យុគសម័យ - គណៈកម្មាធិការគ្រប់គ្រងបឹង Hoan Kiem និងតំបន់ផ្លូវចាស់ Ha Noi នឹងសម្របសម្រួលជាមួយអង្គភាពជាច្រើន ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗ ជាបន្តបន្ទាប់ដែលមានឈ្មោះថា “អបអរសាទរបក្ស - អបអរសាទរនិទាឃរដូឆ្នាំ ២០២២” ចាប់តាំងពីថ្ងៃទី ២៨ ខែមករាដល់ថ្ងៃទី ១៥ខែកុម្ភៈ។
![]() |
រូបភាពដំឡើងឈើ neu ក្នុងបុណ្យតេតនៅអារាម Kim Ngan (អាស័យដ្ឋាន ៤៤ Hang Bac)។ (រូបថត៖ VNA) |
សកម្មភាពជាច្រើនដែលបានរៀបចំឡើងដោយគណៈកម្មាធិការគ្រប់គ្រងបឹង Hoan Kiem និងតំបន់ផ្លូវចាស់ Ha Noi ក្នុងឱកាសនេះ រួមមានៈ ពិធីដំឡើងដើមឈើ Neu ពិធីបួងសួងសុំសេចក្តីសុខ ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈនៃបុណ្យចូលឆ្នាំថ្មីវៀតណាមឆ្នាំ ២០២២ និងការរៀបចំបរិយាកាសអបអរសាទរបុណ្យតេត នៅឯផ្ទះប្រពៃណីនៃតំបន់ដីសណ្ដខាងជើងរបស់ប្រជាជនវៀតណាម ឧទ្ទេសនាមអំពីសត្វខ្លា តាំងពិព័រណ៍គំនូរខ្លារបស់ក្រុមវិចិត្រករ Ha Noiនៅមជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌តំបន់ផ្លូវចាស់ Ha Noi (អាស័យដ្ឋានលេខ ៥៩ Dao Duy Tu)...
នៅឯផ្ទះមានអាស័យដ្ឋានលេខ ៨៧ Ma May នឹងមានការរៀបចំ និងណែនាំបរិយាកាសរស់នៅ ទទួលស្វាគមន៍បុណ្យតេតនៃគ្រួសារ Ha Noi មួយ ការវេចខ្ចប់នំអន្សំ ការផ្លាស់ប្តូរតន្ត្រីប្រពៃណី (ល្ខោន, ច្រៀង ca tru អាន) កំណាព្យ…)។
ទន្ទឹមនឹងនោះ លំហនៃផ្ទាំងគំនូរនៅផ្លូវ Phung Hung ក៏នឹងតុបតែងនិងរៀបចំផ្សារផ្កាតេត Hang Luoc ផងដែរ។ សិល្បករនិងសិប្បករនឹងឧទ្ទេសនាមអំពីមុខទំនិញ បង្ហាញអំពីសិប្បកម្មមួយចំនួន ដើម្បីបម្រើក្នុងបុណ្យតេត ដូចជា គំនូរប្រជាប្រិយ Dong Ho គំនូរ Hang Trong គំនូរ Kim Hoang សរសេរអក្សរ សូនរូបសត្វដែលធ្វើពីម្សៅ... និងផលិតផលកសិកម្មពិសេសរបស់តំបន់។ ផ្សារតេតនេះនឹងមានរហូតដល់ថ្ងៃទី៣១ ខែមករា។
នៅមជ្ឈមណ្ឌលព័ត៌មានវប្បធម៌ Ho Guom (អាស័យដ្ឋានលេខ ២ ផ្លូវ Le Thai To) នឹងរៀបចំការតាំងពិព័រណ៌ និងណែនាំសិល្បៈរៀបចំលំហ តាមរយៈផលិតផលដែលផលិតដែលធ្វើពីវត្ថុធាតុកែច្នៃ រហូតដល់ថ្ងៃទី ១៥ ខែឧសភា ។
ក្នុងបរិបទនៃការរាតត្បាតដ៏ស្មុគស្មាញ Covid-19 ព្រឹត្តិការណ៍ជាបន្តបន្ទាប់នឹងមិនបើកចំហជាសាធារណៈទេ ប៉ុន្តែនឹងបានផ្សាយបន្តផ្ទាល់នៅលើបណ្តាញ Facebook របស់តំបន់ផ្លូវចាស់ Ha Noi Hoan Kiem 360 កេរ្តិ៍ដំណែលបឹង Hoan Kiem... ដូច្នេះប្រជាជនគ្រប់ទីកន្លែងអាចទស្សនាបាន និងរីករាយជាមួយបរិយាកាសបុណ្យ Tet នៃតំបន់ផ្លូវចាស់នៅឯផ្ទះ៕
មតិពីមិត្តអ្នកអាន