Trending now

ដាណឺម៉ាកគាំទ្រដល់ការអភិវឌ្ឍវាយោអគ្គិសនីនៅលំហសមុទ្រនៅវៀតណាម

10:02 | 26/02/2021

នាថ្ងៃទី ២៤ ខែកុម្ភះ ក្រុមហ៊ុនភាគហ៊ុនអភិវឌ្ឍន៍វាយោអគ្គិសនី La Gan ដែលជាអង្គភាពអភិវឌ្ឍគំរោងវាយោអគ្គិសនីនៅលំហសមុទ្រ La Gan ដោយមានផលកម្លាំង ៣.៥ ហ្គាហ្កាវ៉ាត់ គ្រប់គ្រងដោយក្រុមហ៊ុន Copenhagen Infrastructure Partners, Asiapetro និង Novasia (ដាណឺម៉ាក) បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MoU) ចំនួន ៤ ស្តីពីកិច្ចសហប្រតិបត្តិការលើការផ្គត់ផ្គង់បង្គោលវាយោអគ្គិសនី និងកំពង់ផែភ័ស្តុភារជាមួយក្រុមហ៊ុនម៉ៅការចំនួន ៤ នៅប្រទេសវៀតណាម។

គម្រោងថាមពលខ្យល់ La Gan ត្រូវបានគេរំពឹងថានឹងផ្តល់ថាមពលដល់ប្រជាជនវៀតណាមជាង ៧ លានគ្រួសារ ក្នុងមួយឆ្នាំ (រូបថត៖ vnanet.vn)

ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។ ជាមួយនឹងការចុះហត្ថលេខាលើ MoU នោះ គម្រោង និងអ្នកផ្គត់ផ្គង់ សន្យាថានឹងសហប្រតិបត្តិការជាមួយគ្នាដើម្បីជំរុញការអភិវឌ្ឍឧស្សាហកម្មវាយោអគ្គិសនីនៅលំហសមុទ្រនៅវៀតណាម។ លើសពីនេះ គម្រោងនេះនឹងបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការចែករំលែកចំណេះដឹង ការពិគ្រោះយោបល់លើការរចនាបង្គោលអគ្គិសនី ប្លង់ទីតាំងសម្ភារៈ និងហេដ្ឋារចនាសម្ព័ន្ធដើម្បីជួយអ្នកផ្គត់ផ្គង់អាចបម្រើដល់ទីផ្សារវាយោអគ្គិសនីនៅលំហសមុទ្រ ស្របតាមស្តង់ដារអន្តរជាតិ។

យោងតាមអនុស្សារណៈយោគយល់ជាមួយគណៈកម្មាធិការប្រជាជនខេត្ត Binh Thuan ក្នុងខែកក្កដា ឆ្នាំ ២០២០ នៅពេលដែលបានបង្ហើយ និងដាក់ឱ្យដំណើរការនូវសមត្ថភាពពេញលេញ គម្រោងខាងលើត្រូវបានគេរំពឹងថានឹងផ្តល់ថាមពលដល់ប្រជាជនវៀតណាមជាង ៧ លានគ្រួសារ ក្នុងមួយឆ្នាំ និងជួយកាត់បន្ថយ ១៣០ លានតោន នៃការបំភាយឧស្ម័នកាបូនិកក្នុងអាយុកាលគម្រោង./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang