Trending now

អាហ្សង់ទីនបានបរិច្ចាកថ្នាំវ៉ាក់សាំង COVID-19 មានតម្លៃជាង ២ លានដុល្លារជូនវៀតណាម

23:24 | 04/12/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ២ ខែធ្នូ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Tran Van Thuan បានទទួលវ៉ាក់សាំង AstraZeneca COVID-19 ចំនួន ៥០០,០០០ ដូស ពីរដ្ឋាភិបាលអាហ្សង់ទីន ជូន​ដល់រដ្ឋាភិបាល វៀតណាមសម្រាប់ការបង្ការ និងទប់ស្កាត់នឹង​ការាលដាលនៃជំងឺ COVID-19 ដែលមានតម្លៃជាង ២ លានដុល្លារ។

ហូឡង់បានបរិច្ចាគសម្ភារៈវេជ្ជសាស្ត្រជិត ២ លានដុល្លារដល់វៀតណាម ហូឡង់បានបរិច្ចាគសម្ភារៈវេជ្ជសាស្ត្រជិត ២ លានដុល្លារដល់វៀតណាម
វៀតណាមនិងកម្ពុជាពង្រឹងការសម្របសម្រួលក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID - 19 វៀតណាមនិងកម្ពុជាពង្រឹងការសម្របសម្រួលក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺ COVID - 19
អាហ្សង់ទីនបានបរិច្ចាកថ្នាំវ៉ាក់សាំង COVID-19 មានតម្លៃជាង ២ លានដុល្លារជូនវៀតណាម

លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Tran Van Thuan អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងក្នុងពិធីទទួល​ - ប្រគល់​វ៉ាក់សាំង

ក្នុងពិធីទទួលនេះ អនុរដ្ឋមន្ត្រី លោក Tran Van Thuan បានឲ្យដឹងថា អស់រយៈពេល ៥០ ឆ្នាំ ចាប់តាំងពីអាហ្សង់ទីននិងវៀតណាមបង្កើតទំនាក់ទំនងការទូត (ឆ្នាំ១៩៧៣) ទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។

ក្នុងខែតុលា ឆ្នាំ ២០២១ សម័យប្រជុំលើកទី ៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ បច្ចេកវិទ្យាបានប្រព្រឹត្តទៅតាមរយៈអ៊ីនធើណិត នៅទីក្រុង Ha Noi និងទីក្រុង Buenos Aires ទាក់ទងនឹងវិស័យសុខាភិបាល ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើសុវត្ថិភាពចំណីអាហារ និងការប្រើប្រាស់ផលិតផលឱសថរបស់អាហ្សង់ទីន នៅប្រទេសវៀតណាម។ ជាពិសេស ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ។

អាហ្សង់ទីនបានបរិច្ចាកថ្នាំវ៉ាក់សាំង COVID-19 មានតម្លៃជាង ២ លានដុល្លារជូនវៀតណាម
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត Tran Van Thuan អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូជាច្រើនរូបបានទទួលប័ណ្ណនិមិត្តរូបនូវ​ចំនួន​វ៉ាក់​សាំង ពីលោក Luis Pablo María Beltramino ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាហ្សង់ទីនប្រចាំនៅវៀតណាម។

ថ្លែងក្នុងពិធីនេះ លោក Luis Pablo María Beltramino ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋអាហ្សង់ទីនប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា៖ យើងចងចាំជានិច្ចថា វៀតណាមបានជួយអាហ្សង់ទីននូវម៉ាស់ចំនួន ២០០០០ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ក្នុងឆ្នាំ 2020។ នេះជាលើកដំបូង​ហើយដែល រដ្ឋាភិបាលអាហ្សង់ទីនបានបរិច្ចាគវ៉ាក់សាំងប្រឆាំង COVID-19 ដល់ប្រទេសមួយផ្សេងទៀត ហើយវៀតណាមក៏ជាប្រទេសដែលទទួលបានការគាំទ្រវ៉ាក់សាំងច្រើនជាងគេពីប្រទេសអាហ្សង់ទីនផងដែរ” ឯកអគ្គរដ្ឋទូតបានជម្រាប និងសង្កត់ធ្ងន់ថា យើងត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដោយមាន​សកម្មភាពជាក់លាក់អំពីកិច្ចសហប្រតិបត្តិការផ្នែកវេជ្ជសាស្រ្ត រួមទាំងក្នុងវិស័យឱសថហើយ អាហ្សង់ទីននឹងអមដំណើរវៀតណាម។

អនុរដ្ឋមន្ត្រី លោក Tran Van Thuan បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអាហ្សង់ទីន ក្រសួងសុខាភិបាលអាហ្សង់ទីន ស្ថានទូតអាហ្សង់ទីនប្រចាំនៅវៀតណាម និងជាពិសេសឯកអគ្គរដ្ឋទូត លោក Luis Pablo María Beltramino ដែលបានប្រគល់ និងគាំទ្រក្នុងការប្រគល់វ៉ាក់សាំងទៅកាន់ប្រទេសវៀតណាម។

អនុរដ្ឋមន្ត្រី លោកTran Van Thuan បាននិយាយថា "ក្រសួងសុខាភិបាលគ្រោងនឹងប្រើប្រាស់វ៉ាក់សាំងទាំងនេះប្រកបដោយសមហេតុផល ដើម្បីបង្កើនភាពស៊ាំរបស់ប្រជាជន រួមចំណែកក្នុងការបង្ការ និងទប់ស្កាត់​នឹង​ជំងឺ COVID-19"៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤