Trending now

ប្រាសាទភ្នំដា ទាក់ទាញទេសចរណ៍ទាំងប្រវត្តិសាស្ត្រ និងធម្មជាតិ

14:26 | 23/09/2021 ហេង វុធ្ធី

រមណីយដ្ឋានទេសចរណ៍ប្រាសាទភ្នំដា ជាទីទេសចរណ៍ដែលមានភាពទាក់ទាញ ទាំងផ្នែកប្រវត្តិសាស្ត្រ និងធម្មជាតិ។ ទេសចរអាចសម្រាកមើលទេសភាពជុំវិញភ្នំ និងសិក្សារស្រាវជ្រាវពីប្រាសាទដ៏ចំណាស់មួយនេះ។ ប្រាសាទភ្នំដា មានទីតាំងស្ថិតនៅ ក្នុងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ។

បឹងដ៏ចម្លែកមួយដែលបាត់ខ្លួននៅរដូវប្រាំងនៅខេត្ត Cao Bang បឹងដ៏ចម្លែកមួយដែលបាត់ខ្លួននៅរដូវប្រាំងនៅខេត្ត Cao Bang
អញ្ជើញទស្សនា មណ្ឌលអភិរក្សធម្មជាតិ Dong Son - Ky Thuong នៅទីក្រុង Ha Long អញ្ជើញទស្សនា មណ្ឌលអភិរក្សធម្មជាតិ Dong Son - Ky Thuong នៅទីក្រុង Ha Long
ប្រាសាទភ្នំដា ទាក់ទាញទេសចរណ៍ទាំងប្រវត្តិសាស្ត្រ និងធម្មជាតិ
ប្រាសាទភ្នំដា ទាក់ទាញទេសចរណ៍ទាំងប្រវត្តិសាស្ត្រ និងធម្មជាតិ

ប្រាសាទភ្នំដា ជារមណីយដ្ឋានទេសចរណ៍​ប្រវត្តិសាស្រ្ដ​មួយ ដែលមានទីតាំងស្ថិតនៅស្រុកអង្គរបុរី ខាងកើតទីរួមខេត្តតាកែវ។ ដើម្បីទៅទស្សនា​ប្រាសាទភ្នំដា ភ្ញៀវទេសចរ​ អាចធ្វើដំណើរតាមរថយន្តក្នុងចម្ងាយផ្លូវប្រមាណ ៦៦គីឡូម៉ែត្រ ឬតាមអូប័រពីទីរួមខេត្ត ក្នុងចម្ងាយប្រមាណ ២៥គីឡូម៉ែត្រប៉ុណ្ណោះ។

ស្ថិតលើកំពូលភ្នំដាច់តែឯង ប្រាសាទភ្នំដាស្ថាបនាឡើងលើប្លង់រាងការ៉េ ទំហំ ១២ម៉ែត្រx១២ម៉ែត្រ មានកម្ពស់ ១៨ម៉ែត្រ និងមានទ្វារ ៤ ដែលមានទ្វារបញ្ឆោត ៣ និងទ្វារពិត ១ បែរទៅទិសខាងជើង សំដៅទៅរកអតីតរាជធានីអង្គរបុរី នៃសម័យនគរភ្នំ។ ប្រាសាទដ៏ចំណាស់នេះ សាងសង់ជាលើកដំបូងនៅក្នុងសម័យនគរភ្នំ និងស្ថាបនាឡើងជាលើកទី២ លើប្រាង្គប្រាសាទចាស់ នាសម័យអង្គរ ក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១។

ប្រាសាទភ្នំដា ទាក់ទាញទេសចរណ៍ទាំងប្រវត្តិសាស្ត្រ និងធម្មជាតិ
ប្រាសាទភ្នំដា ទាក់ទាញទេសចរណ៍ទាំងប្រវត្តិសាស្ត្រ និងធម្មជាតិ

គួរបញ្ជាក់ទៀតថា​ ប្រាសាទភ្នំដា កសាងឡើងលើភ្នំដា មានកម្ពស់៤០ម៉ែត្រ។ ប្រាសាទនេះ កសាងអំពីឥដ្ឋ ថ្មបាយក្រៀម និងថ្មភក់ ជារាងការ៉េ ជ្រុងនីមួយៗមាន១២ម៉ែត្រ និងមានកម្ពស់១៨ម៉ែត្រ។ ប្រាសាទនេះពុំមានជណ្តើរទេ មានទ្វារ៣ជាទ្វារបញ្ឆោត និងទ្វារ១ ជាទ្វាពិតនៅជញ្ជាំងខាងជើង។

ជញ្ជាំងប្រាសាទមួយនេះ ក្រាស់ខុសប្លែកពីប្រាសាទនានា។ ប្រាសាទភ្នំដា ពុំមានរបង (កំពែង) ព័ទ្ធជុំវិញនោះទេ។ ប្រាសាទដ៏ចំណាស់មួយនេះ កសាងឡើងក្នុងសតវត្សទី៦ ក្នុងរជ្ជកាលព្រះបាទរុទ្រវរ្ម័ន ជាក្សត្រចុងក្រោយក្នុងសម័យអាណាចក្រភ្នំ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ នេះបើតាមគេហទំព័ររដ្ឋបាលខេត្តតាកែវ។

ប្រាសាទភ្នំដា ទាក់ទាញទេសចរណ៍ទាំងប្រវត្តិសាស្ត្រ និងធម្មជាតិ
ប្រាសាទភ្នំដា ទាក់ទាញទេសចរណ៍ទាំងប្រវត្តិសាស្ត្រ និងធម្មជាតិ

តាមប្រភពដដែលបានឲ្យដឹងថា ប្រាសាទមួយនេះ មិនត្រឹមតែមានប្រវត្តិសាស្ត្រគួរឲ្យទាក់ទាញ ថែមទាំងមានអំណោយផលពីធម្មជាតិ ដែលទេសចរអាចគយគន់ផ្ទៃទឹក យ៉ាងធំល្វឹងល្វើយនៅជុំវិញភ្នំ នៅរដូវវស្សា។ ចំណែកក្នុងរដូវប្រាំង ផ្ទៃទឹកទាំងនោះប្រែក្លាយជាវាលស្រែខៀវស្រងាត់ មើលដាច់កន្ទុយភ្នែក។

ទេសចរ ដែលទៅកម្សាន្តនៅប្រាសាទភ្នំដា អាចគយគន់សម្រស់ធម្មជាតិ សិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រ និងជាពិសេសអាចភ្លក់រសជាតិអាហារតំបន់ដ៏ឈ្ងុយឆ្ងាញ់ នៅទីនោះផងដែរ។

ដើម្បីទៅដល់ប្រាសាទភ្នំដា ទេសចរអាចធ្វើដំណើរ ដោយកង់ ម៉ូតូ រថយន្តតាមផ្លូវគោក ដោយឡែកបើតាមផ្លូវទឹកទេសចរ អាចធ្វើដំណើរដោយទូក និងអូប័រ។ ប្រាសាទភ្នំដា មានចម្ងាយផ្លូវ២៥គីឡូម៉ែត្រ តាមផ្លូវទឹក និង៦៥គីឡូម៉ែត្រតាមផ្លូវគោកពីទីរួមខេត្តតាកែវ៕

ហេង វុធ្ធី

thmeythmey

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤