Trending now

ពិធីគោរពទង់ជាតិដ៏ពិសិដ្ឋនៅស៊ូដង់ខាងត្បូង

21:46 | 05/01/2022 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី៣ ខែមករា នៅមូលដ្ឋាន Bentiu ស្ថានបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង កងពេទ្យកម្រិត២ លេខ៣ វៀតណាមបានប្រារព្ធពិធីគោរពទង់ជាតិយ៉ាងឱឡារិកនៅដើមឆ្នាំថ្មី ឆ្នាំសកល​២០២២។

UN នឹងសម្របសម្រួលបន្ថែមទៀតជាមួយវៀតណាមក្នុងសកម្មភាពរក្សាសន្តិភាព UN នឹងសម្របសម្រួលបន្ថែមទៀតជាមួយវៀតណាមក្នុងសកម្មភាពរក្សាសន្តិភាព
វៀតណាមបានបញ្ចប់ដោយជោគជ័យនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ វៀតណាមបានបញ្ចប់ដោយជោគជ័យនូវតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១

ក្នុងបរិយាកាសឱឡារិក អធិកអធម និងរំភើបរីករាយនាដើមឆ្នាំថ្មី កម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត២ លេខ៣ បានអញ្ជើញចូលរួមក្នុងពិធីគោរពទង់ជាតិលើកដំបូង ឆ្នាំ២០២២។

អញ្ជើញចូលរួមក្នុងពិធីនេះមានលោកវរសេនីយ៍ទោ Pham Tan Phong អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម មេបញ្ជាការកងកម្លាំងរក្សាសន្តិភាពវៀតណាមប្រចាំនៅស៊ូដង់ខាងត្បូង។

លោកវរសេនីយ៍ទោ Pham Tan Phong អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម មេបញ្ជាការកងកម្លាំងរក្សាសន្តិភាពវៀតណាមប្រចាំនៅស៊ូដង់ខាងត្បូង
លោកវរសេនីយ៍ទោ Pham Tan Phong អនុប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម មេបញ្ជាការកងកម្លាំងរក្សាសន្តិភាពវៀតណាមប្រចាំនៅស៊ូដង់ខាងត្បូង។​ (រូបថត៖ qdnd)

នៅក្នុងពិធីនេះ លោកវរសេនីយ៍ឯក Trinh My Hoa នាយកកងពេទ្យ តាងនាមគណៈកម្មាធិការបក្ស និងគណៈនាយក បានផ្ញើសារជូនពរឆ្នាំថ្មីដល់កម្មាភិបាល បុគ្គលិក និងក្រុមគ្រួសារទាំងអស់ ហើយបានលើកទឹកចិត្តអង្គភាពទាំងមូលឱ្យតាំងចិត្តដើម្បីយកឈ្នះលើបញ្ហាប្រឈមទ្វេរដង ពោលគឺការផ្ទុះឡើងថ្មីបំផុតនៃ Covid-19 នៅ Bentiu ក៏ដូចជានៅប្រទេសស៊ូដង់ខាងត្បូងផង ខណៈពេលដែលកំពុងបំពេញភារកិច្ចជួយគាំទ្រផ្នែកសុខាភិបាលរបស់តំបន់ក្នុងបរិបទដែលចំនួនករណីជំងឺកើនឡើងទ្វេដងដោយសារទឹកជំនន់ ក៏ដូចជាកង្វះបុគ្គលិកពេទ្យផង​។

ថ្លែងមតិក្នុងពិធីនេះ មេបញ្ជាការនៃកងកម្លាំងរក្សាសន្តិភាពវៀតណាមប្រចាំនៅស៊ូដង់ខាងត្បូងបានផ្ញើការសួរសុខទុក្ខ និងអបអរសាទរឆ្នាំថ្មីឆ្នាំ ២០២២ របស់គណៈកម្មាធិការបក្ស និងមេបញ្ជការនាយកដ្ឋានជូនចំពោះបុគ្គលិកមន្ទីរពេទ្យទាំងអស់។ លោកវរសេនីយ៍ទោ Pham Tan Phong បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលឆ្នើមរបស់អង្គភាពក្នុងគ្រប់វិស័យទាំងការងារវិជ្ជាជីវៈ និង​កិច្ចការបរទស ដែលបានរួមចំណែកបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងដួងចិត្តមិត្តអន្តរជាតិ ក៏ដូចជាប្រជាជនមូលដ្ឋានអំពីរូបភាពដ៏ល្អរបស់កងទ័ពប្រជាជនវៀតណាម ហើយទន្ទឹមនឹងនោះក៏បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការរួមចំណែកដល់សន្តិភាពពិភពលោក។

ពិធីគោរពទង់ជាតិដ៏ពិសិដ្ឋនៅស៊ូដង់ខាងត្បូង
ពិធីគោរពទង់ជាតិដ៏ពិសិដ្ឋនៅស៊ូដង់ខាងត្បូង។ (រូបថត៖ NLD)

ក្នុងឱកាសនេះ លោក Pham Tan Phong បានប្រគល់រង្វាន់ដ៏ថ្លៃថ្នូរបស់មេបញ្ជាការស្ថានបេសកកម្មដែលទទួលស្គាល់ការរួមចំណែកដ៏ឆ្នើមរបស់អង្គភាព និងបុគ្គលនៃកងពេទ្យកម្រិត២ លេខ៣ ក្នុងឆ្នាំ២០២១។

គួររំលឹក​ថា​​ក្នុងឱកាសចូលឆ្នាំថ្មី កងពេទ្យកម្រិត ២ លេខ៣ បានបំផុសចលនាដាំដើមឈើឆ្នាំ២០២២ ក្នុងទូទាំងអង្គភាព។

លោកវរសេនីយ៍ទោ Trinh My Hoa (អង្គុយកណ្តាល) រួមជាមួយយោធិននារីនៃកងពេទ្យ ដាំដើមឈើនៅក្នុង​កងពេទ្យ
លោកវរសេនីយ៍ទោ Trinh My Hoa (អង្គុយកណ្តាល) រួមជាមួយយោធិននារីនៃកងពេទ្យ ដាំដើមឈើនៅក្នុង​កងពេទ្យ។ (រូបថត៖ NLD)

ថ្លែងមតិក្នុងពិធីបំផុសចលនាដាំដើមឈើ លោកវរសេនីយ៍ទោ Pham Tan Phong បានអះអាងថា៖ “នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ដែលរួមចំណែកក្នុងការកសាង និងលើកកំពស់បរិយាកាសរស់នៅរបស់កងពេទ្យ ក៏ដូចជាផ្សព្វផ្សាយគំនិតរបស់ហូជីមិញ និងវប្បធម៌ដាំដើមឈររបស់ប្រជាជនវៀតណាមទៅកាន់មិត្តអន្តរជាតិ”៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម