Trending now

ពិធីអបអរសាទរខួបអនុស្សាវរីយលើកទី ៤៣ ទិវាជ័យជម្នះ ៧ មករានៅទីក្រុងហូជិមីញ

20:25 | 08/01/2022

នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ សហការជាមួយសហព័ន្ធបណ្តាអង្គការមិត្តភាព ទីក្រុងហូជីមិញ និងសមាគមមិត្តភាពវៀតណាម-កម្ពុជា ទីក្រុងហូជីមិញ បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយលើកទី ៤៣ ទិវាជ័យជម្នះ ៧ មករា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងថ្នាក់ដឹកនាំ ក្រុងហូជីមិញ មន្ទីរ ភូមិភាគ៧ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ កម្មាភិបាល វៀតណាម អតីតជំនាញការ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាម និង និស្សិតកម្ពុជាមួយចំនួន។

ពិធីរំលឹកខួបលើកទី ៤៣ ឆ្នាំ ទិវា​ជ័យជំនះ​នៃ​សង្គ្រាម​ការពារ​ព្រំដែន​ភាគនិរតី ពិធីរំលឹកខួបលើកទី ៤៣ ឆ្នាំ ទិវា​ជ័យជំនះ​នៃ​សង្គ្រាម​ការពារ​ព្រំដែន​ភាគនិរតី
ជ័យជំនះនៃសាមគ្គីភាពវៀតណាម-កម្ពុជា ជ័យជំនះនៃសាមគ្គីភាពវៀតណាម-កម្ពុជា
អគ្គកុងស៊ុលកម្ពុជា លោក សុខ ដារ៉េត ថ្លែងក្នុងអង្គពិធី។
អគ្គកុងស៊ុលកម្ពុជា លោក សុខ ដារ៉េត ថ្លែងក្នុងអង្គពិធី។

ថ្លែងក្នុងអង្គពិធីលោកអគ្គកុងស៊ុលកម្ពុជា បានរំលឹកនូវគុណបំណាច់ ដ៏ដំធេងរបស់គណៈបក្សប្រជាជនកម្ពុជា និងវីរៈជនដែលបានពលីក្នុង បុព្វហេតុរំដោះប្រជាជាតិកម្ពុជា ដោយមានការជួយឧបត្ថម្ភគ្រប់បែប យ៉ាងពីសំណាក់បក្ស រដ្ឋ ប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀណាម ចេញពី រណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០។ ទន្ទឺមនេះ លោកអគ្គកុងស៊ុលក៏បានលើកឡើងនូវតួនាទីដ៏សំខាន់របស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានគណបក្ស និងជា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា អគ្គមគ្គុទេសន៍ដ៏ឆ្នើមបំផុត របស់ កម្ពុជា ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព ការអភិវឌ្ឍឥតឈប់ឈរ រហូតមកដល់បច្ចុប្បន្ន ។ល។

អរគុណសន្តិភាព!

អរគុណសន្តិភាពដែលបានធ្វើឲ្យប្រទេសជាតិ រឹងមាំ រីកចម្រើន រុងរឿង!

អរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសន្តិភាព និងការពារសន្តិភាពជូនប្រជាជាតិខ្មែរ។

សូមអរគុណ

Consulate General of the Kingdom of Cambodia in Ho Chi Minh City

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien