Trending now

កិច្ចព្រមព្រៀង EVFTA បង្កើតទស្សនវិស័យថ្មីសម្រាប់វិស័យសេដ្ឋកិច្ចអឺរ៉ុប

13:16 | 08/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប - វៀតណាម (EVFTA) ចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហា មិនត្រឹម តែជួយបើកឱកាសក្នុងការជំរុញសេដ្ឋកិច្ចវៀតណាម ប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវទស្សនវិស័យថ្មីសម្រាប់វិស័យសេដ្ឋកិច្ចអឺរ៉ុបនៅចំពេលមានអស្ថិរភាពខាងហិរញ្ញវត្ថុសកលលោកទៀតផង។

កិច្ចព្រមព្រៀង EVFTA បង្កើតទស្សនវិស័យថ្មីសម្រាប់វិស័យសេដ្ឋកិច្ចអឺរ៉ុប

ទីភ្នាក់ងារសារព័ត៌មាន DPA របស់អាឡឺម៉ង់កាលពីថ្ងៃទី ៦ ខែសីហាបានដកស្រង់សម្តីរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងឯសន្និសីទស្តីពីការអនុវត្តផែនការប្រតិបត្តិការកិច្ចព្រមព្រៀង EVFTA ដោយបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងបើកឱកាសដើម្បីជំរុញកំណើនសេដ្ឋកិច្ចវៀតណាម។ DPA ក៏បានដកស្រង់សម្តីរបស់លោក Jean-Jacques Bouflet អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅវៀតណាមដោយអះអាងថាយោងតាមការស្ទង់មតិមួយ បានឲ្យដឹងថាមានថ្នាក់ដឹកនាំអង្គភាពអាជីវកម្មអឺរ៉ុបប្រមាណ ៧៤% ជឿជាក់ថាកិច្ចព្រមព្រៀង EVFTA នឹងមានផលប៉ះពាល់យ៉ាងវិជ្ជមានដល់អង្គភាពអាជីវកម្មរបស់ពួកគេ ហើយលោក Bouflet ក៏បានបន្ថែមទៀតថាកិច្ចព្រមព្រៀង EVFTA នឹងជួយជំរុញពាណិជ្ជកម្មនិងវិនិយោគ ព្រមទាំងបង្កើតឱកាស ក្នុងរយៈពេលវែងនិងកំណត់ «រូបរាង» នៃទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងវៀតណាមក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះផងដែរ។

ទស្សនាវដ្តីឧស្សាហកម្មអូទ្រីស (Industriemagazin.at) បានដកស្រង់សម្តីលោក Christoph Neumayer អគ្គលេខាធិការនៃសមាគមឧស្សាហកម្មអូទ្រីសបានបញ្ជាក់ថាកិច្ចព្រមព្រៀង EVFTA គឺជាមូលដ្ឋានគ្រឹះសម្រាប់ការឈានចូលទៅកាន់ទីផ្សារនាពេលអនាគតនៃអង្គភាពអាជីវកម្មអឺរ៉ុប។ យោងតាមលោក Neumayer បានឲ្យដឹងថាកិច្ចព្រមព្រៀងនេះនឹងបើកទីផ្សារ និងដករបាំងពាណិជ្ជកម្ម ហើយមានសារៈសំខាន់សម្រាប់កំណើនប្រកបដោយចីរភាពនិងការងារនៅអឺរ៉ុប។ ទន្ទឹមនឹងនេះបើយោងតាមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចអូទ្រីសលោកស្រី Margarete Schramb theck បានឱ្យដឹងថាកិច្ចព្រមព្រៀង EVFTA គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់សេដ្ឋកិច្ចដើម្បីតម្រង់ទិសដៅនាំចេញរបស់អូទ្រីសនិងបើកទ្វារសម្រាប់អង្គភាពអាជីវកម្មអឺរ៉ុបឈាមចូលទីផ្សារដែលកំពុងរីកចម្រើនយ៉ាងខ្លាំងដូចជាប្រទេសវៀតណាម។

គេហទំព័រព័ត៌មានហិរញ្ញវត្ថុអាឡឺម៉ង់ onvista.de បាននិយាយថាជាមួយកិច្ចព្រមព្រៀង EVFTA អង្គភាពអាជីវកម្មអឺរ៉ុបអាចចូលទីផ្សារវៀតណាមបានកាន់តែងាយស្រួល។ កាសែតអាឡឺម៉ង់ Neues Deutschland បានរាយការណ៍ថាការគ្រប់គ្រងកំពង់ផែហាំប៊ឺកក្នុងប្រទេសអាល្លឺម៉ង់មានការរំភើបចិត្តយ៉ាងខ្លាំងនៅពេលដែល EVFTA ចូលជាធរមានដោយអះអាងថាពាណិជ្ជកម្មទ្វេភាគីនឹងបន្តទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ។ នាឆ្នាំ ២០១៩ កុងតឺន័រស្តង់ដារ (TEU) ប្រមាណ ១០៦,០០០ គ្រឿង ត្រូវបានដឹកជញ្ជូនរវាងកំពង់ផែហាំប៊ឺកនិងកំពង់ផែវៀតណាមដែលជាចំនួនកំណត់ត្រារហូតមកដល់ពេលនេះ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤