Trending now

ខេត្តទាំង១០ ដែលសម្បូរប្រាសាទបុរាណជាងគេ

15:51 | 04/01/2022

នៅកម្ពុជា មានប្រាសាទបុរាណស្ទើរគ្រប់ខេត្តទាំងអស់ លើកលែងតែរាជធានីភ្នំពេញ មណ្ឌលគិរី និងកែប ដែលមិនមានប្រាសាទបុរាណ។ យោងតាមបញ្ជីស្ថានីយបុរាណនៅប្រទេសកម្ពុជា ឆ្នាំ២០១០ ខេត្តសៀមរាបជាខេត្ត ដែលសម្បូរសំណង់ប្រាសាទបុរាណជាងគេ ។

ប្រាសាទភ្នំដា ទាក់ទាញទេសចរណ៍ទាំងប្រវត្តិសាស្ត្រ និងធម្មជាតិ ប្រាសាទភ្នំដា ទាក់ទាញទេសចរណ៍ទាំងប្រវត្តិសាស្ត្រ និងធម្មជាតិ
កម្ពុជាត្រៀមពង្រឹងប៉មរបស់បាកានក្នុងបរិវេណប្រសាទអង្គវត្ត កម្ពុជាត្រៀមពង្រឹងប៉មរបស់បាកានក្នុងបរិវេណប្រសាទអង្គវត្ត

ខេត្តសៀមរាបជាប់លំដាប់ទី១ ដែលប្រាសាទបុរាណនៅសល់រូបរាងចំនួន ២២០ និងប្រាសាទបាក់បែកសល់គ្រឹះចំនួន ១៤៨។ នៅខេត្តសៀមរាប ប្រាសាទបុរាណដែលទាក់ទាញទេសចរណ៍ជាងគេ គឺជាប្រាសាទស្ថិតក្នុងរមណីយដ្ឋានអង្គរដូចជា ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទភ្នំបាខែង និងប្រាសាទបាពួន រួមនឹងប្រសាទជាច្រើនផ្សេងទៀត។

ខេត្តទាំង១០ ដែលសម្បូរប្រាសាទបុរាណជាងគេ

ចំពោះខេត្តដែលមានប្រាសាទច្រើនលំដាប់ទី២ គឺខេត្តព្រះវិហារ។ ខេត្តនេះមានប្រាសាទដែលនៅមានរូបរាងចំនួន ១៧៨ និង ប្រាសាទបាក់បែកសល់គ្រឹះចំនួន ៣៧។ ក្រៅពីប្រាសាទព្រះវិហារ ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨ ក្នុងខេត្តព្រះវិហារក៏មានប្រាសាទដទៃទៀតដែលទាក់ទាញទេសចរណ៍ដូចជា ប្រាសាទកោះកេរ ប្រាសាទបាកាន ឬប្រាសាទព្រះខ័ន កំពង់ស្វាយ ប្រាសាទព្រះដំរី ប្រាសាទមេបុណ្យ ប្រាសាទជាន់ស្រាំ និងប្រាសាទផ្សេងៗទៀត។

ខេត្តទាំង១០ ដែលសម្បូរប្រាសាទបុរាណជាងគេ

ខេត្តជាប់ចំណាប់ថ្នាក់លេខ៣ ដែលមានប្រាសាទច្រើនដែរនោះ គឺខេត្តបន្ទាយមានជ័យ។ ខេត្តនេះមាន ប្រាសាទដែលនៅរូបរាងចំនួន ៤១ និងប្រាសាទបាក់បែកសល់គ្រឹះចំនួន ៦១។ នៅខេត្តបន្ទាយមានជ័យ ប្រាសាទដែលទាក់ទាញទេសចរជាងគេមានដូចជា ប្រាសាទបន្ទាយឆ្មារ ប្រាសាទបន្ទាយទ័ព ប្រាសាទ តាព្រហ្ម ប្រាសាទសំណាងតាសុខ ប្រាសាទយាយជូ និងប្រាសាទជាច្រើនផ្សេងទៀត។

ខេត្តទាំង១០ ដែលសម្បូរប្រាសាទបុរាណជាងគេ

បន្ទាប់ពីខេត្តបន្ទាយមានជ័យ គឺខេត្តកំពង់ធំ ឈរនៅលំដាប់ទី៤ ដោយមានប្រាសាទមានរូបរាងចំនួន៤៦ និងប្រាសាទបាក់បែកសល់គ្រឹះចំនួន ៥១។ និយាយដល់ប្រាសាទបុរាណ នៅខេត្តកំពង់ធំ យើងនឹងនឹកឃើញ រមណីយដ្ឋានសំបូរព្រៃគុក ដែលសម្បូរដោយប្រាសាទបុរាណ ដោយខ្លះសល់រូបរាង ឯខ្លះក៏នៅសល់សំណល់គ្រឹះ និងខ្លះទៀតបាត់បង់រូបរាងទាំងស្រុង រួមនឹងព្រៃឈើធំៗ។ ប្រាសាទទាំងនោះ ត្រូវបានគេបានបែងចែកជាបីក្រុមធំៗ រួមមានក្រុមប្រាសាទសំបូរ ក្រុមប្រាសាទតោ និងក្រុមប្រាសាទយាយព័ន្ធ។

ខេត្តទាំង១០ ដែលសម្បូរប្រាសាទបុរាណជាងគេ

ខេត្តឧត្ដរមានជ័យ ជាប់លំដាប់ទី៥ ដោយមានប្រាសាទបុរាណ មានរូបរាងចំនួន ២៩ និងប្រាសាទបាក់បែកសល់គ្រឹះចំនួន ១៨។ ក្នុងខេត្តឧត្ដរមានជ័យ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ជាប្រាសាទពីរដែលទាក់ទាញទេសចរណ៍ និងស្ថិតនៅជួរភ្នំដករែក។ ចំណែកប្រាសាទតាក្របី ជាប្រាសាទជាប់នឹងព្រំដែនកម្ពុជា និងថៃ។

ខេត្តទាំង១០ ដែលសម្បូរប្រាសាទបុរាណជាងគេ

ដោយឡែក ខេត្តកំពង់ចាម ឈរនៅលំដាប់លេខ៦ មានប្រាសាទមានរូបរាងចំនួន ២៦ និងប្រាសាទបាក់បែកសល់គ្រឹះចំនួន ១៤។ ប្រាសាទនគរបា ជារមណីយដ្ឋានទេសចរណ៍វប្បធម៌មួយ នៅខេត្តកំពង់ចាម ដែលទាក់ទាញទេសចរណ៍ជាងគេ ដោយសារបន្សល់នូវរូបរាងគួរសម។ ប្រាសាទនេះ ត្រូវបានដូនតាខ្មែរ កសាងពីថ្មបាយក្រៀម និងថ្មភក់ នាសតវត្សរ៍ទី១២ រាជ្យព្រះបាទជ័យវរ្ម័នទី៧។

ខេត្តទាំង១០ ដែលសម្បូរប្រាសាទបុរាណជាងគេ

ឯខេត្តតាកែវ ឈរនៅលំដាប់លេខ៧ ដែលមានប្រាសាទសល់រូបរាងចំនួន ១៦ និងប្រាសាទបាក់បែកសល់គ្រឹះចំនួន ៦។ ក្រៅពីទេសចរណ៍ធម្មជាតិ ប្រាសាទបុរាណ ក៏ទាក់ទាញទេសចរផងដែរ។ ក្នុងចំណោមប្រាសាទទាំងអស់ មានប្រាសាទចំនួន៤ ដែលត្រូវបានសាងសង់នៅលើភ្នំ ដូចជាប្រាសាទភ្នំជីសូរ ប្រាសាទបាយ៉ង់ ប្រាសាទភ្នំដា និងប្រាសាទភ្នំតាម៉ៅ។

ខេត្តទាំង១០ ដែលសម្បូរប្រាសាទបុរាណជាងគេ

ចំណែកខេត្តបាត់ដំបង ជាប់លំដាប់លេខ៨ ដោយមានប្រាសាទមានរូបរាងចំនួន៥ និងប្រាសាទបាក់បែកសល់គ្រឹះចំនួន ១៦។ ប្រាសាទទាំង៥ ដែលនៅមានរូបរាងដូចជា ប្រាសាទបាណន់ ប្រាសាទស្នឹងខាងលិច ប្រាសាទស្នឹងខាងកើត ប្រាសាទឯកភ្នំ និងប្រាសាទបាសែត។

ខេត្តទាំង១០ ដែលសម្បូរប្រាសាទបុរាណជាងគេ

ខេតកំពង់ឆ្នាំងវិញ ស្ថិតនៅលំដាប់ទី៩ ដែលមានប្រាសាទបុរាណ មានរូបរាងចំនួន៧ និងប្រាសាទបាក់បែកសល់គ្រឹះចំនួន ២។ ប្រាសាទដែលនៅរូបរាងទាំងនោះ រួមមាន ប្រាសាទកំពង់ព្រះ ប្រាសាទពណ្ណរាយ ប្រាសាទប្រុស ឬប្រាសាទសក្ល ប្រាសាទស្រី ប្រាសាទថ្នមប្ដី ប្រាសាទព្រះធាតុ និងប្រាសាទតូច។

ខេត្តទាំង១០ ដែលសម្បូរប្រាសាទបុរាណជាងគេ

ខេត្តកំពតឈរនៅលំដាប់ទី១០ ដោយមានប្រាសាទបុរាណមានរូបរាងចំនួន៤ និងប្រាសាទបាក់បែកសល់គ្រឹះចំនួន ១។ ប្រាសាទដែលនៅមានរូបរាងទាំង៤នោះ រួមមានប្រាសាទភ្នំប្រាសាត ខណៈប្រាសាទបីត្រូវបានសាងសង់ក្នុងរូងភ្នំ មានដូចជា ប្រាសាទភ្នំខ្យង ប្រាសាទគុហាព្រះ ឬប្រាសាទភ្នំទទុង និងប្រាសាទភ្នំឈ្ងោក។

ខេត្តទាំង១០ ដែលសម្បូរប្រាសាទបុរាណជាងគេ
ខេត្តទាំង១០ ដែលសម្បូរប្រាសាទបុរាណជាងគេ

គួរបញ្ជាក់ផងដែរថា បញ្ជីរាយនាមប្រាសាទខាងលើ ត្រូវបានចងក្រងឡើងរយៈពេលប្រមាណ ១០ឆ្នាំមកហើយ ដូច្នេះប្រាសាទទាំងនោះ ខ្លះអាចនឹងទ្រុឌទ្រោមជាងមុន និងបាក់បែកជាបន្តបន្ទាប់ ដោយសារតែភាពចំណាស់ និង អាកាសធាតុ៕

Thmey Thmey

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
ការណែនាំអំពីទីផ្សារកម្ពុជា
ទទួលបានបទពិសោធន៍ងូតទឹកព្រៃនៅទឹកធ្លាក់ Ban Ba
Botz László - មន្ត្រីហុងគ្រី និងបេសកកម្មអន្តរជាតិនៅវៀតណាម