្រៀន Sao Paulo ទៅស្ពានតភ្ជាប់វៀតណាម-ប្រេស៊ីល
Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់