Trending now

ខេត្តរតនគិរី ទីកំណប់រ៉ែមានតម្លៃ និងទឹកដីអំណោយផលសម្រាប់ដាំកាហ្វេ តែ និងកៅស៊ូ

15:47 | 04/01/2022 ហេង វុធ្ធី

ខេត្តរតនគិរី ជាខេត្តមួយដែលស្ថិតនៅចុងបំផុតនៃភូមិភាគឦសានប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេសឡាវ និងវៀតណាម។ ខេត្តភូមិភាគឦសាននេះ មានកំណប់រ៉ែជាច្រើនកន្លែង ដែលគេអាចជីកយកធ្យូង មាស និងត្បូង មកកែច្នៃតាមរបៀបសិប្បកម្ម។ រតនគិរី ក៏ជាទឹកដីសម្បូរជីជាតិ ដែលអំណោយផលសម្រាប់ការដាំដុះកាហ្វេ និងកៅស៊ូផងដែរ។

សារ៉េ សារ៉ង់ទៅ! តែ ២០ នាទី ពីក្រុងបាត់ដំបង ហូតម្នាក់ ១ ម៉ឺនរៀល ថតរូបលេងម៉ាសេរី សារ៉េ សារ៉ង់ទៅ! តែ ២០ នាទី ពីក្រុងបាត់ដំបង ហូតម្នាក់ ១ ម៉ឺនរៀល ថតរូបលេងម៉ាសេរី
កងទ័ពការពារព្រំដែនខេត្ដ Kon Tum ជួយឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារៈបរិក្ខារពេទ្យជូននគរបាល​ខេត្តរតនគិរី កងទ័ពការពារព្រំដែនខេត្ដ Kon Tum ជួយឧបត្ថម្ភនូវស្បៀងអាហារ និងសម្ភារៈបរិក្ខារពេទ្យជូននគរបាល​ខេត្តរតនគិរី
ខេត្តរតនគិរី ទីកំណប់រ៉ែមានតម្លៃ និងទឹកដីអំណោយផលសម្រាប់ដាំកាហ្វេ តែ និងកៅស៊ូ
ខេត្តរតនគិរី ទីកំណប់រ៉ែមានតម្លៃ និងទឹកដីអំណោយផលសម្រាប់ដាំកាហ្វេ តែ និងកៅស៊ូ

រតនគិរី ជាខេត្តមួយដែលមានផ្ទៃដី ១០ ៧៨២គីឡូម៉ែត្រការ៉េ និងមានក្រុងបានលុង ជាទីរួមខេត្ត។ ទីរួមខេត្តតូចមួយនេះ ស្ថិតនៅលើផ្លូវខ្ពង់រាប ដែលមានចម្ងាយប្រមាណ ៦០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ទីនោះ ក៏មានផ្សារមួយហៅថា ផ្សារបានលុង។ ផ្សារនេះគេដាក់លក់ទំនិញជាច្រើនប្រភេទ ដែលខ្លះកើតចេញពីថ្វីដៃដ៏ប៉ិនប្រសប់ របស់បងប្អូនជនជាតិដើមភាគតិច។

បើតាមសៀវភៅខ្ញុំចង់ដឹងរបស់អង្គការស៊ីប៉ា ដែលមានចំណងជើង«ដំណើរឡើងតាមទន្លេមេគង្គលើ» ទឹកដីខេត្តរតនគិរី មានកំណប់រ៉ែមានតម្លៃជាច្រើនកន្លែងដូចជា ត្បូងនៅបរកែវ មាសនៅព្រៃមាស និងជំរំបីស្រុក។ គេធ្វើអាជីវកម្មនេះ ជាលក្ខណៈគ្រួសារតាំងពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៨។ បច្ចុប្បន្ន ក្រុមហ៊ុនធំៗ កំពុងរុករករ៉ែមានតម្លៃច្រើនកន្លែង ក្នុងខេត្តនេះ។

ក្រៅពីរ៉ែ ខេត្តនេះក៏អំណោយផលផ្នែកកសិកម្មដែរ។ ចម្ការកៅស៊ូនៅឡាបានសៀក ស្ថិតនៅក្បែរក្រុងបានលុង។ នៅមុនឆ្នាំ១៩៧០ ចម្ការកៅស៊ូនេះជារបស់រដ្ឋ ហើយកើតក្រោយចម្ការកៅស៊ូ នៅខេត្តកំពង់ចាម និងក្រចេះ។ តែសព្វថ្ងៃ ចម្ការនេះ ត្រូវបានជួលឱ្យក្រុមហ៊ុនឯកជន។ គេយកជ័រកៅស៊ូ ដែលប្រមូលបាន លក់ឱ្យប្រទេសវៀតណាម។ ដោយសារដីមានជីជាតិល្អ ចម្ការកៅស៊ូដែលដាំថ្មី កាហ្វេ តែ ស្វាយ ដំឡូង និងស្វាយចន្ទី លេចឡើងជាបន្តបន្ទាប់ ជាពិសេសនៅសងខាងផ្លូវទៅស្រុកបរកែវ។

ខេត្តរតនគិរី មានទំនប់វារីអគ្គិសនីតូចមួយ នៅអូរជុំ២ ដែលចម្ងាយ១០គីឡូម៉ែត្រ ពីក្រុងបានលុង។ រោចក្រអគ្គិសនីនេះ សាងសង់ឡើងនៅឆ្នាំ១៩៨៥ មានអានុភាព ១ ០០០ ​គីឡូវ៉ាត់ ដែលអាចបំពេញសេចក្តីត្រូវការរបស់ក្រុងបាន។ តែប៉ុន្មានឆ្នាំក្រោយនេះ អាងទំនប់មានទឹកតិចជាងធម្មតា មិនអាចឱ្យមាស៊ីន ដើរបានពេញ២៤ម៉ោងឡើយ។

យ៉ាងណាមិញ ក្នុងដំណាក់កាលអភិវឌ្ឍខេត្តនេះ ដើមឈើជាច្រើន ត្រូវបានកាប់ ហើយធ្វើឱ្យជនជាតិដើមភាគតិចខ្លះ បាត់បង់ដីធ្វើចម្ការរបស់ពួកគេ។ ការណ៍នេះ បណ្តាលមកពីកាលនោះ ជនជាតិដើមភាគតិច ដែលពុំធ្លាប់តាំងទីលំនៅជាប់លាប់មួយកន្លែង ពុំមែនជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើដីដែលគេធ្វើចម្ការវិលជុំនោះទេ។ ករណីនេះ ក៏កើតមានលើអ្នកស្រុកដើមឯទៀត ក្នុងពិភពលោកដែរ ដូចជាជនជាតិដើម នៅប្រទេសកាណាដា។ ដើម្បីអភិវឌ្ឍតំបន់ ជួនកាលរដ្ឋាភិបាលបានយកដីព្រៃជាដីសម្បទាន ជួលឱ្យក្រុមហ៊ុនឯកជន ក្នុងស្រុក ឬក្រៅស្រុក។ ដូច្នេះ ជនជាតិដើមភាគតិច ដែលរស់នៅក្នុងតំបន់នោះ ក៏បាត់បង់ដី និងព្រៃ សម្រាប់ទ្រទ្រង់ការរស់នៅរបស់ពួកគេ។ ពួកគេត្រូវតាំងភូមិឋាន នៅនឹងមួយកន្លែង ហើយធ្វើស្រែចម្ការ តាមរបៀបអ្នកស្រុកតំបន់ទំនាបកណ្តាល។

ការកាប់បំផ្លាញព្រៃឈើ ក៏ជាបញ្ហាចម្បងមួយទៀត។ ការធ្វើចម្ការវិលជុំ ពិតជាបំផ្លាញព្រៃមែន តែក៏ទុកដីឱ្យទំនេរប្រមាណជាង២០ឆ្នាំ ដើម្បីឱ្យរុក្ខជាតិដុះលូតលាស់ឡើងវិញដែរ។ ការគំរាមកំហែងធំបំផុត បណ្តាលមកពីការកាប់ព្រៃឈើក្នុងទ្រង់ទ្រាយធំ។ ខេត្តនេះ ក៏មានបញ្ហាលំបាកខាងផ្លូវគមនាគមន៍ និងរងគ្រោះដោយសារទឹកជំនន់ញឹកញាប់ដែរ។

ទន្ទឹមគ្នានេះ ខេត្តរតនគិរី និងរងគ្រោះដោយទឹក ក៏មានចំណុចខ្លាំងច្រើនខ្លាំងដែរ។ ព្រៃឈើ សត្វព្រៃ ឧទ្យានជាតិវីរៈជ័យ ដែលមានផ្ទៃដី ៣៣២ ៥០០ហិកតា ភូមិជនជាតិដើម ទឹកជ្រោះ ដូចជាទឹកធ្លាក់កាចាញ, ទឹកធ្លាក់ចាអ៊ុង ទឹកធ្លាក់៧ជាន់(ឡៃអូរស៊ិនលែរ៍) និងរមណីយដ្ឋានបឹងយក្សឡោមជាដើម កំពុងធ្វើឱ្យខេត្តនេះ ក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ៕

ហេង វុធ្ធី

Thmeythmey/cambodianess

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលសម្រាប់ប្រជាជនតំបន់ព្រំដែនវៀតណាម-កម្ពុជា
ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក