Trending now

EU ជំរុញឲ្យមានការគោរពច្បាប់នៅសមុទ្រខាងកើត

18:09 | 04/10/2020

នាពេលថ្មីៗនេះប្រទេសទាំងបី គឺ ចក្រភពអង់គ្លេស បារាំងនិងអាល្លឺម៉ង់ (E3) បានផ្ញើកំណត់ទូតជូនអង្គការសហប្រជាជាតិ ដោយបង្ហាញនូវទស្សនៈរួមអំពីបញ្ហាសមុទ្រខាងកើត។

ការសាងសង់កោះខុសច្បាប់របស់ចិននៅសមុទ្រខាងកើត (ប្រភព៖ Reuters / VNA)

យោងតាមអ្នកជំនាញមកពីសាធារណៈរដ្ឋឆែកថា ប្រការនេះបានសរឲ្យឃើញថា សហ ភាពអឺរ៉ុប EU កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងទៅលើការដោះស្រាយបញ្ហានៅសមុទ្រខាងកើតដោយសន្តិវិធី ដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិ សំដៅរួមចំណែកធានាសន្តិសុខនិងសុវត្ថិភាពនិងសេរីភាពនាវាចរណ៍ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់និងនៅលើពិភពលោក។

លោកបណ្ឌិត Takashi Hosoda អ្នកជំនាញស្រាវជ្រាវសន្តិសុខអាស៊ីប៉ាស៊ីហ្វិក មកពីសាកលវិទ្យាល័យ Charles បានមាចាត់ទុកថា ប្រទេសចិនមិនមានមូលដ្ឋានគតិយុត្តិដើម្បីទាមទារអធិបតេយ្យភាពលើសមុទ្រខាងកើត តាមរយៈ “ ខ្សែបន្ទាត់ ៩ ត្រេ” ឡើយ ពីព្រោះថា កាលពីឆ្នាំ ២០១៦ តុលាការអាជ្ញាកណ្ដាល អន្តរជាតិអចិន្រ្តៃយ៍ នៃអង្គការសហប្រជាជាតិបានចេញសាលក្រមស្ដីពីករណីបណ្តឹងចិនរបស់ហ្វីលីពីន ដោយអះអាងថា ការទាមទាររបស់ចិនចំពោះអធិបតេយ្យភាពលើសមុទ្រខាតកើតគឺដើរបញ្ច្រាសនឹងច្បាប់អន្តរជាតិ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត Jan Hornat ជំនាញការស្រាវជ្រាវឥណ្ឌូ - ប៉ាស៊ីហ្វិកមកពីសាកលវិទ្យាល័យ Charles បានចាត់ទុកថា សមុទ្រខាងកើតមានសារៈសំខាន់សម្រាប់សហភាពអឺរ៉ុប ពោលគឺ មិនត្រឹមតែទាក់ទងនឹងសន្តិសុខនិងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងទាក់ទងនឹងបញ្ហា "ដែនសមុទ្របើកចំហនិងសេរីភាព" ទៀតផង។ ជាពិសេស EU បានផ្ដោតការយកចិត្តទុកដាក់លើការធានាការគោរពច្បាប់ជាចម្បងនៅលើសមុទ្រខាងកើតផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ