Trending now

៥១% ស្បែកជើងកីឡា Nike ផលិតនៅវៀតណាម

23:25 | 07/01/2022 ឌីណា

យុគសម័យ - នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថា ប្រទេសវៀតណាមបានជំនួសប្រទេសចិនដែលក្លាយទៅជាក្រុមហ៊ុនផលិតស្បែកជើងកីឡា Nike ។

ពិចារណាផ្តល់លេខចុះបញ្ជីថ្នាំ Molnupiravir «ផលិតនៅវៀតណាម» (Made in Viet Nam) ពិចារណាផ្តល់លេខចុះបញ្ជីថ្នាំ Molnupiravir «ផលិតនៅវៀតណាម» (Made in Viet Nam)
សប្តាហ៍ទំនិញ “ផលិតនៅវៀតណាម (Made in VietNam) - ព្រលឹងដ៏វិសេសវិសុទ្ទរបស់វៀតណាម” - ឱកាសសម្រាប់អង្គភាពអាជីវកម្មក្នុងការប្រើប្រាស់ទំនិញវៀតណាម សប្តាហ៍ទំនិញ “ផលិតនៅវៀតណាម (Made in VietNam) - ព្រលឹងដ៏វិសេសវិសុទ្ទរបស់វៀតណាម” - ឱកាសសម្រាប់អង្គភាពអាជីវកម្មក្នុងការប្រើប្រាស់ទំនិញវៀតណាម
៥១% ស្បែកជើងកីឡា Nike ផលិតនៅវៀតណាម

កម្មករនៃក្រុមហ៊ុន Changshin Vietnam (នៅស្រុក Vinh Cuu ខេត្ត Dong Nai) ដំណើរការស្បែកជើង Nike ក្នុងម៉ោងធ្វើការ ។ ( រូបថត៖ A LOC)

គេហទំព័រ Yicai បានបង្ហោះថា "នរណាជាអ្នកផលិតស្បែកជើង Nike: ក្នុងរយៈពេល ១០ ឆ្នាំ នោះវៀតណាមបានជំនួសប្រទេសចិន"៖ ប្រសិនបើអ្នកប្រើប្រាស់ជនជាតិចិនជ្រើសរើសស្បែកជើងកីឡាមួយគូនៅក្នុងហាង Nike មានន័យ​ថា ពួកគេនឹងជ្រើសរើសផលិតផលដែលផលិតនៅប្រទេសវៀតណាម។

មុនឆ្នាំ ២០១២ ប្រទេសចិនគឺជាប្រទេសផលិតធំបំផុតនៃផលិតផលស្បែកជើង Nike ។ ប៉ុន្តែឥឡូវនេះជាងពាក់កណ្តាលនៃចំនួនស្បែកជើងរបស់ Nike គឺផលិតនៅប្រទេសវៀតណាម។ ដូច​គ្នា​នេះ​ដែរ ប្រទេស​ផលិត​របស់ Adidas គឺ​មិន​មែន​ជា​ប្រទេស​ចិន​ទៀត​ទេ។

តើកម្លាំងចលករអ្វីដែលបានរុញម៉ាក់ Nike និង Adidas ពី 'Made in China' ក្លាយទៅ 'Made in Vietnam'? តើ​ចិន​បាន​ខាត​បង់​អ្វី​ខ្លះ​ក្នុង​ការ​ផ្លាស់​ប្តូរ​ផលិតកម្ម​ដ៏​ធំ​នេះ?

អ្នកជំនាញចិនជឿជាក់ថា ការដកខ្លួនចេញជាបណ្តើរៗ នៃខ្សែសង្វាក់ផលិតកម្មស្បែកជើងរបស់ម៉ាក់ Nike និងម៉ាកផលិតផលកីឡាអន្តរជាតិពីប្រទេសចិននឹងជះឥទ្ធិពលអវិជ្ជមានដល់ឧស្សាហកម្មផលិតរបស់ចិន។ នេះក៏មានន័យថា ប្រទេសចិននឹងបាត់បង់ឱកាសការងារជាច្រើន ការបង់ពន្ធយ៉ាងច្រើន និងបរិយាកាសប្រកួតប្រជែងប្រកបដោយស្វាហាប់.../.

ឌីណា

Tuoi tre

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

តំណាងវៀតណាមទទួលរង្វាន់សហគមន៍សម្រាប់ពលរដ្ឋសកល
វៀតណាមផ្សព្វផ្សាយវប្បធម៌នៅទិវាបើកទ្វារចំហ WTO Open Day 2026
ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់សហគ្រាសរវាងវៀតណាមនិងតំបន់ Kyushu
ការជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌បង្កើនការផ្សារភ្ជាប់ប្រជាជនរវាងវៀតណាម - អាល្លឺម៉ង់
អង្គការ GNI គាំទ្រការកែលម្អលក្ខខណ្ឌផ្ទះសម្បែងសម្រាប់កុមារទទួលបានការធានារ៉ាប់រងចំនួន ៥ នាក់នៅខេត្ត Tuyen Quang