Trending now

ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងកាណាដា

23:21 | 13/04/2022 យោងតាមវិឡូសំលេងវៀតណាម

នារសៀលថ្ងៃទី១៣ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោកស្រី Mélanie Joly រដ្ឋមន្ត្រីការបរទេសកាណាដា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។

វៀតណាមនិងកាណាដាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាមនិងកាណាដាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
វៀតណាមនិងកាណាដាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាតរ វៀតណាមនិងកាណាដាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាតរ
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly (រូបថត៖ TTXVN)
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly

ទទួលការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេស Bui Thanh Son រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Mélanie Joly នឹងមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២។ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នៅវិមានរដ្ឋាភិបាល រដ្ឋមន្ត្រី Bui Thanh Son បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រី Mélanie Joly។

រដ្ឋមន្ត្រី Bui Thanh Son បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Mélanie Joly នៅវៀតណាមក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងការបរទេសកាណាដា រួមចំណែកពង្រឹងទំនាក់ទំនងរវាងវៀតណាម និងកាណាដា និងរវាងក្រសួងការបរទេសទាំងពីរ។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះក៏មានអត្ថន័យពិសេសផងដែរ ដែលធ្វើឡើងក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី៥ នៃការបង្កើតភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ (២០១៧-២០២២)។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh បានស្នើថា រដ្ឋមន្ត្រីការបរទេសកាណាដា បន្តជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម - វិនិយោគ ជំនួយអភិវឌ្ឍន៍ ឆ្លើយតបទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ និងបម្រែបម្រួលអាកាសធាតុ ការការពារបរិស្ថានសមុទ្រស្អាតស្អំ ថាមពលកកើតឡើងវិញ សេដ្ឋកិច្ចឌីជីថល ការច្នៃប្រឌិត ការកសាងកសិកម្មបៃតងនិងនិរន្តរភាព ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

រដ្ឋមន្ត្រីការបរទេស លោកស្រី Mélanie Joly បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រឥណ្ឌាប៉ាស៊ីហ្វិកថ្មីរបស់ប្រទេសកាណាដា តាមនោះ កាណាដាមានបំណងចង់ជំរុញទំនាក់ទំនងជាមួយប្រទេសមួយចំនួននៅក្នុងតំបន់ ហើយវៀតណាមជាអាទិភាពកំពូល។ រដ្ឋមន្ត្រីការបរទេសកាណាដាបានអះអាងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអនុវត្តការប្តេជ្ញាចិត្តនៅ COP-26; ហើយអះអាងថា កាណាដាចង់ធ្វើពិពិធកម្ម និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយវៀតណាម ដោយឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសការតភ្ជាប់អាជីវកម្ម គាំទ្រវៀតណាមក្នុងការនាំចេញកសិផល លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ; មានបំណងចង់សហប្រតិបត្តិការបន្ថែមទៀតជាមួយវៀតណាមក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ ហើយបានឯកភាពបន្តធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក