Trending now

វៀតណាម និងកូឡុំប៊ីចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19

11:48 | 19/12/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ១៥ ខែធ្នូ ស្ថានទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡានិងកូឡុំប៊ី បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទ “ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid -19 និងវិធានការស្តារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសវៀតណាម និងកូឡុំប៊ី”។

ប្រធានតំណាង WHO៖ វៀតណាមកំពុងដើរនៅលើទិសដៅត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាត Covid -19 ប្រធានតំណាង WHO៖ វៀតណាមកំពុងដើរនៅលើទិសដៅត្រឹមត្រូវក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាត Covid -19
កងទ័ពការពារព្រំដែនខេត្ត Dong Thap ៖ទប់ស្កាត់ការរត់ពន្ធនិងបង្ការជំងឺ Covid- 19 យ៉ាងសកម្ម កងទ័ពការពារព្រំដែនខេត្ត Dong Thap ៖ទប់ស្កាត់ការរត់ពន្ធនិងបង្ការជំងឺ Covid- 19 យ៉ាងសកម្ម
វៀតណាម និងកូឡុំប៊ីចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងជំងឺរាតត្បាត Covid-19
តំណាងអញ្ជើញចូលរួមក្នុង​សិក្ខាសាលា។ (រូបថត៖VNA)

ក្នុងបរិបទនៃការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 វៀតណាមត្រៀម​ខ្លួន​ជា​សេ្រច ដើម្បីចែក រំលែក និងផ្លាស់ប្តូរជាមួយប្រទេសកូឡុំប៊ីនូវបទពិសោធន៍របស់ខ្លួនក្នុងការឆ្លើយតប និងការគ្រប់គ្រងជំងឺ ព្រមទាំងវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយការរាតត្បាត។

យោងតាមលោក Van Cong Thang ភារធាវីបណ្តោះអាសន្នបាន​ឲ្យ​ដឹងថា ជំងឺរាតត្បាតនៅវៀតណាមត្រូវបានគ្រប់គ្រងដោយមូលដ្ឋាន នៅទូទាំងប្រទេស ប៉ុន្តែវៀតណាមនៅតែបន្តអនុវត្តវិធានការ 5K ពន្លឿនការចាក់វ៉ាក់សាំង លើកកម្ពស់ការយល់ដឹងរបស់ប្រជាជន និងវិធានការចាំបាច់ផ្សេងទៀត។

វៀតណាមបានដាក់ចេញនូវដំណោះស្រាយក្នុងរយៈពេលខ្លីដែលទាក់ទងនឹងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ធានាសន្តិសុខសង្គម គាំទ្រដល់អាជីវកម្ម និងសង្កត់ធ្ងន់ទៅលើគោលដៅគ្រប់គ្រងអតិផរណា និងមានស្ថិរភាពសេដ្ឋកិច្ចម៉ាក្រូរបស់វៀតណាមក្នុងរយៈពេលវែង។

អនុប្រធានសភាពាណិជ្ជកម្មកូឡុំប៊ី - វៀតណាម (CCV) លោកស្រី Nohora Pardo បាននិយាយថា ប្រទេសកូឡុំប៊ីបានកសាងបណ្តាញចាក់វ៉ាក់សាំងបង្ការជំងឺនេះយ៉ាងទូលំទូលាយ ដើម្បីដាក់ពង្រាយកម្មវិធីចាក់វ៉ាក់សាំងទូទាំងប្រទេស និងរៀបចំគំរូនៃស្ថានីយ៍ចាក់វ៉ាក់សាំងរនៅលើផ្លូវស្រល់។

លោកស្រី Nohora Pardo បានសង្កត់ធ្ងន់ថា បន្ទាប់ពីឈានដល់ការចាក់វ៉ាក់សាំងជាង 50% នៃចំនួនប្រជាជន កូឡុំប៊ីបានអនុវត្តវិធានការ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើងវិញ រួមមានវិធានការគាំទ្រដល់អាជីវកម្ម និងប្រជាជន តាមរយៈមូលនិធិកាត់បន្ថយគ្រាអាសន្ន ជាមួយនឹងកញ្ចប់ឥណទានអនុគ្រោះ កម្មវិធីគាំទ្រការស្វែងរកការងារ។

អនុប្រធាន នាយិកាប្រតិបត្តិក្រុមហ៊ុន Sao Thai Duong លោកស្រី Nguyen Thi Huong Lien បានណែនាំថ្នាំ Kovir ដើម្បីគាំទ្រការព្យាបាលជំងឺ Covid -19 ។

តំណាងក្រុមហ៊ុន Sao Thai Duong ក៏មានបំណងចង់ ភ្ជាប់និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ដ ដើម្បីអនុវត្តសកម្មភាពផ្សព្វផ្សាយថ្នាំ Covid-19 ទៅកាន់ទីផ្សារកូឡុំប៊ី។/.

ឌីណា

Bao Tin tuc

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ