Trending now

អង្គការ World Vision បានចាប់ផ្តើមសាងសង់ផ្ទះវប្បធម៌ នៅខេត្ត Dien Bien

19:06 | 09/12/2021 ឌីណា

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃគម្រោង “ទប់ស្កាត់ការជួញដូរស្ត្រីនិងកុមារី ខេត្ត Dien Bien” អង្គការ World Vision វៀតណាមបានចាប់ផ្តើមបើក​ការដ្ឋានសាងសង់ផ្ទះវប្បធម៌សម្រាប់សមាជិកនៃក្លឹបនារីចំនួនបី នៅភូមិ My Lang A ភូមិ Nam Mu និង ភូមិ Tenh La (ស្រុក Tuan Giao។ )

អង្គការ World Vision Vietnam បន្តជួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អង្គការ World Vision Vietnam បន្តជួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
World Vision វៀតណាមបានគាំទ្រដល់ទីក្រុងហូជីមិញថវិកាចំនួនជាង ៣៦៥ លានដុង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ World Vision វៀតណាមបានគាំទ្រដល់ទីក្រុងហូជីមិញថវិកាចំនួនជាង ៣៦៥ លានដុង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩
អង្គការ World Vision បានចាប់ផ្តើមសាងសង់ផ្ទះវប្បធម៌ នៅខេត្ត Dien Bien
តំណាងអង្គការ World Vision វៀតណាម និងសមាជិកក្លឹបនារីចំនួនបី នៅភូមិ My Lang A, ភូមិ Nam Mu និងភូមិ Tenh La ស្រុក Tuan Giao ខេត្ត Dien Bien ក្នុងពិធីបើកការដ្ឋានសាងសង់ផ្ទះ​វប្បធម៌។

ដោយមានថវិកាសរុបប្រមាណ ១ពាន់ ៧៤៦លានដុង ផ្ទះវប្បធម៌នឹងក្លាយទៅជាកន្លែងសម្រាប់ស្ត្រីដើ ម្បីផ្លាស់ប្តូរ ចែករំលែក និងរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងការងារ និងជីវភាព។

តំណាងអង្គការ World Vision បានមានប្រសាសន៍ថា៖ «លុះត្រាតែដល់​ពេល​ណា សមាជិកា មានអារម្មណ៍សុវត្ថិភាព និងផាសុកភាព នៅពេលចូលរួមក្នុងសកម្មភាពដែលរៀបចំ នៅឯផ្ទះវប្បធម៌ ចំណេះដឹង និងជំនាញបានបញ្ជូនក្នុងវិស័យជាច្រើន ដូចជា បំណិនជីវិត សមភាពយេនឌ័រ ឬអំពើហិង្សាក្នុងគ្រួសារ ... អាចមានប្រសិទ្ធភាពបំផុត ” ។

គម្រោង “ការទប់ស្កាត់នឹងការជួញដូរស្ត្រី និងកុមារីក្នុងខេត្ត Dien Bien” បានឧបត្ថម្ភដោយក្រសួងការបរទេសជប៉ុន ក្នុងក្របខ័ណ្ឌនៃកម្មវិធីគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលជប៉ុន។

ជាមួយនឹងថវិកាសរុបជាង 38.4 ពាន់លានដុង គម្រោងនេះបានអនុវត្តន៍នៅស្រុកចំនួន 2 គឺស្រុក Muong Cha និងស្រុក Tuan Giao ក្នុងរយៈពេល 3 ឆ្នាំ ក្នុងគោលបំណងផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងកុមារី ជួយពង្រឹងសមត្ថភាពការពារខ្លួន និងក្រុមគ្រួសាររបស់អ្នកជុំវិញខ្លួន​ចៀសវាងពីហានិភ័យនៃការជួញដូរមនុស្ស​និងអំពើហិង្សា; ពង្រឹង​និង​អភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍន៍៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម