Trending now

វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកយ៉ាងសំខាន់នៅវេទិកាអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ

23:27 | 13/04/2022

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា៖ សន្តិភាព និងស្ថិរភាពគឺជាលក្ខខ័ណ្ឌចម្បងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលតាមនោះ សហគមន៍អន្តរជាតិចាំបាច់ត្រូវសាមគ្គីភាព និងរួមដៃគ្នាដោះស្រាយបញ្ហាបច្ចុប្បន្ន ដើម្បីជំរុញការអនុវត្តកម្មវិធីរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០។

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ជាមួយប្រទេសហូឡង់និងម៉ូសំប៊ិក ពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភានយោបាយជាតិហូជីមិញ ជាមួយប្រទេសហូឡង់និងម៉ូសំប៊ិក
ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងកាណាដា ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងកាណាដា
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិនិងលោក Liu Zhenmin  អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចនិងសង្គម (រូបថត៖ VOV)
ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិនិងលោក Liu Zhenmin អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសេដ្ឋកិច្ចនិងសង្គម.

វៀតណាមត្រៀមខ្លួនរួចជាស្រេច រួមចំណែកយ៉ាងសំខាន់នៅវេទិកាអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UN)។ នេះជាការអះអាងរបស់ឯកអគ្គរដ្ឋទូតលោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងជំនួបជាមួយលោក Liu Zhenmin អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសេដ្ឋកិច្ច និងសង្គម នាថ្ងៃទី ១២ ខែមេសានៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។

ក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានអះអាងថា៖ សន្តិភាព និងស្ថិរភាពគឺជាលក្ខខ័ណ្ឌចម្បងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលតាមនោះ សហគមន៍អន្តរជាតិចាំបាច់ត្រូវសាមគ្គីភាព និងរួមដៃគ្នាដោះស្រាយបញ្ហាបច្ចុប្បន្ន ដើម្បីជំរុញការអនុវត្តកម្មវិធីរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០។ តាមនោះ វៀតណាមមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការរង ក៏ដូចជា DESA ជាពិសេសលើបញ្ហាដែលជាកង្វល់របស់វៀតណាមដូចជាសកម្មភាពអាកាសធាតុ លុបបំបាត់ភាពក្រីក្រ លើកកម្ពស់ការអប់រំ និងធានាសន្តិសុខស្បៀងអាហារ។

រីឯខ្លួនវិញ អគ្គលេខាធិការរង នៃអ.ស.ប លោក Liu Zhenmin បានអបអរសាទរចំពោះវៀតណាមដែលបានបញ្ចប់តួនាទីរបស់ខ្លួនជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្តិ ២០២០-២០២១ និងលើកិច្ចសហប្រតិបត្តិការល្អប្រសើររវាងវៀតណាមនិងអង្គការសហប្រជាជាតិនាពេលកន្លងមក។ លោកសង្ឃឹមថា នាពេលខាងមុខ វៀតណាមនឹងបន្តគាំទ្រអង្គការសហប្រជាជាតិ និងនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមនៃលេខាធិការដ្ឋានអង្គការសហប្រជាជាតិ (DESA) លើបញ្ហាពាក់ព័ន្ធនានា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម