Trending now

កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធិនៃសហព័ន្ធអន្ដរជាតិវើលស្គែត

16:55 | 06/12/2021

កម្ពុជា ទទួលបានជាសមាជិកពេញសិទ្ធិ នៅសហព័ន្ធអន្ដរជាតិវើលស្គែត នាអង្គសមាជ របស់សហព័ន្ធអន្តរជាតិវើលស្គែត ដែលរៀបចំឡើង នៅទីក្រុងរ៉ូម ​ប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ អង្គសមាជ ក៏បានបោះឆ្នោតជ្រើសរើសប្រទេសចិន ​ ឲ្យធ្វើជាប្រធាន និងប្រទេសកូរ៉េខាងត្បូង ធ្វើជាអនុប្រធានប្រចាំនៅទ្វីបអាស៊ីផងដែរ។

កម្ពុជាសង្ឃឹមថានឹងយលឈ្នះមេដាយមាសជាច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមមកស្រុកកំណើតវិញ កម្ពុជាសង្ឃឹមថានឹងយលឈ្នះមេដាយមាសជាច្រើនក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាមមកស្រុកកំណើតវិញ
កម្ពុជា នឹងសង់ផ្លូវថ្មីពីរខ្សែ ដើម្បីបន្ថយការកកស្ទះពេលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម កម្ពុជា នឹងសង់ផ្លូវថ្មីពីរខ្សែ ដើម្បីបន្ថយការកកស្ទះពេលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម
កម្ពុជា ក្លាយជាសមាជិកពេញសិទ្ធិនៃសហព័ន្ធអន្ដរជាតិវើលស្គែត

ក្រោយពីបានដាក់ស្នើ​ ជាសមាជិករបស់វើលស្គែត និងការទទួលបានជាសមាជិកបម្រុង នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ កម្ពុជាបានទទួលជាសមាជិកពេញសិទ្ធិ នៃសហព័ន្ធអន្តរជាតិវើលស្គែត សម្រាប់សមាជឆ្នាំ២០២២។

នៅក្នុងអង្គសមាជនេះ ប្រទេសអាហ្សង់ទីន បានធ្វើបទបង្ហាញលើការរៀបចំការប្រកួតកីឡាស្គែត ពិភពលោក ឆ្នាំ២០២២ ដែលនឹងរៀបចំនៅទីក្រុងប៊ុយណូហ្សែរ ប្រទេសអាហ្សង់ទីន ក្រោយពីបានលើកការប្រកួតឆ្នាំ២០២១នេះ ដោយបញ្ហាកូវីដ-១៩ ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន មានប្រទេសចំនួន៨ហើយ នៅក្នុងអាស៊ានទាំង១០ប្រទេស ដែលមានសហព័ន្ធកីឡាស្គែតជាតិ លើកលែងតែប្រទេសឡាវ និងប្រុយណេ ពុំទាន់មាននៅឡើយ​។ ចំពោះសហព័ន្ធកីឡាស្គែតទាំង៨ នៃប្រទេសក្នុងតំបន់អាស៊ាន នឹងបន្ដយុទ្ធនាការអភិវឌ្ឍវិស័យកីឡា ដើម្បីត្រៀមប្រកួតប្រជែងក្នុងកម្រិតអន្ដរជាតិ ដូចជាស៊ីហ្គេម កីឡាអាស៊ី កីឡាអូឡាំពិក កីឡាស្គែតពិភពលោក៕

Thmey Thmey

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR