អាស្រ័យដោយមានកិច្ចខិតខំប្រឹងប្រែងពីអាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ច មកទល់បច្ចុប្បន្ននេះ មានភូមិជាង ៨៨% ក្នុងចំណោមភូមិសរុបនៅខេត្ត Bac Kan បានមានអគ្គិសនីជាតិ រួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅទាំងខាងសម្ភារៈ ទាំងខាងស្មារតីសម្រាប់ប្រជាជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។
![]() |
![]() |
នាពេលខាងមុខ ខេត្ត Bac Kan នឹងបន្តផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបណ្តាញអគ្គិសនី ដោយប្តេជ្ញាទាញអគ្គិសនីទៅឲ្យប្រជាពលរដ្ឋក្នុងពេលឆាប់ៗ។
ភូមិ Ban Phang មានចម្ងាយ ៤ គីឡូម៉ែត្រ ពីកណ្តាលឃុំ Trung Hoa ស្រុក Ngan Son ខេត្ត Bac Kan។ ភូមិទាំងមូលមាន ៣០ គ្រួសារ ដោយមានប្រជាជន ១១៩ នាក់ ក្នុងនោះមានជនជាតិនជាតិ Tay, ជនជាតិ Nung, ជនជាតិ Dao, ជនជាតិ Kinh និងជនជាតិ San Chay) រួមរស់នៅជាមួយគ្នា។ កាលពីមុន ដោយសារមិនមានបណ្តាញអគ្គិសនីជាតិ ជីវភាពរស់នៅរបស់ប្រជាជនជួបការលំបាកខ្លាំង ហើយការទទួលសេវាសុខាភិបាល អប់រំ និងព័ត៌មាននៅមានកម្រិតដែរ។
![]() |
តាំងពីពេលមានបណ្តាញអគ្គិសនីជាតិ ប្រជាជននៅភូមិ Ban Phan ឃុំ Trung Hoa (ស្រុក Ngan Son ខេត្ត Bac Kan) បានទិញទូរទស្សន៍ និងទូទឹកកកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ |
និយាយអំពីការផ្លាស់ប្តូររបស់ភូមិនៅពេលមានអគ្គិសនី លោក Nong Van Viet មេភូមិ Ban Phang បានឲ្យដឹងថា៖ “កាលពីមុន នៅពេលគ្មានអគ្គិសនីប្រើប្រាស់ ជីវភាពរស់នៅរបស់ប្រជាជនជួបការលំបាកខ្លាំងណាស់។ អាស្រ័យដោយមានការយកចិត្តទុកដាក់ពីបក្ស និងរដ្ឋ ប្រជាជនបានប្រើប្រាស់បញ្តាញអគ្គិសនីជាតិ ដូច្នេះហើយប្រជាជនគ្រប់គ្នាសប្បាយចិត្តណាស់។ ចាប់តាំងពីពេលមានបណ្តាញអគ្គិសនីជាតិ មានគ្រួសារជាច្រើនបានខិតខំប្រឹងប្រែងទិញគ្រឿងអេឡិចត្រូនិចសម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃ…”។នៅខែកញ្ញា ឆ្នាំ២០២១ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Bac Kan បានអំពាវនាវឱ្យកម្មាភិបាល និងនិយោជិតរួមវិភាគទានប្រាក់បៀវត្សរ៍មួយថ្ងៃ ហើយកៀរគរធនធានសង្គម និងសម្របសម្រួលជាមួយអគ្គិសនី Ngan Son (ក្រុមហ៊ុនអគ្គិសនី្តខេត្ត Bac Kan) បានធ្វើវិនិយោគ និងដាក់ឱ្យប្រើប្រាស់ខ្សែបណ្តាញអគ្គិសនី ០.៤ គីឡូវ៉ុល នៅភូមិ Ban Phang ដែលមានតម្លៃសរុបប្រមាណ ២០០ លានដុង។ នៅពេលដែលគម្រោងនេះត្រូវបានបញ្ចប់ បណ្តាញអគ្គិសនី្តជាតិបានទៅដល់ភូមិ ដែលបំពេញតាមការរំពឹងទុករបស់ប្រជាជននៅទីនេះ។
លោក Tran Van Cuong អនុប្រធានមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត Bac Kan បានឲ្យដឹងថា៖ “នាពេលខាងមុខ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មនឹងបន្តផ្តល់ប្រឹក្សាដល់គណៈកម្មាធិការប្រជាជនខេត្ត ដើម្បីរៀបចំថវិកាសម្រាប់ទាញអគ្គិសនីមកភូមិដែលមិនមានបណ្តាញអគ្គិសនីជាតិ ហើយខិតខំប្រឹងប្រែងសម្រេចឲ្យបានគោលដៅនៅឆ្នាំ២០២៥ អត្រាប្រជាជនដែលប្រើប្រាស់អគ្គិសនីពីបណ្តាញអគ្គិសនីជាតិនឹងកើនឡើងជាង ៩២%។ ទន្ទឹមនឹងនោះ យើងនឹងបន្តសម្របសម្រួលជាមួយក្រុមហ៊ុនអគ្គិសនី ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបណ្តាញអគ្គិសនីជាតិ ដើម្បីផ្តល់អគ្គិសនីប្រកបដោយស្ថិរភាព និងដើរទៀងទាត់ជូនប្រជាជន”៕
kh.qdnd.vn
មតិពីមិត្តអ្នកអាន