Trending now

បរិណថាមពលវាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យនៅក្នុងប្រទេសវៀតណាមបានកើនឡើងលឿនបំផុតនៅក្នុងតំបន់

19:53 | 02/10/2021 ហេង វុធ្ធី

យុគសម័យ - ទិន្នផលថាមពលព្រះអាទិត្យនិងវាយោអគ្គិសនីរបស់វៀតណាម បានកើនឡើងពី ៤.៧ TWh ក្នុងឆ្នាំ ២០១៩ ដល់ ៩.៥TWh ក្នុងឆ្នាំ ២០២០ ស្មើនឹងការកើនឡើង ១.៩៨% នៃការផលិតអគ្គិសនីសរុប។

ដាណឺម៉ាកគាំទ្រដល់ការអភិវឌ្ឍវាយោអគ្គិសនីនៅលំហសមុទ្រនៅវៀតណាម ដាណឺម៉ាកគាំទ្រដល់ការអភិវឌ្ឍវាយោអគ្គិសនីនៅលំហសមុទ្រនៅវៀតណាម
ខេត្តគៀនយ៉ាង៖ អគ្គិសនីដើម្បី«បំភ្លឺ»ទំនុកចិត្តសម្រាប់ជនរួមជាតិខ្មែរ ខេត្តគៀនយ៉ាង៖ អគ្គិសនីដើម្បី«បំភ្លឺ»ទំនុកចិត្តសម្រាប់ជនរួមជាតិខ្មែរ
បរិណថាមពលវាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យនៅក្នុងប្រទេសវៀតណាមបានកើនឡើងលឿនបំផុតនៅក្នុងតំបន់
បរិមាណថាមពលវាយោអគ្គិសនីនិងថាមពលពន្លឺព្រះអាទិត្យនៅក្នុងប្រទេសវៀតណាមបានកើនឡើងលឿនបំផុតនៅក្នុងតំបន់

តាមការសិក្សាថ្មីមួយត្រូវបានធ្វើឡើងដោយអ្នកជំនាញអន្តរជាតិពីកម្មវិធីស្រាវជ្រាវគន្លឹះស្តីពីថាមពលកកើតឡើងវិញនៅសាកលវិទ្យាល័យជាតិអូស្រ្តាលីមជ្ឈមណ្ឌលថាមពលអាស៊ានវិទ្យា ស្ថានការទូតន័រវេស និងសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិហាណូយបានបញ្ជាក់ថា បច្ចុប្បន្ននេះចំណែកនៃថាមពលពន្លឺព្រះអាទិត្យនិងខ្យល់នៅក្នុង រចនាសម្ព័ន្ធអគ្គិសនីនៅវៀតណាមក្នុងឆ្នាំ ២០២០ គឺខ្ពស់ជាងអត្រាដែលសម្រេចបាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទូទៅនិងទូទាំងពិភពលោក។

ការសិក្សាបង្ហាញថាទិន្នផលថាមពលព្រះអាទិត្យនិងខ្យល់របស់វៀតណាមបានកើនឡើងពី ៤.៧TWh ក្នុងឆ្នាំ ២០១៩ ដល់ ៩.៥ TWh ក្នុងឆ្នាំ ២០២០ ដែលស្មើនឹងការកើនឡើង ១.៩៨% នៃការផលិតថាមពលសរុប។

នៅអាស៊ីអាគ្នេយ៍ម៉ាឡេស៊ីសិង្ហបុរីនិងឥណ្ឌូនេស៊ីមានកំរិតកើនឡើងទាបជាងមុននៃចំណែកថាមពលពន្លឺព្រះអាទិត្យនិងវាយោអគ្គិសនីក្នុងការផលិតថាមពលអគ្គិសនីសរុបមានការថយចុះនៅក្នុងប្រទេសថៃនិងហ្វីលីពីនដោយសារតែការអភិវឌ្ឍន៍យឺតយ៉ាវនៃប្រភពថាមពលកកើតឡើងវិញថាមពលកកើតឡើងវិញនេះ និងការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុង ការប្រើប្រាស់ប្រភពអគ្គិសនីផ្សេងទៀត។

យោងតាមក្រុមស្រាវជ្រាវបាន ឲ្យដឹង ថាចាប់តាំងពីឆ្នាំ ២០១៩ វៀតណាមបានវ៉ាដាច់ប្រទេសថៃដើម្បីក្លាយជាប្រទេសឈានមុខគេក្នុងការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យនិងវាយោអគ្គិសនីនៅក្នុងតំបន់អាស៊ាន។

យោងតាមរបាយការណ៍ស្រាវជ្រាវបានបង្ហាញថានៅឆ្នាំ ២០២០ អត្រាកំណើនប្រចាំឆ្នាំនៃសមត្ថភាពថាមពលខ្យល់របស់វៀតណាមគឺ ៧០% ខណៈប្រទេសអាស៊ានដទៃទៀតមិនពង្រីកសមត្ថភាពថាមពលខ្យល់។

វៀតណាមក៏ជាប្រទេសដែលមានផែនការអភិវឌ្ឍន៍ថាមពលវាយោអគ្គិសនីប្រកបដោយមានមហិច្ឆតាបំផុតនៅក្នុងតំបន់អាស៊ានដោយមានគោលដៅរំពឹងថានឹងមានសមត្ថភាពផលិតថាមពលខ្យល់នៅឆ្នាំ ២០២៥។

មូលដ្ឋានគ្រឹះនៃភាពជោគជ័យរបស់វៀតណាមក្នុងការអភិវឌ្ឈន៍ថាមពលពន្លឺព្រះអាទិត្យនិងខ្យល់គឺ៖ តម្លៃគួរឱ្យទាក់ទាញសម្រាប់អគ្គិសនីពីអ្នកផលិតថាមពលកកើតឡើងវិញ (FITs) ពន្ធអនុគ្រោះពន្ធនិងការលើកលែងការជួលដី។ លើសពីនេះមានការគាំទ្រផ្នែកនយោបាយនិងសង្គមយ៉ាងទូលំទូលាយព្រមទាំងបរិយាកាសវិនិយោគទទួលបាននូវអំណោយផលយ៉ាងល្អប្រសើរផងដែរ៕

ហេង វុធ្ធី

VNA

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di